កំពង់ចាម ៖ ប្រជាពលរដ្ធជាងមួយរយនាក់ ដែលរស់នៅ ក្នុង ឃុំមហាមាភ បានកើតទុក្ខមិនសុខចិត្ត ផ្ដិតមេដៃបញ្ឈប់ពីការ ងារចំពោះបុគ្គលម្នាក់ ជាប៉ូលិស ធ្វើការនៅក្នុងឃុំមហាមាភ ស្រុកកោះសូទិន ខេត្តកំពងចាម គឺឈ្មោះ រិន សាវណ្ណ ភេទ ប្រុស អាយុប្រហែលជា ៣៧ ឆ្នាំ មានថានន្តរស័ក្តព្រិន្ទបាល ទោ បានដើរអុកឡុកពួកគាត់ និងមានសំដីមិនគួរគាប់ មិនសម ជាសមត្ថកិច្ចបំរើប្រជាពលរដ្ធ គ្មានសីលធម៌ មិនគោរពវិន័យ ធ្វើអោយពួកគាត់មិនពេញចិត្ត ទៅលើបុគ្គលម្នាក់នេះ ។ ម៉្យាង ទៀត បុគ្គលនេះបានផ្សំគំនិតជាមួយជនខិលខូច បើកអោយ ប្រព្រិត្តបទល្មើសនេសាទខុសច្បាប់នៅបឹងកាពិត អតីតហៅឡូត៏លេខ៩ ឋិតក្នុងភូមិពីគឺដំណាក់ព្រីងនិងកំពង់បឹង ក្នុង ឃុំពីឃុំមាន និងមហាលាភ ស្រុកពីអូរាំងឪ កោះសូទិនខេត្តកំពងចាម ។
ប្រជាពលរដ្ធម្នាក់ ក៏ដូចជាពលរដ្ឋជាងមួយរយនាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់តាមទូរសព្ទ័ថា រូបគាត់រស់នៅសព្វថ្ងៃ មានការលំបាកជាខ្លាំង ចំពោះបុគ្គលខាងលើគ្មានក្រមសីលធម៌ជាសមត្ថកិច្ច ពេលផឹកស៊ីស្រវឹងអួតក្ដែងៗឮៗថា គ្មាន នណាធ្វើអ្វីគេ ព្រោះគេមានបងប្អូនធ្វើការនៅខេត្តកំពងចាម ប្រហែលជាអាងខ្សែរនាយករដ្ឋមន្ត្រីទេដឹង ។ កន្លងមក បុគ្គលនេះ បានបាញ់គំរាមពលរដ្ធទៀតផងហេតុនេះ ទើបពួកគាត់ដាច់ចិត្តផ្ដិតមេដៃដើម្បីអោយអ្នកសាព័ត៌មានចុះ ផ្សាយអោយលោក ឆាយ គឹមសុន ស្នងការខេត្តកំពង់ចាម លោកនឹងជួយចាត់ការ ឬក៏បញ្ឈប់បុគ្គលនេះចេញពីការ ងារបើសិនជាបញ្ឈប់បុគ្គលរូបនេះចេញពីការងារកាន់តែល្អ ។ ម៉្យាងទៀត បុគ្គលនេះអាចធ្វើអោយបាត់បង់សន្លឹកឆ្នោត របស់គណបក្សប្រជាជនផងដែរក៏ថាបាន ។
ពួកគាត់បន្តរទៀតថា ពួកគាត់មានការព្រួយបារម្ម យ៉ាងក្លាំងចំពោះភូមិឃុំមានសុវត្តិភាពទៀតផង ព្រោះបុគ្គលរូបនេះ គេបាននិយាយសម្ថកិច្ចថា ប៉ូលិសក្នុងឃុំមហាលាភ ជាបងប្អូនរបស់គេ ទើបពូកគាត់មិនហ៊ានប្ដឹង ៕ (មានបន្តរ)