បង្ក្រាបគោយន្ត កន្ត្រៃដឹកឈើ នៅស្រុកឱរ៉ាល់

ដោយមាន សេចក្តីរាយការណ៍ ពីអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែតុលា វេលាម៉ោង១ និង៣០នាទី មន្ត្រីបរិស្ថាន ស្រុកឱរ៉ាល់ បានចុះបង្ក្រាប គោយន្តកន្ត្រៃ ផ្ទុកឈើអារ ចំនួន៥ម៉ែត្រគូប មួយគ្រឿង នៅភូមិស្ពានដែក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ វត្ថុតាងគោយន្ត និងឈើ ត្រូវបានយក មករក្សាទុកនៅ ស្នាក់ការមន្ត្រីបរិស្ថាន ប៉ុន្តែឈ្មួញឈើ នៅមិនទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយទេ ។

ប្រភពពី ប្រជាពលរដ្ឋ បានបង្ហើបប្រាប់ឲ្យ ដឹងថា មេឈ្មួញ ដឹកឈើតាម គោយន្តកន្ត្រៃ ធ្លាប់ដឹកឈើ រាប់ឆ្នាំមកហើយ ដោយដឹកចេញ ពីដែនអភិរក្ស គ្រប់គ្រងដោយ មន្ត្រីបរិស្ថាន ។ ដូចឃើញ ក្នុងរូបភាពនេះ ស្រាប់ទោះបី បទល្មើសដឹកឈើ ចេញពីដែន អភិរក្សតាម ប្រភេទគោយន្ត ក៏ពិតមែន ប៉ុន្តែអាច ផ្ទុកឈើបាន រហូតដល់៥ម៉ែត្រគូប ពិតជាពុំមែន ជាករណី តូចតាចឡើយ ។

ដើម្បីធានា ដល់ប្រសិទ្ធភាព ការពារដែន អភិរក្សព្រៃឈើ ដែលនៅ សេសសល់ លុះត្រាតែ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន រួមចំណែក ផ្ដល់ព័ត៌មាន ដល់សមត្ថកិច្ច ជំនាញទើប អាចទប់ស្កាត់ បទល្មើសឈើបាន ។ ជាក់ស្ដែង សកម្មភាព បង្ក្រាបបទល្មើស ដឹកជញ្ជូនឈើ ដោយមានកិច្ច សហការល្អ ពីអ្នកសារព័ត៌មាន ទើបឈានដល់ ការចុះបង្ក្រាប ពីមន្ត្រីបរិស្ថាន ស្រុកឱរ៉ាល់ បានដោយជោគជ័យ ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.