មុំ បូផាន់ អនុប្រធាន ភូមិបាល ស្រុកវាលវែង ប្ដឹងអ្នកកាសែត បំពានច្បាប់ សារព័ត៌មាន

ដោយរ៉ាយ ភុន = លោក មុំ បូផាន់ មានតួនាទី ជាអនុប្រធាន ភូមិបាល ស្រុកវាលវែង ទទួលបន្ទុក ស្ពាយ GPS កំណត់ឯកសារ ប្លង់ដីដែល រងការរិះគន់ពី លោក រ៉ាយ ភុន ហៅគ្រៀម ពីបទពុករលួយ ប្រើ GPS កំណត់ទៅ លើផែនទី បង្ហាញទីតាំងដី ដែលជាដែន អភិរក្សព្រៃឈើ របស់រដ្ឋ ដើម្បីចុះប្លង់ដឺម៉ាសជាដី ឯកជនរបស់ បុគ្គលដើម្បីស្វែង រកផលប្រយោជន៍ ។
ផ្អែកតាមផែនទី បង្ហាញទីតាំង ដីឯកជន ចំនួន4ប្លង់ មានទំហំដី រាប់ពាន់ហិចតា ដែលប្រឌិតឡើង ដោយមន្ត្រីជំនាញ ឈ្មោះ មុំ បូផាន់ រួចទៅឡបប៊ី ឲ្យមេឃុំប្រម៉ោយ ចុះហត្ថលេខា និង ប្រថាប់ត្រា ដើម្បីទទួលបាន ទំនុកចិត្តពី អ្នកទិញ ។ នៅពេលដែល មានការចោទ ប្រកាន់ពី មន្ត្រីជំនាញ ខេត្តពោធិសាត់ តម្រូវឲ្យនិរាករណ៍ លើផែនទីបង្ហាញ ទីតាំងដីទើប ឃើញលិខិត របស់លោក មេឃុំប្រម៉ោយ សម្រេចមោឃៈភាព លើអកចលនៈទ្រព្យ នៅលើផែនទី បង្ហាញទីតាំងដី ដែលចេញដោយ ឈ្មោះមុំ បូផាន់ ឆ្កុយបោះគេទៅ ។
ដោយសារ លោករ៉ាយ ភុន ហៅគ្រៀម ធ្វើការផ្សព្វផ្សាយ ដោយផ្អែកលើ ភស្ដុតាងជាក់ស្ដែង ពាក់ពន្ធ័នឹងអំពើ ពុករលួយរបស់ ឈ្មោះមុំ បូផាន់ នេះហើយទើប មន្ត្រីឈ្មោះមុំ បូផាន់ បានដាក់ពាក្យ បណ្ដឹងមកលើ ឈ្មោះរ៉ាយ ភុន ហៅគ្រៀម ទៅតុលាការ ពីបទបរិហាកេរ្ដិ័ ជាសាធារណៈ និង ញុះញង់ឲ្យ មានការរើសអើង ប្រព្រឹត្តនៅ ខេត្តពោធិសាត់ ។
ស្ថិតក្នុងតួនាទី លោកមុំ បូផាន់ ជាអនុប្រធាន ភូមិបាល ស្រុកវាលវែង ដែលសម្រេចដាក់ ពាក្យបណ្ដឹង អ្នកសារព័ត៌មាន រំលោភទៅលើ ច្បាប់សារព័ត៌មាន ក្នុងកថាខណ្ឌទី5 មាត្រាទី10គឺ តម្រូវឲ្យមាន ការបំភ្លឺពី អ្នកសារព័ត៌មាន ចាប់ពីថ្ងៃជូនដំណឹង យ៉ាងយូ15ថ្ងៃ ។ វាជាកណីដែល គួរឲ្យអស់សំណើច នៅពេលមន្រ្តីប៉ុស្ដ៍ នគរបាល ឃុំប្រម៉ោយ យកដីការកោះហៅ ឈ្មោះរ៉ាយ ភុន នៅថ្ងៃទី17 ខែ12 ឆ្នាំ2020 តម្រូវឲ្យចូលខ្លួន ទៅតុលាការ នៅថ្ងៃទី22 ខែ12 ឆ្នាំ2020 ដែលមានរយៈពេល 5ថ្ងៃប៉ុណ្ណោះ ។ នៅក្នុងដីការកោះ អត់ឃើញមាន បញ្ជាក់ពីបទ ចោទនោះទេ ទាល់តែសាមីខ្លួន ស្រាវជ្រាវចេញ ពីខេត្តទើបមាន គេផ្ដល់ឲ្យ ជាសម្ងាត់តាម ប្រពន្ធ័ទូរសព្ទ័ទៅវិញ ។
សង្ឃឹមថាតុលាការ ដែលជាស្ថាបន័ ស្វែងរកយុត្តិធម៌ តាមប្រពន្ធ័ច្បាប់ ពិតជាអាចកំណត់ ទៅលើព្រំដែនច្បាប់ ដែលលោករ៉ាយ ភុនមានតួនាទី បម្រើការងារ ជួយសង្គមស្របតាម គោលនរយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាល ដែលតម្រូវឲ្យមានការ រួមចំណែកពី គ្រប់មជ្ឈដ្ឋាន ដើម្បីប្រយុទ្ធប្រឆាំង ពីអំពើពុករលួយ ។ ព្រោះអំពើពុករលួយ គឺប្រឆាំងទៅនឹង ដំណើរការអភិវឌ្ឍប្រទេស ទើបមានការសម្រេច បង្កើតអង្គភាពប្រឆាំង អំពើពុករលួយឡើងពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបានថា កម្ពុជាកំពុងធ្វើការ កែទម្រង់ស៊ីជម្រៅ ដើម្បីផលប្រយោជន៍ សង្គមជាតិខ្មែរចាកផុត ពីភាពក្រីក្រឆ្ពោះទៅរក អារ្យប្រទេសដូច បណ្ដាប្រទេសជឿនលឿន នៅលើសកលលោក យើងនេះ ។ ជាក់ស្ដែងបុគ្គល មុំ បូផាន់ ដែលប្រើតួនាទីរដ្ឋ ទៅបំពានលើដីរដ្ឋ រួមទាំងប្រើអំណាច បើកសិប្បកម្មបំផ្លាញ សម្បត្តិធម្មជាតិផងនោះ ដើម្បីយកលាភសក្ការៈ ទៅសង់ភូមិគ្រិះស្កឹមស្កៃ បើខ្លួនមិនប្រព្រឹត្ត ម្ដេចមិនចេញមកបកស្រាយ ពីផែនទីបង្ហាញទីតាំងដី ឬសិប្បកម្មខ្លួន មានច្បាប់ឬអត់ ? ហើយវីឡាលោក បានលុយពីត្បូងនៅ បប៉ៃលិនឬយ៉ាងណា ទើបលោកសង្ហាឯងបញ្ចេញ ច្រវ៉ាក់កឲ្យអ្នកស្រុក វាលវែងស្ញប់ស្ញែងបែបហ្នឹង ។ ព្រោះវិជ្ជាជីវៈ អ្នកសារព័ត៌មាន រង់ចាំតែបំភ្លឺទេតើ ប្រសិនបើការបកស្រាយ នោះមានភ្ជាប់ជាមួយ ភស្តុតាងប្រកបដោយ ការជឿទុកចិត្ត បានមែននោះទាន! ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.