មានការ កត់សម្គាល់ ចំពោះ ចំណាត់ការ ដឹកនាំរបស់ លោកត្រាំ ចាប់ពីបាន ក្លាយជា ប្រធានាធិបតី ទី45 ក្នុងសេតវិមាន នៅឆ្នាំ 2016 មកបាន ធ្វើឲ្យ ពិភពលោក រំជើបរំជួល តាមរយៈ នយោបាយ ការទូត ដោយសូម្បី បណ្ដាប្រទេស សម្ពន័្ធភាព អាមេរិក ក៏ទទួលរង នូវសម្ពាធ ពីចំណាត់ការ របស់លោក ប្រធានាធិបតី ដូណាល់ត្រាំ ផងដែរ ។ ប៉ុន្តែរឿង ជាច្រើនដែល លោកត្រាំ ចង់កែប្រែ នៅទឹកដី សហរដ្ឋ អាមេរិក ដូចករណី សង់របង ខណ្ឌចែក ព្រំដែន អាមេរិក និង ប៊ែលសិក បិទមិនឲ្យ ប្រជាជនក្នុង បណ្ដាប្រទេស ឥស្លាម មួយចំនួន មិនឲ្យចូល ប្រទេស អាមេរិក រួមទាំង បទបញ្ជា មិនឲ្យបុគ្គលិក ទូរទស្សន៍ CNN ដែលជា ព័ត៌មាន រិះគន់ លោកត្រាំ ឥតសំចៃមាត់ មិនឲ្យចូល សេតវិមាន គឺត្រូវបរាជ័យ ដោយអំណាច សភា និង អំណាច តុលាការ ធ្វើការ ជំទាស់ ។
ទោះបីមាន ការព្យាករណ៍ ទុកជាមុន ពីបណ្ដាប្រទេស នៅអឺរ៉ុប និង រុស្សី រួមទាំង ចិន បានលើក ឡើងពី កលយុគ្គ នឹងកើតមាន ក្រោយការ បោះឆ្នោត 3 វិច្ឆិកា ដោយផ្អែក លើបាតុកម្ម នៅអាមេរិក ក៏ពិតមែន ! ប៉ុន្តែការពិត វាគ្រាន់ តែជាភាព ចលាចល ដែលស្ដែងឲ្យ ឃើញពី លក្ខណៈ សម្បត្តិ ក្រោមការ ដឹកនាំ របស់ លោក ត្រាំ តែប៉ុណ្ណោះ ។ ព្រោះចក្ខុវិស័យ របស់អឺរ៉ុប ដែលមាន បារាំង និង អាល្លឺម៉ង់ ដាក់ការព្រួយ បារម្ភទៅ លើអាមេរិក ដែលជាប្រទេស បិតាប្រជាធិបតេយ្យ ថានឹងមាន ចលាចល កើតឡើង គឺក្នុងបំណង ចង់ឲ្យ លោកត្រាំ ព្រមទទួល ស្គាល់លទ្ធផល បោះឆ្នោត តែប៉ុណ្ណោះ ។ ចំណែករុស្សី ដែលរង សម្ពាធពី អាមេរិក ទាំងតាមបែប ផ្ដាច់ការ របស់ លោកណូទីន គឺមានចេតនា បន្តុះបង្អាប់ សហរដ្ឋអាមេរិក ដើម្បីឲ្យ បណ្ដាប្រទេស នៅលើ ពិភពលោក ខ្លះងាកមក គាំទ្រខ្លួន តែប៉ុណ្ណុះ ។ មិនខុសអ្វី ពីចិននោះទេ ដែលបាន ធ្វើការរិះគន់ ចំៗដោយ ចំអកថា អាមេរិក ដែលជា ប្រទេសប្រជា ធិបតេយ្យ ថាបានធ្វើ ជាគំរូមិនល្អ ឲ្យពិភពលោក បានឃើញ ទៅវិញ ។
ស្របពេល ដែល សហរដ្ឋអាមេរិក ទទួលរង នូវការឆ្លង រាលដាល និង ស្លាប់ច្រើន ជាងគេ នៅលើ ពិភពលោក ផ្ទុយទៅវិញ ទាំងអាមេរិក និង បណ្ដាប្រទេស នៅលើ ពិភពលោក បានប្រកាស់ កត់ត្រាជា ប្រវត្តិសាស្រ្ដ ដែលប្រជាជន អាមេរិក ចេញមក បោះឆ្នោត ច្រើនបំផុត បើប្រៀបធៀប ទៅនឹង រយៈពេល ជាង100ឆ្នាំ កន្លងមក ។ មានការ ចោទសួថា តើការផ្ទេរ អំណាច របស់លោក ប្រធានាធិបតី ត្រាំ ដែលចាញ់ ឆ្នោតនៅ ថ្ងៃទី03 វិច្ឆិកា អាចមានការ មិនយល់ព្រម ដោយគ្រាន់តែ លើកយក ហេតុផល គ្មានភស្តុតា បានដោយ របៀបណា? ព្រោះសូម្បី តែលោកត្រាំ ដែលប្រើ អំណាច ប្រធានាធិបតី ហាមមិនឲ្យ អ្នកយក ព័ត៌មាន ចូលសេតវិមាន ក៏ធ្វើមិនបានផង ដោយភាព ឡាំប៉ារបស់ លោកត្រាំ រួមទាំងបណ្ដា ប្រទេសឆ្លៀត ឱកាសរិះគន់ អាមេរិក គឺចង់ស្វែងរក ការគាំទ្រ ដើម្បីឲ្យមាន ការស្អប់ខ្ពើម របបដឹកនាំ បែបប្រជាធិបតេយ្យ តែប៉ុណ្ណោះ ។ ព្រោះការពិត ដែលពិភពលោក ត្រូវធ្វើការ វាយតម្លៃ លើស្ថានការ បោះឆ្នោត នៅអាមេរិក បានខ្លះៗ បន្ទាប់ពីការ កំណត់ផ្ទេរអំណាច ប្រធានាធិបតី អាមេរិក នៅថ្ងៃទី20 មករា ឆ្នាំ2021 ឯណោះទេ គឺពុំមែន នៅពេល វេលានេះឡើយ ៕

