ពលរដ្ឋជាង ១០០គ្រួសារ នៅស្រុកស្ទឹងហាវ ស្នើសុំអន្តរាគមន៍ ដោះស្រាយបញ្ហាដីធ្លី

ពលរដ្ឋជាង ១០០គ្រួសារ នៅស្រុកស្ទឹងហាវ ស្នើសុំអន្តរាគមន៍ ដោះស្រាយបញ្ហាដីធ្លី

(ខេត្តព្រះសីហនុ) ប្រជាពលរដ្ឋជាង១០០គ្រួសារ មានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីទទួលបាននូវសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការចុះអនុវត្តន៍ឈុះឆាយដីធ្លី នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលពលរដ្ឋបានអះអាងថាជាផ្ទះសំបែងរបស់ពួកគាត់រស់នៅ កាន់កាប់ អាស្រ័យផល ជាច្រើនឆ្នាំមកហើយ។

ប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផល នៅទីតាំងដីខាងលើ សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ មេត្តាជួយចុះមកត្រួតពិនិត្យឡើងវិញ និង ជួយដោះស្រាយដល់ពួកគាត់ផង។

គួររំលឹកផងដែរថា កាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ រដ្ឋខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងមួយស្តីពីការអន្តរាគមន៍ និងណែនាំក្រុមអាណាធិបតេយ្យដែលរស់នៅលើដីរបស់ លោក ឆៃ ជីងហ៊ាង ដែលមានប័ណ្ណកម្មសិទ្ធិសរុបចំនួន២០ប័ណ្ណ ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានទិញតាមរយៈការដេញថ្លៃលក់ឡៃឡុងនៅសាលាដំបូងខេត្តព្រះសីហនុ។

ជុំវិញបញ្ហាខាងលើនេះ សារព័ត៌មានយើងបានទូរស័ព្ទទាក់ទងទៅ លោកអភិបាលស្រុកស្ទឹងហាវ ដើម្បីទទួលបានព័ត៌មានបន្ថែមកាន់តែច្បាស់ ប៉ុន្តែលោកជាប់រវល់ប្រជុំ ដូច្នេះសារព័ត៌យើងមិនអាចទទួលព័ត៌មានបន្ថែមទៀតនោះទេ៕

ដោយ ហ្វារីត

 

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.