រដ្ឋធម្មនុញ្ញ នៃព្រះរាជា ណាចក្រកម្ពុជា នៅក្នុងជំពូកទី3 ស្ដីពីសិទ្ធនិង ករណីកិច្ចរបស់ ប្រជាពលរដ្ឋ ក្នុងមាត្រាទី41 បានបញ្ជាក់ យ៉ាងច្បាស់ថា ៖ ប្រជាពលរដ្ឋខ្មែរ មានសេរីភាព ខាងការបញ្ជេញ មតិរបស់សេរីភាព ខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើ សិទ្ធនេះដោយ រំលោភនាំឲ្យ ប៉ះពាល់ដល់កិត្តិយស របស់អ្នកដ៏ទៃ ដល់ទំនៀមទម្លាប់ ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់ សាធារណៈ និងដល់ សន្តិសុខជាតិឡើយ ។
ពិតណាស់ថា ផ្អែកលើការ ផ្សព្វផ្សាយព័ត៌មាន ដែលគ្មានវិជ្ជាជីវៈ រួមទាំងចំណេះដឹង ខាងសារព័ត៌មាន ដែលតម្រូវឲ្យ ក្រសួងព័ត៌មាន ធ្វើការកែទម្រង់ គឺមិនគួរជំរុញឲ្យ អង្គភាពសារព័ត៌មាន ដែលមានអាជ្ញាបណ្ណ័ ដើម្បីការពារពាណិជ្ជនាម សម្រាប់អាជ្ញាបណ្ណ័ លើវិស័យព័ត៌មាន និងសោទស្សន៍ នោះទេ ។ ព្រោះបើចង់ កែទម្រង់ អ្នកសារព័ត៌មាន ដែលសរសេរ គ្មានវិជ្ជាជីវៈ ពុំមានលក្ខណៈសម្បិត្ត យល់ដឹងពីការ ចុះផ្សាយព័ត៌មាន គួរណាស់ អគ្គនាយកដ្ឋាន នេះព័ត៌មាននិង សោទស្សន៍ តម្រូវឲ្យចាងហ្វាង ការផ្សាយដែល សុំអាជ្ញាបណ្ណ័ ត្រូវប្រលងឬ ក៏ធ្វើតេស្ដដែល រៀបចំដោយ ក្រសួងពត៌មាន ជាមុន ដោយសម្រេចចេញ អាជ្ញាបណ្ណ័ក្រោយ ទើបមានចេតនា ក្នុងការកែទម្រង់ ពិតប្រាកដ ។
ផ្អែកលើសេចក្ដី ជូនដំណឹងរបស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោទស្សន៍ នៃក្រសួងព័ត៌មាន លេខ621 ព-ស ចុះថ្ងៃទី29 ខែធ្នូ ឆ្នាំ2020 ដែលតម្រូវឲ្យ អង្គភាពសារព័ត៌មាន ចុះបញ្ជីពាណិជ្ជកម្ម ដើម្បីការពារ ពាណិជ្ជនាមសម្រាប់ អាជ្ញាបណ្ណ័លើ វិស័យព័ត៌មាន ដែលត្រូវចំណាយ ប្រាក់បង់ពន្ធនៅ ក្រសួងពាណិជ្ជកម្ម បន្ថែមទៀតនោះ គឺស្ដែងឲ្យឃើញពី ចេតនារើសអើង និងបែងចែកដោយ រក្សាទុកអ្នកមាន លទ្ធភាពឲ្យបន្ត អាជីពសារព័ត៌មាន តែប៉ុណ្ណោះ ។ នៅពេលដែល អ្នកគ្មានទ្រព្យសម្បត្តិ តែមានសមត្ថភាព មិនអាចដំណើរការ ផ្សព្វផ្សាយបាន គឺសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋាន ព័ត៌មាននិង សោទស្សន៍ រំលោភលើ រដ្ឋធម្មនុញ្ញ ដែលអ្នកគ្មានលទ្ធភាព បង់លុយឲ្យ ក្រសួងពាណិជ្ជកម្ម ត្រូវបាត់បង់សេរីភាព បញ្ចេញមតិលើវិស័យ ព័ត៌មានដោយ សង្ឃឹមថាក្រោម ការគ្រប់គ្រង ដឹកនាំប្រកបដោយ គតិបណ្ឌិត របស់ឯកឧត្ដម ខៀវ កាញ្ញារឹទ្ធ ពិតជាត្រូវ កែទម្រង់លើប្រពន្ធ័ ផ្សព្វផ្សាយដោយ ផ្អែកលើថវិការ ឬក៏សមត្ថភាព ដើម្បីលើកស្ទួយ កិត្តិនាមក្រសួងព័ត៌មាន ឲ្យមានលក្ខណៈ សម្បត្តិជឿនលឿន ដូចអារ្យប្រទេស នៅលើសកលលោក ។ ពុំនោះទេការ ជឿទុកចិត្តតែទៅលើ ក្រុមស្វែងរក ផលប្រយោជន៍ពិតជា ពុំបានលើកស្ទួយ ដល់ការខិតខំ ប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំក្រសួង ប្រកបដោយ សុភវិនិច្ឆ័យ បាននោះឡើយ ៕