នៅព្រឹក ថ្ងៃទី04 កុម្ភៈ ឆ្នាំ2021 វេលាម៉ោង 3និង45នាទី មានករណី រឺម៉កខ្នាតយក្ស ពីរគ្រឿងដឹក ចេញពីដែន អភិរក្សព្រៃឡង់ ក្នុងខេត្ត ក្រចេះ ឆ្លងកាត់ ភូមិរកាខ្នុល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។ ប្រភពបានបន្ត ឲ្យដឹងមិនថា ឈើដឹកតាម គោយន្ដឬ ឡានកែច្នៃនិង រឺម៉កនោះទេ ឲ្យតែឆ្លងកាត់ តាមឃុំរកាខ្នុល គឺមានមេឈ្មួញ ឈ្មោះចំរើន ជាអ្នកទទួល និងដឹកចេញ បន្តតាម ខេត្តត្បួងឃ្មុំ ឆ្លងចូល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីលក់ ។
មានការបញ្ជាក់ ថាដោយមេឈ្មួញ ឈើដុះស្លែ មានទំនាក់ទំនង ល្អជាមួយ លោកនង វន្នី នាយសង្កាត់ រដ្ឋបាលក្រូចឆ្មា រួមទាំង សមត្ថកិច្ចក្នុង ខេត្តត្បូងឃ្មុំ ផងនោះ ទើបបទល្មើស របស់មេឈ្មួញ ឈើឈ្មោះចំរើន តែងដឹកជញ្ជូន រាប់ឆ្នាំដោយ ពុំមានការបង្រ្កាប ។ ករណីបទល្មើស ដឹកជញ្ជូនឈើ ពីមេឈ្មួញ ឈ្មោះចំរើន ត្រូវបានគេ អះអាងថា សូម្បីលោកពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត ក៏អាចទទួលបាន លាភសក្ការៈ ផងដែរ ទើបអាចដឹកឈើ ឆ្លងខេត្តបាន ដោយសុវត្ថិភាព ។
មានការរិះគន់ ចំៗថាប្រសិន បើការអនុវត្ត បទល្មើសព្រៃឈើ ដែលមានទាំង ប៉ូលីស កងរាជអវុធហត្ថ រួមទាំងមន្ត្រីជំនាញ ក្នុងខេត្តត្បូងឃ្មុំ នៅតែបន្ត បិទភ្នែកដើម្បី ស្វែងរក ផលប្រយោជន៍ ទេនោះ ប្រសិទ្ធភាព ក្នុងការទប់ស្កាត់ បទល្មើសព្រៃឈើ ដែលនៅ សេសសល់តិចតួច ពិតជាត្រូវ វិនាសហិនហោច ក្នុងពេលខ្លី ខាងមុខ ជាក់ជាមិនខាន ។
សង្ឃឹមថា ការពង្រឹង ប្រពន្ធ័បទល្មើស ព្រៃឈើក្រោម ការដាក់ចេញ នូវយុទ្ធសាស្រ្ដថ្មី របស់ប្រមុខ រាជរដ្ឋាភិបាល ដែលបានបង្កើត ឲ្យមានស្ថាបន័ គណៈកម្មការ បង្រ្កាបបទល្មើស ព្រៃឈើ ជាសេនាធិការ ក្រោមការ បញ្ជាផ្ទាល់ពី នាយឧត្ដមសេនីយ៍ សៅ សុខា ជាប្រធាន ពិតជាត្រូវវះកាត់ ដើម្បីធានាដល់ ប្រសិទ្ធភាព ការពារព្រៃឈើ ដែលនៅ សេសសល់ឲ្យ ទទួលបានជោគជ័យ ។ ពុំនោះទេការ កែទម្រង់និង ការប្ដេជ្ញាចិត្ត របស់ប្រមុខ រាជរដ្ឋាភិបាល ពិតជាពុំអាច ការពារដែន អភិរក្សព្រៃឈើ ដែលនៅសេសសល់ ដូចករណី មេឈ្មួញឈើ ឈ្មោះចំរើន ដែលតែងតែ ដឹកជញ្ជូន ជារៀងរាល់យប់ បានយ៉ាងរលូន ជាភស្ដុតាងស្រាប់ ៕
មេឈ្មួញឈើ ឈ្មោះចំរើន កាងឈើចេញ ពីដែនអភិរក្ស ចូលស្រុក ក្រូចឆ្មា នាំចេញបន្ត

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម