មន្រ្តីបរិស្ថាន ស្រុកឱរ៉ាល់ រំលោភ យកដី ពលរដ្ឋ 10គ្រួសារ នៅឃុំ តាសាល

ប្រជាពលរដ្ឋ ជាង10 គ្រួសារ រស់នៅ ភូមិអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វើការ អះអាង ថាបានមក កាប់ឆ្កា រុករានដី ធ្វើចំការ តាំងពីឆ្នាំ 2008 រហូតដល់ឆ្នាំ 2012 ទើបមានការ សម្រេចពី អាជ្ញាធរ ភូមិឃុំ ចេញលិខិត កាន់កាប់ ដីធ្លី ដើម្បីអាស្រ័យ ផលដាំដុះ ស្របតាម គោលនរយោបាយ កាត់បន្ថយ ភាពក្រីក្រ របស់ប្រមុខ រាជរដ្ឋាភិបាល ។
វាជារឿង ដែលចម្លែក នៅពេល ប្រជាពលរដ្ឋ បានកាប់ រានដីដាំដំណាំ ហូបផ្លែ បានរាប់ពាន់ដើម ស្រាប់តែ មន្រ្តីបរិស្ថាន ស្រុកឱរ៉ាល់ ពីរនាក់ ទី1ឈ្មោះ ឡេង ផាន្នី ទី2ឈ្មោះ កង ញឹប បានមក ចោទប្រកាន់ ប្រជាពលរដ្ឋ ថាបានរំលោភ យកដីពួកគាត់ ទៅវិញ ។ បើតាមការ អះអាងរបស់ លោកអនុភូមិ អញ្ចា បានបញ្ជាក់ នៅចំពោះ មុខប្រជាពលរដ្ឋ ដែលមកតវ៉ា ថាផ្ទៃដី ចំការរបស់ ប្រជាពលរដ្ឋ ពុំបានរំលោភ លើដីមន្រ្តី បរិស្ថាន នោះទេ ទើបតែនៅ ឆ្នាំ2019 ទើបលេចមុខ មន្រ្តីបរិស្ថាន មកចោទ ប្រកាន់ ប្រជាពលរដ្ឋ ដោយមានការ លួចកាប់ ដំណាំហូបផ្លែ នៅពេលយប់ របស់ប្រជាពលដ្ឋ ចំនួន450ដើម ថែមទៀតផង ។
កន្លងមក ប្រជាពលដ្ឋ ទាំង10គ្រួសារ ធ្លាប់បាន ដាក់ពាក្យ បណ្ដឹងទៅ អាជ្ញាធរ ឃុំស្រុក រហូតបញ្ជូន ទៅដល់តុលាការ ប៉ុន្តែអស់ រយៈពេល ច្រើនខែមក ហើយពុំទាន់ ឃើញមានការ ដោះស្រាយ ណាមួយឡើយ ។ ប្រជាពលរដ្ឋ ទាំង10គ្រួសារ សំណូមពរ ដល់អាជ្ញាធរ ឃុំស្រុក និងអភិបាល ខេត្តកំពង់ស្ពឺ មេត្តាជួយ ដោះស្រាយ រកយុត្តិធម៌ ដល់ពួកគាត់ ផងព្រោះ ថាទោះបី ជាពួកគាត់ ជាមន្រ្តីបរិស្ថាន ក៏ត្រូវមាន លិខិតកាន់ កាប់ប្រើប្រាស់ ដីធ្លីដែល មានការទទួល ស្គាល់ពី អាជ្ញាធរ ភូមិឃុំ ផងដែរ មិនមែនប្រើ អំណាចមក អះអាងហើយ លួចកាប់ ផលដំណាំ របស់ប្រជាពលរដ្ឋ បែបហ្នឹង នោះទេ ។ សកម្មភាព បែបហ្នឹងមិន ត្រឹមតែ បំផ្លាញដំណាំ ប្រជាពលរដ្ឋ ប៉ុណ្ណោះទេ គឺប្រឆាំងទៅ នឹងគោល នរយោបាយ កាត់បន្ថយភាព ក្រីក្ររបស់ ប្រមុខរដ្ឋា ភិបាលថែម ទៀតផង ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.