ការទាម​ទារ​ស្វែង​រកការ​ពិតលើ​លទ្ធផល​បោះឆ្នោត​ពីបក្ស​សង្គ្រោះ​ជាតិ​មិនទាន់ឆ្លងកាត់បន្ទាត់ក្រហមនៅ​ឡើយ​ទេ

ការទាម​ទារ​ស្វែង​រកការ​ពិតលើ​លទ្ធផល​បោះឆ្នោត​ពីបក្ស​សង្គ្រោះ​ជាតិ​មិនទាន់ឆ្លងកាត់បន្ទាត់ក្រហមនៅ​ឡើយ​ទេ

ដោយ ៖ ជាតិ
ពិតណាស់​ថា ទំនុក​ចិត្ត​ដែល​គណបក្ស​នយោបាយ​ចូល​រួម​ប្រកួត គឺសំអាង​ទៅលើ​ការបោះ​ឆ្នោត​ដោយ​សេរីត្រឹម​ត្រូវ​និង​យុត្តិធម៌ ។ ហើយ​ពាក្យ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​វាបាន​ក្លាយ​ជា​បាវចនា របស់​ស្ថាប័ន​ឯករាជ្យ គជប ដែល​ត្រូវ​ធានាឱ្យ គណបក្ស​នយោ បាយ​ចូលរួម​ប្រកួត​ត្រូវ​ឃ្លាំមើល និង​ផ្ទៀង​ផ្ទាត់​ពីភាព​មិនភាព មិន​ប្រក្រតី​ក្នុងអំឡុង​ពេលនៃ​ការ​ឃោសនា ស្វែង​រក​សម្លេង ឆ្នោត រហូត​ដល់ថ្ងៃ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ហើយ​លទ្ធ ផល ដែល​បក្ស​នយោបាយ​ចូលរួម​ប្រកួត​អាច​ទទួល យក​បាន គឺការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ដែល ជា​បាវចនា​របស់​ស្ថាប័ន គជប ជម្រុញ​ឱ្យ​គណបក្ស​នយោបាយ​ត្រូវតែ​គោរព និងទទួល​យកដោយ​គ្មានការ​សង្ស័យ ។

បើផ្អែកលើការសម្រេចពីក្រុមប្រឹក្សាធម្មនុញ្ញឱ្យមានការបើកកញ្ចប់សុវត្ថិភាព (ក)នៅតាមការិយាល័យក្នុងខេត្ត ក្រចេះ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកណ្តាល បានបង្ហាញពីសញ្ញាអាសន្នមួយផ្នែកធំដែលស្ថាប័ន គជប អះអាងថា វាជាកំហុសបច្ចេកទេសមិនប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតឡើយ ។ ប៉ុន្តែករណីកញ្ចក់សុវត្ថិភាពបើកចំហរ និង រហែករួមទាំងលទ្ធផលសន្លឹកឹឆ្នោតមិនបានការមានការប្រែប្រួលច្រើន ដោយមានទាំងការប្រើទឹកហ្វឺតខ្មៅផង ខៀវផង លើតារាងផ្ទាំងគូសលទ្ធផលឆ្នោតតែមួយត្រូវបានគណបក្សសង្គ្រោះជាតិ មិនទទួលយកថា ជាកំហុសបច្ចេកទេស ដោយជម្រុញ ឱ្យមានការបើកកញ្ចប់សុវត្ថិភាពបន្តនឹងត្រូវរាប់សន្លឹកឆ្នោតនៅការិយាល័យមួយចំនួនឡើងវិញ ដោយ សូមឱ្យមានការបោះ ឆ្នោតឡើងវិញនៅតាមបណ្តាឃុំមួយចំនួនថែមទៀតផង ។

វាជាសិទ្ធអំណាចរបស់ស្ថាប័ន គជប ដែលមានតួនាទីជាអាជ្ញាកណ្តាល ប្រសិនបើចង់លើកអ្នកដែលត្រូវគេវាយឱ្យ សន្លប់ ថា ជាអ្នកឈ្នះដូចអាជ្ញាកណ្តាលនៃកីឡាប្រដាល់ គឺត្រូវបង្ហាញហេតុផលឱ្យទស្សនិកជនមើលឃើញពីភាពខុសឆ្គងរបស់ កីឡាករដែលវាយឱ្យកីឡាករម្ខាងទៀតសន្លប់ដូចជា វាយក្រោយកញ្ចឹង.ក ឬដួលហើយថែមដែលមានចែងក្នុង លក្ខន្តិកៈ ។ ចុះបើសូម្បីតែការរាប់សន្លឹកឆ្នោតឡើងវិញ ឬការផ្ទៀងផ្ទាត់លទ្ធផលដែលអ្នកសង្កេតការណ៍ទទួលបាន គជប បដិ សេធន៍ដែរ នោះ តើអាចចាត់ទុកបានថា ការទាមទាររបស់គណបក្សសង្គ្រោះជាតិឆ្លងកាត់បន្ទាត់ក្រហមដែល គជប ត្រូវបដិសេធន៍បាន ដោយរបៀបណា ? ព្រោះគោលការណ៍នៃការរៀបចំការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិ ធម៌អាចកំណត់លើលទ្ធផល វិជ្ជមានបានលើកលែងតែភាគីបក្សជំទាស់ទាមទារឱ្យហួសពីព្រំដែន នៃការបោះឆោត ដោយ សេរីត្រឹមត្រូវ និងយុត្តិធម៌ ។

ប្រសិនបើ គជប នៅតែចាត់ទុកខ្លឹមសារនៃការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌គ្រាន់តែជាពាក្យស្លោក ដែល ផ្សព្វផ្សាយបង្ហាញ ដោយពុំមានការអនុវត្តទេនោះ ទោះបីបោះឆ្នោត ១០០អាណត្តិទៀត ក៏មិនអាចស្វែងរកភាពចុះ សម្រុងមួយដែលធ្វើឱ្យបក្សចាញ់ គឺចាញ់ដោយអស់ចិត្ត និងបក្សឈ្នះ គឺឈ្នះដោយកិត្តិយសបានដែរ ។

ជាក់ស្តែងប្រជាធិបតេយ្យនៅថៃឡង់ដ៍ក៏ដូចជា ពន្លកប្រជាធិបតេយ្យនៅភូមា គឺសុទ្ធសឹងតែបានបង្ហាញពីសញ្ញាល្អក្នុង ការចុះសម្រុងបន្ទាប់ពីការប្រកាសលទ្ធផលរួច ដែលកម្ពុជាគួរសិក្សាស្វែងយល់ពីទម្លាប់ឱ្យក្លាយជាច្បាប់ ទើបអាច ដំណើរការ បោះឆ្នោតដោយគ្មានការជំទាស់ក្រោយការប្រកាសលទ្ធផលបោះឆ្នោតបាន ៕

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.