ការតែងតាំង លោក ថន វីរៈ ជាទីប្រឹក្សា មិនមែនជាតួនាទី អ្នកសារព័ត៌មាន ទេ!

បន្ទាប់ពី លេចធ្លាយ ព័ត៌មាន ចោទប្រកាន់ ទៅលើឯកឧត្ដម ថន វីរៈ ត្រូវបាន តែងតាំងជា ទីប្រឹក្សាផ្ទាល់ សម្ដេចក្រឡាហោម សរ ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ដែលជាប់ ពាក់ពន្ធ័ បទល្មើស 5ចំណុច រហូតបាន ចោទប្រកាន់ អ្នកសារព័ត៌មាន 4នាក់ ថាទទួលបាន ដីម្នាក់3ហិត្តា ផងនោះ ទើបមាន ភ្នាក់ងារ សារព័ត៌មានជាតិ ជំរុញឲ្យធ្វើ ការចុះផ្សាយ តាមទៅវិញ ។ មិនតែប៉ុណ្ណោះ ភ្នាក់ងារយើង ថែមទាំងបាន បញ្ជាក់ប្រាប់ថា បើលោកនាយក ចង់ដឹងច្បាស់ ឲ្យតាមដាន សារព័ត៌មាន (Pheng Vannak News) ទៅដឹងហើយ ។
អង្គភាព សារព័ត៌មានជាតិ សូមរំលឹកដល់ ភ្នាក់ងារដែល បានជំរុញឲ្យ មានការចុះផ្សាយ តាមព័ត៌មាន Pheng Vannak News ថាវិជ្ជាជីវៈ អ្នកសារព័ត៌មាន ដែលអាចចុះផ្សាយ ជាសាធារណៈ លើការចោទ ប្រកាន់ទៅលើ បុគ្គលណាម្នាក់ បានគឺផ្អែកលើ ភស្ដុតាងរួមទាំង ប្រើពាក្យក្នុង សំណេរឲ្យមាន ក្រមសីលធម៌ ។ ព្រោះករណី ឯកឧត្ដម ថន វីរៈ ដែលត្រូវបាន តែងតាំងជា ទីប្រឹក្សាផ្ទាល់ សម្ដេចក្រឡាហោម សរ ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ សិទ្ធស្មើ អនុរដ្ឋលេខាធិការ គឺមានសំណើរ ចេញពី រាជរដ្ឋាភិបាល ថ្វាយជូន ព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូង ទ្រង់ព្រះរាជ តម្រិះលើ សេចក្ដីស្នើ សុំតែងតាំង បើចេះត្រឹម មកជំរុញឲ្យ ចុះផ្សាយតាម គេដោយពុំមាន ភស្ដុតាងទេនោះ គឺមានន័យ មិនត្រឹមតែ ចោទប្រកាន់ ទៅលើលោក ថន វីរៈ ប៉ុណ្ណោះទេ គឺថែមទាំង បានប្រមាថ ទៅដល់សម្ដេច សរ ខេង និងសម្ដេច តេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី រួមទាំង ព្រះមហាក្សត្រ ថែមទៀតផង ។
មិនដឹងថា ភ្នាក់ងារយើង ដែលបានជំរុញ ឲ្យមានការ ចុះផ្សាយតាម ព័ត៌មាន Pheng Vannak News សម្លឹងឃើញ ផលប្រយោជន៍ ដែលគេអះអាង ថាអ្នកសារព័ត៌មាន 4នាក់ ទទួលបានដី នៅខេត្ត ព្រះសីហនុ ម្នាក់3ហិកតា ឬយ៉ាងណា នោះទេ ទើបធ្វើឲ្យ កើតក្ដីតក់ក្រហល់ ទាំងពុំបានគិត ដល់គ្រោះថ្នាក់ នៅពីក្រោយ ការចុះផ្សាយ រួចតើនឹង មានអ្វីកើតឡើង ។ ព្រោះវិជ្ជាជីវៈ អ្នកសារព័ត៌មាន ពុំអាចធ្វើត្រាប់ តាមគេដូច សារិកាកែវ ឬសត្វសេក បាននោះទេ ពិសេសគឺ ត្រូវស្វែងរក ប្រភពនិង ហេតុការណ៍ រួមទាំងភស្ដុតាង ពិតប្រាកដ ។
ម្យ៉ាងវិញទៀត ការជំរុញឲ្យ ចុះផ្សាយតាម ព័ត៌មាន Pheng Vannak News សួរថាសាលក្រម បង្កឲ្យមាន មនុស្សឃាត និងសាលក្រម ចោទប្រកាន់ ឈូសឆាយដី រដ្ឋមកលើ ឯកឧត្តម ថន វីរៈ ភ្នាក់ងារយើង បានឃើញ ហើយឬនៅ ។ ហើយអ្វីដែល គួរឲ្យអស់សំណើច ថែមទៀតនោះ នៅពេលដែល លេចចេញ ព័ត៌មានថា អ្នកកាសែត 4នាក់ ទទួលបាន ដីម្នាក់3ហិកតា ស្របពេល តម្លៃដីនៅ ឃុំរាម មានតម្លៃដល់ 1លានដុល្លា ក្នុងមួយហិកតានោះ តើឯណាទៅ លិខិតផ្ទេសិទ្ធ ប្រគល់ដីពី ឯកឧត្តម ថន វីរៈ ។
ជាការដាស់តឿន ចុងក្រោយ សូមភ្នាក់ងារ យើងកុំធ្វើការ ប្រៀបធៀបទៅ នឹងព័ត៌មាន អ្នកផ្សេង ។ ព្រោះបើផ្អែក លើព័ត៌មាន Pheng Vannak News គាត់ថតបង្ហោះ រូបភាព គាត់សុទ្ធតែជា មួយថ្នាក់ដឹកនាំធំៗ ជាក់ស្ដែង គ្រាន់តែលោក ផែង វណ្ណៈ សរសេរលិខិត សុំទោសតែ ប៉ុន្មានបន្ទាត់ ក៏អាចត្រូវបាន ច្បាប់សម្រេច ឲ្យចេញពីពន្ធ ធនាគារបាន យ៉ាងស្រួល ។ ប្រសិនបើជា ករណីធ្លាក់មកលើ សារព័ត៌មានជាតិវិញ តើអាចមាន វាសនាដូច លោក ផែង វណ្ណៈ បានទេ ដែលតម្រូវឲ្យ អ្នកសារព័ត៌មាន យើងត្រូវស្វែងយល់ ឲ្យបានច្បាស់ ពីលក្ខណៈសម្បត្តិ របស់អ្នក សារព័ត៌មាន ដោយមិនត្រូវ សម្លឹងមើល ផលប្រយោជន៍ ភ្លេចគិតទៅ លើភាពត្រឹមត្រូវ ដែលបង្កឲ្យ មានទុក្ខកង្វល់ ទៅថ្ងៃក្រោយ នោះទេ ។ ម្យ៉ាងវិញទៀត បំណងល្អបែបហ្នឹង មិនខុសពីរុញ ស៊ីក្លូឲ្យចូលឡាន នោះទេដែល យើងម្នាក់ៗត្រូវ តែដឹងឲ្យ បានច្បាស់ដូច បានបង្ហាញរូបថត ខាងក្រោមដើម្បី ស្វែងយល់ ឲ្យបានច្បាស់ ៕

 

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 1093 La Presse Nationale. All rights reserved. XHTML / CSS Valid.