ក្រសួងមហាផ្ទៃ បង្គាប់ ឲ្យអភិបាល ខេត្តពោធិសាត់ ពិនិត្យជា សមត្ថកិច្ច តាមការចុះផ្សាយ លើមន្ត្រី ឈ្មោះមុំ បូផាន់

ក្រសួងមហាផ្ទៃ បង្គាប់ ឲ្យអភិបាល ខេត្តពោធិសាត់ ពិនិត្យជា សមត្ថកិច្ច តាមការចុះផ្សាយ លើមន្ត្រី ឈ្មោះមុំ បូផាន់

ដោយ រ៉ាយ ភុន ៖ កន្លងមកលោក មុំ បូផាន់ អនុប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់និង សូរិយោដី ស្រុកវាលវែង បានប្ដឹងឈ្មោះ រ៉ាយ ភុន ហៅគ្រាម ក្នុងសំណុំរឿង ព្រហ្មទណ្ឌពី បទបរិហាកេរ្ដិ៍ តាមហ្វេសប៊ុក ក្នុងនាមអ្នកសារព័ត៌មាន ។ បន្ទាប់ពីទទួលបាន ដីកាកោះលោក រ៉ាយ ភុន បានយកភស្ដុតាង ឯកសារពាក់ពន្ធ័ និងឈ្មោះ មុំ បូផាន់ ប្រើតួនាទីរដ្ឋ កាន់(GPS) ដើរចុចយក ប្លង់ដីឧទ្យានជាតិ ដាក់លក់រាប់ពាន់ហិកតា រួចចេញប្លង់ដឺម៉ាស ទៅ(ឡបប៊ី) ឲ្យមេឃុំប្រម៉ោយ ចុះហត្ថលេខា និងប្រថាប់ត្រា ដើម្បីទទួលបាន ទំនុកចិត្តពីអ្នកទិញ ទើបមានបទបញ្ជា ពីក្រសួងរៀបចំ ដែនដីបង្គាប់ឲ្យ អភិបាលខេត្ត អនុវត្តផ្លូវច្បាប់ ទើបឃើញមានលិខិត មោឃៈភាពលើ ផែនទីបង្ហាញទីតាំង ដីដែលលក់ឲ្យឈ្មួញ ។

ក្រោយទទួលបាន ភស្ដុតាងពី ឈ្មោះ រ៉ាយ ភុន ព្រះរាជអាជ្ញា ខេត្តពោធិសាត់ ក៏បានឲ្យលោក រ៉ាយ ភុន ត្រលប់មកផ្ទះវិញ ដោយលោក រ៉ាយ ភុន បានប្ដឹងតបទៅ លោក មុំ បូផាន់ វិញក្នុងសំណុំរឿង ព្រហ្មទណ្ឌលេខ06 ថ្ងៃទី04 មករា ឆ្នាំ2021 ពីបទបរិហាកេរ្ដិ៍ ជាសាធារណៈ ។ ទោះបីព្រះរាជអាជ្ញា បានកោះហៅលោក រ៉ាយ ភុន ជាដើមបណ្ដឹងទៅ សាកសួរប៉ុន្តែពុំទាន់ មានចំណាត់ការតាម ផ្លូវច្បាប់នៅឡើយទេ ។

ករណីអ្នកសារព័ត៌មាន ឈ្មោះ រ៉ាយ ភុន ហៅគ្រាម និងអតីតអនុប្រធាន ការិយាល័យរៀបចំ ដែនដីស្រុកវាលវែង ឈ្មោះ មុំ បូផាន់ ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្ដី ជូនដំណឹងលេខ 3498 ស.ជ.ណ ជម្រាបមក ឯកឧត្ដមអភិបាល ខេត្តពោធិសាត់ ស្ដីពីការចុះផ្សាយ របស់គេហទំព័រ Cheatnews ដែលចុះផ្សាយថា ប្រើតួនាទីរដ្ឋ ដើម្បីបោករាស្រ្ដ ធ្វើជាអ្នកមាន ក្នុងរដ្ឋបាល ស្រុកវាលវែង ។ ក្រោយពីបានពិនិត្យ គេហទំព័រខាងលើ ឃើញថាករណីនេះ ជាសមត្ថកិច្ចរដ្ឋបាល ខេត្តពោធិសាត់ ពិនិត្យជាសមត្ថកិច្ច ក្នុងការចុះផ្សាយ ថាលោក មុំ បូផាន់ ជាអនុប្រធាន ការិយាល័យរៀបចំ ដែនដីនគរូបនីយកម្ម សំណង់និងភូមិបាល ស្រុកវាលវែង ទទួលបន្ទុក វាស់វែងដីធ្លី តាមប្រពន្ធ័ (GPS) បាននិងកំពុងប្រើ តួនាទីខ្លួនបំពាន លើដីព្រៃរបស់រដ្ឋ រកផលប្រយោជន៍ផ្ទាល់ខ្លួន ។

ទោះបីថាលោក រ៉ាយភុន មានភស្ដុតាង និងឯកសាររឹងមាំ ក៏ពិតមែនដើម្បីរួម ចំណែកក្នុងសង្គម ការពារសម្បត្តិ ធម្មជាតិរបស់រដ្ឋ ប៉ុន្តែការត្អូញត្អែពីភាព អយុត្តិធម៌មិនថា នៅក្នុងតុលាការ និងអំណាចនិតិប្រតិបត្តិ ហាក់ពុំបានផ្ដល់តម្លៃដល់អ្នករួម ចំណែករិះគន់ ដើម្បីស្ថាបនាឡើយ ។ ក្នុងនាមគេហទំព័រជាតិ សង្ឃឹមថាក្រោមចំណាត់ការ របស់រាជរដ្ឋាភិបាល ដែលមានការសម្រេច ពីក្រសួងមហាផ្ទៃ ផ្ញើជូនអភិបាល ខេត្តពោធិសាត់ ពិនិត្យជាសមត្ថកិច្ច ដើម្បីរាយការណ៍ ជាលាយលក្ខណ៍អក្សរ មកក្រសួងមហាផ្ទៃវិញ លោក រ៉ាយ ភុន ពិតជាទទួលបាន យុត្តិធម៌ ។

ព្រោះបើផ្អែកលើ សកម្មភាពចុងក្រោយ ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិសាត់ មិនថាតែមជ្ឈដ្ឋាន មហាជននោះទេ ដែលសម្ដែងការកោតសរសើរ ដោយសូម្បីតែ ប្រពន្ធខ្ញុំចេះអក្សរ បន្តិចបន្តួច ក៏ចាត់ទុកការដោះស្រាយ ក្នុងវេទិការជាមួយ ប្រជាពលរដ្ឋថា ជាអាយដលរបស់គាត់ដែរ មានរឿងអ្វីដែល លោក រ៉ាយ ភុន ត្រូវបារម្ភថា ចំណាត់ការអភិបាល ខេត្តពោធិសាត់ តាមសំណើរក្រសួងមហាផ្ទៃ អាចគ្មានយុត្តិធម៌ទៀតនោះ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 3263 La Presse Nationale. All rights reserved. XHTML / CSS Valid.