កម្មករសំណង់ ប្ដឹងទារលុយ ធ្វើរបង ទៅស្នងការ ខេត្តព្រះសីហនុ

កម្មករសំណង់ ប្ដឹងទារលុយ ធ្វើរបង ទៅស្នងការ ខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ) លោកស្រី ឃឹម សមន្តា ដែលគេស្គាល់ច្បាប់ថាជាស្រ្តីជើងខ្លាំងរឿងរកស៊ីដីធ្លីនោះ ត្រូវបានក្រុមកម្មករសំណង់ មួយក្រុមដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ ក្រោយពេលស្រ្តីរូបនេះ ជំពាក់លុយចំនួន ៨០០០ដុល្លា ជាថ្លៃសាងសង់របងថ្មទីតាំងដីមួយកន្លែងស្ថិតក្នុងភូមិ៤ ឃុំអូរត្រះ ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ។

បងស្រីឈ្មោះ សុង សុជាតា អាយុ៤៣ឆ្នាំ ជាតំណាងឲ្យក្រុមកម្មករសំណង់បាននិយាយ ថារូបគាត់បានម៉ៅការសាងសង់របងថ្ម ពីស្រ្តី ឈ្មោះ ឃឹម សមន្តា លើទីតាំងដីមួយកន្លែង ត្រង់ចំណុចជាប់ និងផ្លូវខាងមុខឃ្លាំងស្តុបប្រេង(ក្រុមហ៊ុន ស្តេលា) ស្ថិតក្នុងភូមិ៤ ឃុំអូរត្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងតម្លៃ សរុប៦១,០០០$ (ប្រាំមួយម៉ឺនមួយពាន់ដុល្លារសហរដ្ឋអាមេរិក) ដោយមានកិច្ចសន្យានិង កុងត្រាត្រឹមត្រូវចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។

បងស្រី សុង សុជាតា បានបន្តទៀតថាកិច្ចការ សាងសង់របងបានយ៉ាងរលូនជាមួយនិងប្រាក់ទូទាត់ចំនួន៤ តំណាក់កាលសរុប ចំនួន ៥២,៣២៨$ (ប្រាំម៉ឺនពីរពាន់បីរយម្ភៃប្រាំបីដុលា្ល)។

តែចុងក្រោយខណៈកិច្ចការសាសង់របង បានបញ្ជប់រួចរាល់ជាស្ថាពរបែរជាស្រ្តីឈ្មោះ ឃឹម សមន្តា មិនព្រមទូទាត់លុយដែលសល់ចំនួន ប្រមាណ៧,៣២៨ដុល្លា ឲ្យដល់ក្រុមកម្មករ ឡើយ បើទោះជាក្រុមកម្មករព្យាយាមតាមទារយ៉ាងណាក៏ដោយ។ ចុងក្រោយក្រុមកម្មករ គ្មានជំរើសក៏បានដាក់ពាក់បណ្តឹងទៅស្នងការដ្ឋាននគបាលខេត្តតែម្តង ដើម្បីឲ្យជួយអន្តរាគមន៍ដោះស្រាយហើយក្នុងករណីស្នងការដ្ឋាននគបាលខេត្តមិនអាចដោះស្រាយ មិនបានក្រុមកម្មករនិង ដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តបន្តដើម្បីរកដំណោះស្រាយ តាមផ្លូវច្បាប់ឲ្យខានតែបាន ។

ពាក់ព័ន្ធករណីខាងលើនេះ លោក អ៊ុន មេត្តា ជាអ្នកមើលការខុសត្រូវ និងលោកស្រី យ៉ម សមន្តា បានធ្វើការបញ្ជាក់ថា មូលហេតុ មិនទាន់ឲ្យលុយគ្រប់ដោយសារតែរបងថ្មខាងលើនេះសាងសង់មិនទាន់ត្រឹមត្រូវតាមស្តង់ដា៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2731 La Presse Nationale. All rights reserved. XHTML / CSS Valid.