ខេត្តសៀមរាប ជាតំបន់ ទេសចរណ៍ ប្រវត្តិសាស្រ្ដ ដ៏ល្បីល្បាញ នៅកម្ពុជា តម្រូវឲ្យ ថ្នាក់ដឹកនាំ ខេត្តត្រូវ ប្រឈមមុខ ក្នុងការ អនុវត្តរាល់ បទល្មើស គ្រប់ប្រភេទ ដើម្បីធានា ដល់សុខសុវត្ថិភាព ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឲ្យទទួលបាន ទំនុកចិត្ត ។ ស្របពេល ថ្នាក់ដឹកនាំ ខេត្តកំពុង មមាញឹកក្នុង ការទប់ស្ងាត់ នៅជំងឺឆ្លង កូវីត19 នៅតាម តំបន់ ទេសចរណ៍ សកម្មភាព បទល្មើស បើកសង្វៀន ជល់មាន់ អាប៉ោង យូគី ដែលមាន មេក្លោងឈ្មោះ ភា ឃុបឃិត គ្នាជាមួយ សមត្ថកិច្ច បើកលេង នៅក្នុង បរិវេណមួយ កន្លែងក្នុង ភូមិវាល សង្កាត់ គោកចក ក្រុងសៀមរាប បំពានទៅ នឹងគោល នរយោបាយ ភូមិឃុំ មានសុវត្ថិភាព របស់ប្រមុខ រាជរដ្ឋាភិបាល បានដោយ គ្មានការ បង្ក្រាបឡើយ ។
មេក្លោង បទល្មើស បើកល្បែង ស៊ីសង សង្វៀន ជល់មាន់ អាប៉ោង យូគី ឈ្មោះ ភា បានបន្ដ បើកលេង មួយកន្លែង ទៀតនៅ ភូមិ សំបុកចាប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ផងដែរ ។ មហាជននៅ ក្នុងខេត្ត សៀមរាប បានដាក់ ការព្រួយ បារម្ភថា ការបង្កើត ល្បែងស៊ីសង គឺជា បទល្មើស បង្កឲ្យមាន ចោរកម្ម លួចឆក់ប្លន់ ពិសេសគឺ ធ្លាប់មាន ករណីឆក់ប្លន់ ទៅលើអ្នក ទេសចរបរទេស ថែមទៀតផង ដែលបង្កឲ្យ កើតឡើង នូវពាក្យមិនល្អ សម្រាប់ សន្តិសុខ នៅប្រទេស កម្ពុជា ។
ស្ថិតក្នុង តួនាទីជា សមត្ថកិច្ច ស្នងការ នរគបាល ខេត្តសៀមរាប អាចមិន បានដឹង ពីបទល្មើស ល្បែងស៊ីសង នៅកណ្ដាល ក្រុងឬ ដឹងដែរតែ ត្រូវលាក់លៀម ដើម្បីស្វែងរក ផលប្រយោជន៍ ទើបជាតិ សម្រេចចិត្ត ខ្សឹបប្រាប់ អភិបាលខេត្ត សៀមរាប ដើម្បីចាត់ វិធានការ ឲ្យបានទាន់ ពេលវេលា ដើម្បីធានា ដល់សុវត្ថិភាព ប្រជាពលរដ្ឋ ពិសេសគឺ ភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ឲ្យកាន់តែ មានទំនុកចិត្ត លើចំណាត់ការ ថ្នាក់ដឹកនាំ ក្នុងខេត្ត ទេសចរណ៍ ដ៏ល្បីល្បាញ នៅកម្ពុជា ដើម្បីផល ប្រយោជន៍ ប្រជាពលរដ្ឋ និង សង្គមជាតិ ទាំងមូល ។
រំពឹងថា ខេត្តសៀមរាប ក្រោមការ ដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់ឯកឧត្ដម ទៀ សីហា ពិតជាត្រូវ ប្រើអំណាច វះកាត់ បង្រ្កាបបទល្មើស មិនឲ្យ កើតមាន ដើម្បីធានា សុខសន្តិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ដល់ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕