អភិបាលរងស្រុក វាលវែង ប្ដឹងអ្នកកាសែត ទើបភស្តុតាង លេចចេញ កាន់តែច្បាស់

អភិបាលរងស្រុក វាលវែង ប្ដឹងអ្នកកាសែត ទើបភស្តុតាង លេចចេញ កាន់តែច្បាស់

ករណីចាប់ខ្លួន លោកសុខ ចំរើន ដែលប្រកាស តាំងខ្លួនជា ឧត្ដមសេនីយ៍ទោ ផ្កាយពីរ ក្នុងបទចោទ បានកាប់ទន្ទ្រាន ដីព្រៃរដ្ឋចំនួន ៤០ហិកតា នៅភូមិដំណាក់កន្សែង ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ បាននិងកំពុង លេចចេញភស្ដុតាង មន្ត្រីពាក់ព័ន្ធ ក្នុងស្រុកវាលវែង មួយចំនួនទៀត ។

ផ្អែកតាម ចម្លើយសារភាព របស់ជនជាប់ ចោទសុខ ចំរើន គឺលោកវង្ស អេង អភិបាលរង ស្រុកវាលវែង និងលោកមិញ ស៊ីថាច ប្រធានយោធាស្រុក ក៏ជាប់ពាក់ពន្ធ័ ក្នុងបទល្មើស កាប់រានដីព្រៃរដ្ឋ ចំនួន៤០ហិកតា នៅឃុំប្រម៉ោយ ផងដែរ ។ ដោយបទល្មើស មានការពាក់ពន្ធ័ មន្ត្រីក្នុងស្រុកវាលវែង នេះហើយ ទើបប្រព័ន្ធ ផ្សព្វផ្សាយ ជាច្រើន បានបញ្ចេញ ឈ្មោះ​មន្ត្រី ក្នុងស្រុកវាលវែង ដែលជាហេតុធ្វើ ឲ្យលោកវង្ស អេង ដាក់ពាក្យបណ្ដឹង ឈ្មោះរ៉ាយ ភុន ហៅក្រៀមពី បទបរិហាកេរ្តិ៍ ទៅអធិការដ្ឋាន នគរបាលស្រុកវាលវែង ដោយគ្រាន់តែលោក រ៉ាយ ភុន ផុសព័ត៌មាន បន្តចេញពី ហ្វេសប៊ុកតែប៉ុណ្ណោះ ។

បើផ្អែកតាម ការអះអាងរបស់ លោករ៉ាយ ភុន ជាភ្នាក់ងារ សារព័ត៌មានជាតិ ប្រចាំនៅ ខេត្តពោធិសាត់ គឺលោកគ្មាន បំណងទៅតតាំង ជាមួយលោកវង្ស អេងអភិបាលរង ស្រុកវាលវែង នោះទេ ប៉ុន្តែបើគ្រាន់តែ លោកផុសព័ត៌មាន បន្តក៏រងការប្ដឹងចោទ ប្រកាន់ពី អ្នកមានអំណាច ក្នុងស្រុកដែរនោះ ទើបធ្វើការសម្រេច ចិត្តបង្ហាញ ភស្ដុតាងពី ករណីដែលវង្ស អេង សន្ទនាជាមួយ ជនជាប់ចោទ សុខ ចំរើន រួមទាំងសារសម្លេង ផ្ញើរទៅកាន់ អភិបាលស្រុកដើម្បី កំចាត់រូបលោក ថែមទៀតផង ។ ផ្អែកតាមភស្ដុតាង ទាំងពីរនេះ គឺលោករ៉ាយ ភុន អាចបន្តដាក់ ពាក្យប្ដឹងលោកវង្ស អេងអភិបាលរងស្រុក វាលវែង ទៅកាន់អង្គភាព ប្រឆាំងអំពើពុករលួយ ព្រោះអំពើឃុបឃិត ស្វែងរក ផលប្រយោជន៍ គឺជាអំពើពុករលួយ ។

ចំណែកលោកវង្ស អេងសារព័ត៌មានជាតិ មិនអាចទំនាក់ទំនង សុំការបំភ្លឺ បានទេដោយ ទូរស័ព្ទឆ្លើយតប មិនអាច​ទំនាក់ទំនង បានទេ!? ។ ចំណែកលោកមិញស៊ី ថាច មេបញ្ជាការសឹករង ស្រុកវាលវែង ពុំមានភស្ដុតាង ណាមួយដើម្បី ចោទប្រកាន់ឡើយ ដោយគ្រាន់តែ មានចម្លើយសារភាព ពីជនជាប់ចោទសុខ ចំរើន តែប៉ុណ្ណោះ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.