បើអាជ្ញាធរ និងសមត្ថកិច្ច ខេត្តរតនៈគីរី មិនឃុបឃិត រកផល ប្រយោជន៍ បទល្មើស ល្បែងក៏ មិនអាច កើតមានដែរ

ល្បែងស៊ីសង អាប៉ោង យ៉ូគី ក្នុងសង្វៀន ជល់មាន់ មាននៅ ចំណុចចំការ ស្វាយចន្ទី នៅទួល អូរត្រាវ ក្នុងសង្កាត់ ឡាបានសៀក ដែលមាន មេខ្លោងឈ្មោះ ជាង តន តែងប្រមូល លុយពី មេអាប៉ោង ចំនួន 3លានរៀល និងមេយ៉ូគី 7លានរៀល ស្ពាយយកទៅ ខេត្តដើម្បី ធានាដល់ សុវត្ថិភាព បទល្មើស ល្បែងស៊ីសង ។ ដោយមាន សំណូក ជារៀងរាល់ថ្ងៃ ស្ពាយទៅ ខេត្តនេះហើយ ទើបគេពុំដែល ឃើញមាន ករណីរចុះ បង្រ្កាបពី សមត្ថកិច្ច ស្នងការ និងអធិការ ក្រុងបានលុង សូម្បីគណ បញ្ជាការ ឯកភាពខេត្ត ក្រោមអំណាច លោក ថង សាវុន ក៏ស្ងាត់ ស្ងៀមដែរ ។
ទីចាត់ការ សារព័ត៌មានជាតិ សូមរំលឹក ដល់បុគ្គលិក ប្រចាំការ នៅតាម បណ្ដាខេត្ត មេត្តាមាន ការប្រុង ប្រយត្ន័ខ្ពស់ ព្រោះមេខ្លោង បទល្មើសដូច ជាង តន សូម្បីតែ សមត្ថកិច្ច ក៏ពុំហ៊ាន ប៉ះពាល់ផង ហើយអ្នក រងគ្រោះពិត ប្រាកដគឺ អ្នកសារព័ត៌មាន ទៅវិញទេ ។ ចំណែក ពួកបទ ល្មើសបើ មានហេតុការ មិនស្រួល គឺក្រុម សមត្ថកិច្ច គេអាចផ្ដល់ ដំណឹងឲ្យ ផ្អាកខុសពី អ្នកសារព័ត៌មាន ដែលគេ ចាត់ទុកជា ឆ្អឹងទទឹងក កាត់លាភសក្ការៈ របស់ពួក មន្រ្តីខិលខូច ។
ម្យ៉ាងវិញទៀត អារឿង សំអាងទៅ លើគោល នរយោបាយ ភូមិឃុំ មានសុវត្ថិភាព ទាំង9ចំណុច វាគ្រាន់តែជា តួអក្សរ នៅលើក្រដាស់ មួយសន្លឹក អត់មានជើង ដើរទៅបង្ក្រាប នោះទេ ប្រសិនបើ អ្នកទទួលផល ប្រយោជន៍មិន អនុវត្តន៍ ។ ហើយគោលការ ទាំងនេះ ចៅហ្វាយខេត្ត និង ស្នងការខេត្ត គាត់បានទទួល មុនអ្នកកាសែត ទៅទៀត ដោយគ្រាន់តែ គិតថាអ្នក កាសែត មិនមានសិទ្ធ កោះហៅពួក បទល្មើស ឬចោទប្រកាន់ អ្នកឃុបឃិត បានទេ! ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ច គេមានសិទ្ធ អំណាច កោះហៅ អ្នកកាសែត និង ចោទប្រកាន់បាន ។ មានតែរង់ចាំ មើលចំណាត់ការ ថ្នាក់លើតែ ប៉ុណ្ណោះទើប អាចបញ្ជាក់ពី ប្រសិទ្ធភាព គោលនរយោបាយ ភួមិឃុំមាន សុវត្ថិភាព បានក្នុងកម្រិត វិជ្ជមានឬ អវិជ្ជមានបាន ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 3547 La Presse Nationale. All rights reserved. XHTML / CSS Valid.