ចាប់មេខ្លោង បើកសង្វៀន ជល់មាន់ – បៀ – អាប៉ោង នៅសង្កាត់ ស្ទឹងមានជ័យ ចាប់មិនបាន ចាប់បាន តែអ្នក កាសែត ទៅវិញ

មេខ្លោង បើកសង្វៀន ជល់មាន់ – បៀ – អាប៉ោង បច្ចុប្បន្ន កំពុងបន្ដ លេងនៅ ចំណុចក្រោយ កន្លែងក្រឡុក ស៊ីម៉ង់ ក្នុងភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យ2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាថ្មី ឡើងវិញ ដដែល ។ កន្លងមក ទោះមាន ការបង្រ្កាប ក្រុមមេខ្លោង បើកសង្វៀន ក៏ពិតមែន ប៉ុន្តែគេ សង្កេតឃើញ សមត្ថកិច្ច ខណ្ឌមានជ័យ រួមទាំង សមត្ថកិច្ច រាជធានី ហាក់បី ដូចជាពុំ បានបង្ហាញ ពីមេខ្លោង បើកសង្វៀន ឡើយ ផ្ទុយទៅវិញ បែជាទៅ បង្ហាញតែការ អ្នកកាសែត រួចចោទ ប្រកាន់រឿង លុយកាក់ ឆ្កុយទៅវិញ ទើបមេខ្លោង សង្វៀន នៅតែ បន្ដបើក លេងដូច ឃើញក្នុង រូបភាពជា ភស្តុតាងស្រាប់ ។
កន្លងមក ប្រមុខ រាជរដ្ឋាភិបាល ដែលមាន សម្ដេច ហ៊ុន សែន ជានាយក រដ្ឋមន្រ្តី តែងក្រើន រម្លឹកឲ្យ ប្រជាពលរដ្ឋ អង្គការ សមាគម ពិសេស អ្នកសារព័ត៌មាន រួមចំណែកជាមួយសមត្ថកិច្ចដើម្បីជាកញ្ចក់ ឆ្លុះបញ្ចាំង បទល្មើស នៅក្នុង សង្គមទើប អាចជំរុញឲ្យ សមត្ថកិច្ច អនុវត្ត បង្រ្កាប បទល្មើស ទទួលបាន ជោគជ័យ ។ ចុះបើ សមត្ថកិច្ច រាជធានី និង ខណ្ឌមានជ័យ ទៅបង្រ្កាប តែអ្នកកាសែត មិនព្រម បង្រ្កាប មេខ្លោង បទល្មើស តើមាន ប្រជាពលរដ្ឋ អង្គការ សមាគម និង អ្នកកាសែត ណាគេ ហ៊ានរួម ចំណែកជា មួយលោក សមត្ថកិច្ច ទៅបង្រ្កាប បទល្មើស សង្វៀន ជល់មាន់ – បៀ – អាប៉ោង តទៅទៀត ។
ជាក់ស្ដែង សកម្មភាព បើកសង្វៀន ជល់មាន់ ម្ដងចល័ត លេងនៅ សង្កាត់ ស្ទឹងមានជ័យ3 ឥឡូវប្ដូរ មកលេង នៅភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យ2 មេខ្លោង តែមួយ ឮថា មេប៉ុស្ដិ៍ ជិះឡាន ទំនើបម្នាក់ មានភាគហ៊ុន ថែមទៀតផង ទើបសមត្ថកិច្ច គាត់បង្រ្កាប បានតែ អ្នកកាសែត រកមុខ មេខ្លោង មិនឃើញទើប ប្រសិទ្ធភាព ក្នុងការ បង្រ្កាបហាក់ ពុំទទួលបាន លទ្ធផល អ្វីទាំងអស់ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2020 La Presse Nationale. All rights reserved. XHTML / CSS Valid.