ខេត្តស្ទឹងត្រែង ៖ ប្រភព ច្បាស់ការមួយ បានបញ្ជាក់ថា នៅឆ្នាំ2017 ក្រុមហ៊ុនចិន សៀម៉ុន បានទទួល សិទ្ធិស្ដា និងដាំ ដើមឈើ ឡើងវិញ នៅប៉ែក ខាងស្រែសំបូរ ជាប់និង ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ នៅពេលក្រុមហ៊ុន ចិនសៀម៉ុន ទើបតែកាប់ រានឈូសឆាយ បានជាង មួយពាន់ហិចតា ហើយធ្វើ សកម្មភាព ដឹកឈើ ហ៊ុបគ្រប់ ប្រភេទ ចេញខុសពី លក្ខខណ្ឌ ច្បាប់នៅក្នុង អាជ្ញាបណ្ឌ័ ដែលតម្រូវ ឲ្យនាំឈើ ចេញដែល មានមុខកាត់ មិនលើស ពី25 សង់ទីម៉ែត្រ ផ្ទុយទៅវិញ ឈើហ៊ុបធំៗ ត្រូវបាន ក្រុមហ៊ុន សៀម៉ុន កាប់នៅ ក្រៅតំបន់ ដែលក្រុមហ៊ុន ទទួលបាន សិទ្ធវិនិយោគ ដោយសូម្បី តែកិច្ចសន្យា ដាំដើមឈើ ឡើងវិញ ក៏គ្មានដែរ ។
ប្រភព បានបន្ត ឲ្យដឹងថា បន្ទាប់ពីដឹក ឈើចេញអស់ ក្រុមហ៊ុន ឈើសៀម៉ុន បានផ្ទេរសិទ្ធិ ស្ដានិង ដាំដើមឈើ ឡើងវិញ ទៅឲ្យ ក្រុមហ៊ុន អង្គរហ្លាយវូដ ដែលមាន ឧកញ៉ា ជា ពៅ និងឧកញ៉ា ជ័យ ជាអ្នកបន្ដ វាយលុក កាប់រានព្រៃ ឈើបន្ដ ។ ក្រោមការ គ្រប់គ្រង របស់ឧញ៉ា ជា ពៅ និង ឧកញ៉ា ជ័យ បានប្រគល់ ភារកិច្ច ឲ្យឈ្មោះ ស្នា ជាអ្នក គ្រប់គ្រង កេណ្ឌ ប្រជាពលរដ្ឋ មកពី ខេត្តក្រចេះ មកកាប់ឈើ នៅក្រៅ គម្រោងក្នុង ដែនអភិរក្ស រួចដឹកចូល ក្រុមហ៊ុន ដើម្បីប្រែ ក្លាយជា ប្រភេទឈើ ស្របច្បាប់ ដូចករណី គេយកលុយ ខ្មៅមករក ស៊ីឲ្យក្លាយ ទៅជាលុយ ស្របច្បាប់ យ៉ាងដូច្នោះដែរ ។
ប្រភពបាន បញ្ជាក់ថា ក្រោមការ គ្រប់គ្រង របស់ក្រុមហ៊ុន ចិនសៀម៉ុន គឺប្រភេទ ឈើអារត្រូវ បានរានអស់ ទៅហើយ ទើបផ្ទេរសិទ្ធ បន្ដទៅឲ្យ ក្រុមហ៊ុន អង្គរហ្លាយវូដ ។ ដូច្នេះក្រុមហ៊ុន អង្គរហ្លាយវូដ របស់ឧកញ៉ា ជា ពៅ គឺទទួលយក អាជ្ញាបណ្ឌ័ ទទួលសិទ្ធិ និងដាំដើម ឈើឡើងវិញ ដើម្បីតែ ផលប្រយោជន៍ កាប់បំផ្លាញ ព្រៃឈើ នៅដែន អភិរក្ស ដើម្បីប្រែក្លាយ ជាឈើ ស្របច្បាប់ តាមរយៈ ក្រុមហ៊ុន តែប៉ុណ្ណោះ ។ ទីបំផុត ព្រៃឈើក្នុងដែន អភិរក្សក៏ អស់ហើយ គម្រោងដាំ ដើមឈើ ដើម្បីអភិវឌ្ឍ ជាតំបន់បៃតង ហាក់មាន ភាពមិន ច្បាស់លាស់ បង្កឲ្យមាន ចម្ងល់ មិនចេះអស់ មិនចេះហើយ ។



