សង្វៀន ជល់មាន់ អាប៉ោង យូគី នៅចំណុច អូរត្រាវ ក្រុងបានលុង សមត្ថកិច្ច និងអាជ្ញាធរ ស្ងាត់

សង្វៀន ជល់មាន់ អាប៉ោង យូគី នៅចំណុច អូរត្រាវ ក្រុងបានលុង សមត្ថកិច្ច និងអាជ្ញាធរ ស្ងាត់

មេក្លោង សង្វៀន ជល់មាន់ អាប៉ោង យូគី ឈ្មោះ ជាង តន កន្លងមក តែងបើក លេងចល័ត នៅក្នុង ក្រុងបានលុង ខេត្តរតនៈគីរី បានដោយ គ្មានការ បង្រ្កាបពី សមត្ថកិច្ច ឡើយ ។ បន្ទាប់ពី មានការ បង្គាប់បញ្ជា ឲ្យបិទទីតាំង សង្វៀន ជល់មាន់ អាប៉ោង យូគី នៅចំណុច ចំកា រស្វាយចន្ទី ស្ថិតនៅ ក្នុងភូមិ ឡាប៉ូ សង្កាត់ យក្សឡោម ក្រុងបានលុង ពេលនេះ មេក្លោង ឈ្មោះ ជាង តន បានបន្ត បើកលេង នៅចំណុច ទួលអូរត្រាវ ក្នុងចំការ ស្វាយចន្ទី បន្តទៀត ។
តាមការ សង្កេតបទល្មើស បើកសង្វៀន ជល់មាន់ អាប៉ោង យូគី របស់មេក្លោង ឈ្មោះ ជាង តន ពុំដែល ឃើញមាន ចំណាត់ការ ចុះបង្រ្កាប ពីកម្លាំង សមត្ថកិច្ច ក្នុងខេត្ត រតនៈគីរី ក្រោមអំណាច គណៈ បញ្ជាការ ឯកភាព ខេត្តដែល មានលោក ថង សាវុន ជាគណៈ អភិបាលខេត្ត ម្ដងណា ឡើយ ។ នៅពេល បទល្មើស ល្បែងស៊ីសង ដែលមាន មេក្លោង ឈ្មោះ ជាង តន ត្រូវបាន អ្នកសារព័ត៌មាន ចុះផ្សាយ រិះគន់គឺ ស្រាប់តែមាន សមត្ថកិច្ច ក្នុងខេត្ត បានផ្ដល់ ព័ត៌មាន ឲ្យមេក្លោង បទល្មើស ផ្អាកលេង ដូចករណី នៅចំការ ស្វាយចន្ទី ក្នុងភូមិឡាប៉ូ សង្កាត់យក្សឡោម ជាភស្ដុតាង ស្រាប់ ។
ប្រភព ច្បាស់ការមួយ បានបញ្ជាក់ថា មុនពេល បើកលេង ម្ដងៗ មេក្លោង ល្បែងតែងតែបាន ប្រមូលលុយ ពីមេអាប៉ោង 3លានរៀល និង មេយូគី 7លានរៀល សរុបបាន 10លានរៀល ស្ពាយយក ទៅខេត្ត បាត់ៗទើប គ្មានការ បង្រ្កាប បែបហ្នឹង ។ ទំនងជា ទទួលបាន ភ្លើងខៀវ ពីអាជ្ញាធរ និងសមត្ថកិច្ច ក្នុងខេត្ត នេះហើយ ទើបមេក្លោង បទល្មើស បន្ដបើកលេង នៅចំណុច ទួលអូរត្រាវ ក្នុងក្រុង បានលុង បានយ៉ាង រំភើយដោយ គ្មានការ ភ័យខ្លាច បែបនេះ បន្តទៀត ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.