បក្ស​ប្រឆាំង​សង្គ្រោះជាតិ​ត្រៀម​បង្ហាញ​លទ្ធផល​ឈ្នះ​ស្របពេល​លទ្ធផល​បណ្តោះ​អាសន្ន មានភាព​មិន​ច្បាស់​លាស់

បក្ស​ប្រឆាំង​សង្គ្រោះជាតិ​ត្រៀម​បង្ហាញ​លទ្ធផល​ឈ្នះ​ស្របពេល​លទ្ធផល​បណ្តោះ​អាសន្ន មានភាព​មិន​ច្បាស់​លាស់

ដោយ ៖ ជាតិ
មានការប្រកាសលទ្ធផលបណ្តោះអាសន្ន នៅលើកញ្ចក់ទូរស័ព្ ទជាតិ នាថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៣ ហាក់​បាន​បង្ហាញ​ពីភាព មិនច្បាស់លាស់ទាល់តែសោះ ចំពោះ​លទ្ធផល​បណ្តោះ​អាសន្ន ដែល​ចេញ ដោយគ.ជ.ប. ហើយ​ត្រូវ​សារព័ត៌​មាន​ក្នុងស្រុក​យក មក​ផ្សព្វ​ផ្សាយ​នា​ពេល​នេះ ។ ចំណែក​អង្គការ​ក្រៅ រដ្ឋាភិបាល ក៏បាន​បង្ហាញ តួលេខ​ខុសគ្នា​ចំនួន​មួយកៅអី ដោយ​ចាត់ទុក លទ្ធផល​នៅ​ខេត្តក្រចេះ គឺ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ២ កៅអី ទើប​ចេញ​លទ្ធផល ៥៦ កៅអី ។

ភាពមិនច្បាស់លាស់ចំពោះល​​ទ្ធផលបណ្តោះអាសន្នចេញដោយ គ.ជ.ប. ត្រូវបានលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា បើទោះបីជាការលុបឈ្មោះ និងមានឈ្មោះ ខ្មោច រួចទាំងភាពមិនប្រក្រតី ជាច្រើនទៀត ក៏គណបក្សសង្គ្រោះជាតិនៅតែមានសម្លេង ៦៤ កៅអីយ៉ាង តិច ។ លទ្ធផល ៦៤ កៅអីដែលលើសពី ៥០ ភាគរយបូកមួយត្រូវបានលោក សម រង្ស៊ី បញ្ជាក់ឱ្យដឹងថា កំពុងស្ថិតនៅក្នុងដៃលោករួចជាស្រេចហើយ មិនដូចលទ្ធ ផលបណ្តោះអាសន្នដែលមានតែ ៥៥ ទៅ ៥៦ កៅអីនោះឡើយ ។

តាមការបញ្ជាក់ដោយបង្កប់នូវភាពអាថ៌កំបាំងផងនោះ គឺលទ្ធផលដែលកំពុងស្ថិតនៅក្នុងដៃ លោក សម រង្ស៊ី គឺបាន មកពីសកម្មជនអ្នកសង្កេតការណ៍តាមមណ្ឌលបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិតែម្តង ដើម្បីលាតត្រដាងបង្ហាញ ឱ្យឃើញពីលទ្ធផលថា គណបក្សសង្គ្រោះជាតិ ពិតជាឈ្នះឆ្នោត ប្រាកដមែន ។

ចំណែកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏បានបញ្ជាក់ពីលទ្ធផលឈ្នះដោយធ្វើការឆ្លើយតបថា យើងមិនមែនរង់ចាំឱ្យគេមកបង្រួបបង្រួមទេ គឺយើងសុំឱ្យគេមកបង្រួបបង្រួមជាមួយយើង ដើម្បីបង្កើតរដ្ឋាភិបាល ព្រោះយើងជាអ្នកឈ្នះ ។

ដូច្នេះ ការតវ៉ាបង្ហាញពីភាពមិនប្រក្រតីគ្រាន់តែងជ្រុងមួយក្នុងការទាមទារឱ្យអ្នកដែលបាត់បង់ ឱកាសបោះឆ្នោតអស់ ចិត្តតែប៉ុណ្ណោះ ។ ហើយការពិត យ៉ាងណានោះ គឺវាអាស្រ័យទៅលើភស្តុតាង ដែលលោក សម រង្ស៊ី លើកយកមក បង្ហាញ ដើម្បីទាមទារតាមផ្លូវច្បាប់តែប៉ុណ្ណោះ ៕

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.