ប្រើតួនាទី ជំទប់ទី2 ឃុំកោះស្ដេច បើកតុងទីនបោក រាស្រ្ដបានលុយ រាប់រយលាន

ប្រើតួនាទី ជំទប់ទី2 ឃុំកោះស្ដេច បើកតុងទីនបោក រាស្រ្ដបានលុយ រាប់រយលាន

ប្រជាពលរដ្ឋពីរឃុំ គឺឃុំភ្ញីមាស និងឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង រាប់រយនាក់ បានសំណូមពរ តាមរយៈសារព័ត៌មានជាតិ សុំអន្តរាគមន៍ ពីលោកជំទាវ មិថុនាភូថង អភិបាលនៃ គណៈអភិបាល ខេត្តកោះកុង មេត្តាជួយដោះស្រាយ ចំពោះករណី ឆបោកប្រាក់ ពីអ្នកស្រី ស្រីសុផា មានតួនាទី ជាជំទប់ទី2 ឃុំកោះស្ដេច ។ សកម្មភាព ឆបោករបស់អ្នកស្រី ស្រី សុផា ជាបុគ្គល សាធារណៈ មានតួនាទី ជាជំទប់ទី2 ឃុំកោះស្ដេច មកចូលរួម លេងតុងទីន ដែលមានរូបគាត់ ជាមេតុងទីន ដោយរំពឹងថា នឹងអាចសន្សំ ប្រាក់គ្រាន់ ធ្វើដើមទុន ទៅថ្ងៃមុខ ។

ដោយមានទំនុកចិត្ត ទៅលើស្ត្រី ដែលមាន តួនាទីជា ទំទប់ទី2 ឃុំកោះស្ដេច ពួកគាត់បានចុះ ឈ្មោះតាមការអន្ទងឲ្យ ចូលរួមចុះឈ្មោះ បង់ប្រាក់ដោយ អ្នកខ្លះដាក់ ប្រាំទៅដប់ឈ្មោះ រហូតមកដល់ ពេលនេះម្នាក់ៗ ចំណាយលុយអស់ទៅដប់លាន នៅតែពុំទាន់ដេញ បានតាមការ បញ្ជាក់ពីឈ្មោះ ស្រី សុផាតែងតែ អះអាងថា ក្នុងខែនេះ មានគេដេញបាន យកលុយ អស់ហើយ ។ នៅពេល ពួកគាត់ជួបជុំគ្នា គឺគ្មានអ្នកណា ម្នាក់ដេញ បានឡើយទើប មានការភ្ញាក់ផ្អើលទៅទាមទារ យកប្រាក់ដើមវិញ តែត្រូវមេតុងទីន ឈ្មោះស្រី សុផាឆ្លើយថា ថ្ងៃនេះថ្ងៃនោះ ដោយពុំបាន ប្រគល់ប្រាក់ឲ្យ ពួកគាត់វិញឡើយ ។

ទុក្ខកង្វល់របស់ ប្រជាពលរដ្ឋ នៅឃុំភ្ញីមាស និងនៅឃុំកោះស្ដេច សំណូមពរ ដល់លោកជំទាវ មិថុនាភូថងអភិបាល នៃគណៈអភិបាល ខេត្តកោះកុង មេត្តាជួយអន្តរាគមន៍ ដោះស្រាយឲ្យ អ្នកស្រី ស្រីសុផាប្រគល់ប្រាក់ ឲ្យពួកគាត់វិញផង ព្រោះអ្នកខ្លះ មានចងការប្រាក់ គេយកមកបង់ ផងនោះ តើស្ថិតក្នុង តួនាទីជា មេតុងទីន បែបហ្នឹង ដើម្បីធ្វើមានធ្វើ បានតើឲ្យ ប្រជាពលរដ្ឋ មានទំនុកចិត្ត ទៅលើថ្នាក់ ដឹកនាំឃុំ បានដោយ របៀបណា ។

ផ្អែកតាម កិច្ចសន្យា ក្នុងការលេង តុងទីន ពីអ្នកស្រី ស្រីសុផា មានតួនាទីជា ជំទប់ទី2 ឃុំកោះស្ដេច បានបញ្ជាក់ច្បាស់ថា រាល់ការលេង បើមាន ជនណាបោក និងទទួលខុសត្រូវ ចំពោះមុខច្បាប់ ថែមទៀតផង ។​ ក្នុងក៏ មានហត្ថលេខា ឈ្មោះស្រី សុផា ផងដែរគឺ ជាតឹកតាង បញ្ជាក់បាន យ៉ាងច្បាស់ថា អ្នកដែលឆបោក ពិតប្រាកដ គឺមេតុងទីនឈ្មោះស្រី សុផា មានតួនាទី ជាជំទប់ទី2 ឃុំកោះស្ដេច ។ ប្រជាពលរដ្ឋ ទាំងពីរឃុំ ដែលរងការ ចាញ់បោកពី ឈ្មោះស្រី​សុផារំពឹងថា ក្រោមការដឹកនាំ របស់អភិបាល ខេត្តកោះកុង ដែលមាន លោកជំទាវ មិថុនាភូថង ជាអភិបាលខេត្ត ពិតជាមិនទុក ឲ្យមន្ត្រីក្រោម ឱវាទយកតួនាទី ដើរបោករាស្ត្រ នោះទេ ។ ម្យ៉ាងវិញទៀត បើរំពឹងទៅលើ ចំណាត់ការស្រុក ហាក់បីដូចជា ត្រូវដងត្រូវផ្លែ តែជាមួយ មន្ត្រីឆបោក ទៅវិញទើបសំណូមពរ មកអភិបាលខេត្ត មេត្តាជួយ ដោះស្រាយជូនពួកគាត់ ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.