លោកមេធាវី បាន សីយុទ្ធ ច្រានចោល ពាក្យបណ្តឹង របស់លោកជំទាវ សួស សុគន្ឋារី ដែលបានមូលបង្កាច់ លោកឧកញ៉ា ឡាញ់ ភារ៉ា ថាបានរំលោភ លើទីតាំងដី របស់គាត់

(ខេត្តព្រះសីហនុ) ៖ លោក បាន សីយុទ្ធ ជាមេធាវីតំណាងឱ្ យលោកឧកញ៉ា ឡាញ់ ភារ៉ា បានច្រានចោល ការចោទប្រកាន់ របស់លោក ជំទាវ សួស សុគន្ឋារី ថាបានរំលោភ យកដីរបស់គាត់ គឺមិនពិតទេ នេះជារឿង មូលបង្កាច់ តែបុណ្ណោះ ព្រោះបង្គោលរបងដែលបាន បោះនៅលើដី លោកឧកញ៉ា ឡាញ់ ភារ៉ា នោះគឺជា ដីដែលបានបែងចែក ជាមួយលោក ខូវ ឃាងតែប៉ុណ្ណោះ។

ក្នុងនាមខ្ញុំ ជាមេធាវីតំណាង ឲ្យលោកឧកញ៉ា ឡាញ់ ភារ៉ា សូមបញ្ជាក់ថា លោកឧកញ៉ា ជាកម្មសិទ្ធិស្របច្បាប់ នៅលើដីនេះ និងមានឯកសារ គ្រប់គ្រាន់បញ្ជាក់ អំពីកម្មសិទ្ធិ ពេញលេញតាម ផ្លូវច្បាប់រួចរាល់ អស់ហើយដែរ។ បើយោងតាម កិច្ចព្រមព្រៀងបែកចែក ចំណែកដីនេះ ធ្វើឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ រវាងភាគី(ក) លោកឧកញ៉ា ឡាញ់ ភារ៉ា និងភាគី(ខ) ឈ្មោះ ខូវ ឃាង (ជាភាគី ម្ចាស់ដីជាន់គ្នា)។ ដោយហេតុថា៖ ភាគី(ក) និង ភាគី(ខ) ជាកម្មសិទ្ធិករលើទីតាំងដីជាន់គ្នាក្នុងផ្ទៃដីទំហំ ៥១ ៥៤០ (ប្រាំម៉ឺនមួយពាន់ប្រាំរយសែសិប) ម៉ែត្រការ៉េ ដែលស្ថិតនៅ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយពីបានជួបពិភាក្សា សម្របសម្រួលគ្ នាអំពីទីតាំងដីដែល បានជាន់លើគ្នា រវាង ភាគី(ក)និង ភាគី(ខ) រួចមក ភាគីទាំងពីរ ទទួលបានលទ្ធផល ស្រុះស្រួលជាមួយគ្នា ហើយក៏បាន ព្រមព្រៀង ធ្វើការបែងចែក នូវចំណែកដី ដែលមានទំហំ និងទីតាំងខាងលើ ដោយ៖ភាគី (ក) យល់ព្រមទទួលយកនូវចំណែកដីតាមការព្រមព្រៀងគ្នាទំហំ ២១ ២០០ (ពីរម៉ឺនមួយពាន់ពីររយ) ម៉ែត្រការ៉េ។ ភាគី(ខ) យល់ព្រមទទួលយកនូវចំណែកដីតាមការព្រមព្រៀងគ្នាទំហំ៣០ ៣៤០ (បីម៉ឺនបីរយសែសិប) ម៉ែត្រការ៉េ។

ចំពោះបញ្ហាទំនាស់ បងប្អូនប្រជាពលរដ្ឋបានដោះស្រាយចប់សព្វគ្រប់អស់ហើយព្រោះពលរដ្ឋមួយចំនួនមានលិខិតទិញលក់ និងយកមកធ្វើការអះអាងនោះ គឺសុទ្ធតែនៅលើផ្ទៃដីដែលជាកម្មសិទ្ធិស្របច្បាប់របស់លោកឧកញ៉ា ទាំងអស់។ បញ្ហានេះដែរ ក៏មានប្រជាពលរដ្ឋពាក់ព័ន្ធមួយចំនួនធំ ក្រោយពីបានពិនិត្យឯកសារប្លង់កម្មរបស់សិទ្ធិលោកឧកញ៉ារួចមក ប្រជាពលរដ្ឋក៏បានសុំដកខ្លួនវិញខ្លះហើយដែរ និងមិនធ្វើការតវ៉ាទៀតទេ។

សំរាប់ទឹកចិត្ត លោកឧកញ៉ា ឡាញ់ ភារ៉ា ចំពោះប្រជាពលរដ្ឋ ដែលបានដឹង កំហុសនោះ លោក ក៏បាន និងកំពុង ធ្វើការដោះស្រាយគោលនយោបាយ មួយចំនួនផងដែរ ក្រៅប្រពន្ធ័ តុលាការ។ ដោយឡែក ចំពោះដីរបស់ លោកជំទាវឈ្មោះ សួស សុគន្ឋាធារី ពុំមាន ការពាក់ព័ន្ឋ ជាមួយដី លោកឧកញ្ញ៉ា នោះទេ ដោយដីលោកជំទាវ នៅម្ខាង ឯ ដីលោក ឧកញ៉ា នៅម្ខាង ប៉ុន្តែដើម្បីបង្ហាញ អំពីភាពស្អាតស្អំ លោកឧកញ្ញ៉ា ក៏ធ្លាប់បានស្នើ ទៅភាគីលោក ជំទាវ សួស សុន្ឋារី អោយយក ប័ណ្ណកម្មសិទ្ធិ មកដាក់លើតុ ហើយបង្កើត គណៈកម្មាធិការ មួយស្វែងរក ចំនុចត្រួតស៊ីគ្នា ដូចលោក ឧកញ្ញ៉ា ខូវ ឃាង ដើម្បីស្វែងរក ដំណោះស្រាយផងដែរ ផ្ទុយទៅវិញ ភាគី លោកជំទាវមិនបាន ប្រឈមមុខ ទៅនឹង ការពិតនោះទេ បែជាទៅប្តឹង និងធ្វើការ ផ្សព្វផ្សាយថា លោកឧកញ៉ា ឡាញ់ ភារ៉ា ជាអ្នករំលោភដី ទៅវិញ។ សរុបសេចក្តីមក រាល់ការប្តឹង និងការផ្សព្វផ្សាយ តាមបណ្តាញ សារព័ត៌មាន ចោទមកលើលោកឧកញ្ញ៉ា ជាអ្នករំលោភយកដី ពួកគាត់នោះ គឺមិនពិត ហើយលោកក៏កំពុងកសាងនិតិវិធី ទៅតាមផ្លូវច្បាប់ ចំពោះជនណាមួយ ដែលបានបកស្រាយ ខុសអំពីការពិត ដោយទុកអោយ ប្រព័ន្ធច្បាប់ ជាអ្នកសម្រេច។

លោក មាច ចាន់ មេឃុំបិតត្រាំង នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ បានប្រាប់អ្នកសារព័ត៌មានការសែតជាតិយើងថា បើតាមលោកដឹង លោកឧកញ៉ា ឡាញ់ ភារ៉ា និង លោកជំទាវ សួស សុគន្ឋារី មានប័ណ្ណជាន់គងគ្នា ដោយលោកមិនដឹង ទេថាអ្នកណាមានប័ណ្ ណមុនអ្នកណានោះឡើយ ហើយលោក រង់ចាំជំនាញ មកត្រួតពិនិត្ យជាក់ស្តែង ថាតើគងប័ណ្ណ នៅទីតាំងកន្លែងណា លោកនឹង ផ្តល់ព័ត៌មាន បន្ថែមទៀត ពេលក្រោយ។

ចំពោះបញ្ហាវិវាទនេះ ផងដែរ អ្នកសារព័ត៌មានយើង ពុំអាចទំនាក់ទំនង ទៅលោក ជំទាវ សួស សុគន្ឋារី បានទេ ដោយបច្ចុប្បន្ន លោកជំទាវ កំពុងរស់នៅ សហរដ្ឋអាមេរិក តែបើទោះជាយ៉ាងណា យើងនឹងស្វែងរក នូវតំណាង របស់លោកជំទាវ ដើម្បីសុំធ្វើការបកស្រាយ ជុំវិញបញ្ហា ខាងលើនេះ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.