ប្រើតួនាទីរដ្ឋ ដើម្បីបោករាស្ត្រ ធ្វើជាអ្នកមាន ក្នុងរដ្ឋបាល ស្រុកវាលវែង

ប្រើតួនាទីរដ្ឋ ដើម្បីបោករាស្ត្រ ធ្វើជាអ្នកមាន ក្នុងរដ្ឋបាល ស្រុកវាលវែង

ដោយ៖ រ៉ាយ ភុន

ផ្អែកតាម ឯកសារ ពាក់ព័ន្ធរឿង វិវាទដីធ្លី នៅស្រុកវាលវែង ខេត្តពោធិសាត់ បង្កឡើង ដោយមន្ត្រី ភូមិបាលរង ស្រុកវាលវែង ឈ្មោះមុំ បូផាន់ ទទួលបន្ទុក ត្រួតពិនិត្យ វាស់វែងដីធ្លី តាមប្រព័ន្ធ (GPS) បាននិងកំពុង ប្រើតួនាទីរដ្ឋ បំពានលើដីព្រៃ របស់រដ្ឋស្វែង រកផលប្រយោជន៍ ធ្វើជាអ្នកមាន ស្ដុកស្ដម្ភដោយ មិនខ្វល់ពី ទុក្ខលំបាក ប្រជាពលរដ្ឋ ដែលទទួលរងនូវ ការខាតបង់ ទ្រព្យសម្បត្តិ ក្នុងការទិញលក់ ដីតៗគ្នាឡើយ ។ ទីបំផុត មេឃុំប្រម៉ោយ ឈ្មោះសេក សំអាត ដែល បានចុះហត្ថលេខា ទទួលស្គាល់ តាមផែនទី បង្ហាញទីតាំងដី តាមការកំណត់ របស់ឈ្មោះមុំ បូផាន់ ដែលប្រើតួនាទី រដ្ឋបំពាន លើដីអភិរក្ស របស់រដ្ឋ រហូតសំញ៉ែងឲ្យ ឃើញតាមរយៈ ភូមិគ្រឹះ និងសម្ភារៈ ក្នុងខ្លួនគួរឲ្យ មហាជនមាន ការស្ងប់ស្ងែង ថែមទៀតផង ។

អ្នករកស៊ី អចលនាទ្រព្យ ដែលគេហ៊ាន វិនិយោគទិញដី រាប់រយហិកតា ដោយមានទំនុកចិត្ត លើបទដ្ឋានច្បាប់ នៅក្នុងដែន អំណាចរដ្ឋបាល ស្រុកវាលវែង ។ ព្រោះបើ មន្ត្រីជំនាញ ស្រុកវាលវែង ប្រើប្រព័ន្ធ(GPS) ដើម្បីកំណត់លើ ផែនទីបង្ហាញ ទីតាំងដីក្រោម អំណាចលោកមន្ត្រី ឈ្មោះមុំ បូផាន់ អនុប្រធាន ភូមិបាលស្រុក រួមទាំង លិខិតផ្ទេរសិទ្ធ កាន់កាប់ អចលនទ្រព្យ ដោយមាន ចុះហត្ថលេខា ទទួលស្គាល់ពី លោកមេឃុំប្រម៉ោយ និងអភិបាល ស្រុកវាលវែង ផងនោះ តើសេចក្ដី ជូនដំណឹងស្ដី ពីការមោឃៈភាព លិខិតផ្ទេរសិទ្ធ កាន់កាប់ អចលទ្រព្យ ពីលោកមេឃុំ ប្រម៉ោយមិនមែន ជាអំពើ ឃុបឃិតគ្នា ប្រើអំណាចរដ្ឋ ជាន់កអ្នករកស៊ី ស្លូតត្រង់ ឬយ៉ាងណា!? ។

ផ្អែកតាម ការប្ដេជ្ញាចិត្ត របស់ប្រមុខរដ្ឋាភិបាល ក្នុងការកែទម្រង់ រដ្ឋបាលឃុំស្រុក ខេត្តដើម្បីបំបាត់ អំពើពុករលួយ ប្រជាពលរដ្ឋ ក៏ដូចជា អ្នកសារព័ត៌មាន ដែលបានរួម ចំណែកស្វែងរក ភស្ដុតាងរំពឹងថា ឯកឧត្ដមបណ្ឌិតឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ពិតជាមាន មូលដ្ឋានក្នុងការ វែកមុខស្រាវជ្រាវ ដើម្បីស្វែងរក បទល្មើសពុករលួយ នៅស្រុក វាលវែង តាមរយៈប្រើ អំណាចរដ្ឋ យកដីរដ្ឋមក បោកបញ្ឆោតរាស្ត្រ ដើម្បីស្វែងរក ផលប្រយោជន៍ ធ្វើមានធ្វើបាន ដូចឃើញភោគទ្រព្យ លោកមន្ត្រី ភូមិបាលរងស្រុក ក្នុងរូបភាព ខាងក្រោម ជាភស្ដុតាងស្រាប់ ។ ករណីចុះផ្សាយ មានការខុសឆ្គង សូមបញ្ជាក់តាម លេខទូរស័ព្ទ 097 3738785 ព្រោះពុំអាច ស្វែងរកលេខ ទំទាក់ទំនង មន្ត្រីស្រុកវាលវែង បានទេ! ៕

 

 

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.