កម្លាំងចម្រុះ បង្រ្កាបគោយន្ដ ដឹកឈើ 5គ្រឿង នៅស្រុកគូលែន

កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ កម្លាំងចម្រុះ ស្រុកគូលែន ខេត្តព្រះវិហារ និងសារព័ត៌មាន បានបង្រ្កាប គោយន្ដដឹក ឈើចំនួន 5គ្រឿង នៅចំណុច ភូមិកក់កាថង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ កម្លាំងចម្រុះ ចុះបង្រ្កាប រួមមាន លោកតូ សុថេត មន្ត្រីមន្ទី កសិកម្ម លោក លឹម ប៊ុនថេត នាយសង្កាត់ រដ្ឋបាលគូលែន លោក ចាន់ស៊ី មេបញ្ជាការ រងកងរាជ អាវុធហត្ថ ស្រុកគូលែន លោកនុត ម៉ៅ ប្រធាន ស្នាក់ការ ចារកម្មខេត្ត លោកធី មករា នាយផ្នែក ស្នាក់ការ លោកឆាយ វាន់ធាន ប្រធាន ការិយាល័យ បរិស្ថាន ស្រុកគូលែន ស៊ាត ស៊ីនន្ទ ម្ចាស់ឈើច្បោះ ( 186ដើម ដែលរង ការកាប់បំផ្លាញ រួមទាំងអ្នក សារព័ត៌មាន បីរូប ) ។

វត្ថុតាង គោយន្ដដឹក ឈើទាំង 5គ្រឿង ត្រូវបានបញ្ជូន ទៅរក្សាទុក នៅសង្កាត់រដ្ឋ បាលព្រៃឈើ គូលែន ។ លោក ស៊ាត ស៊ីនន្ទ ដែលជាម្ចាស់ ឈើច្បោះ ទាំង186ដើម បានបញ្ជាក់ ឲ្យដឹងតាម ទូរសព្ទថា លោកកំពុង រៀបចំពាក្យ បណ្ដឹងទៅ តុលាចំពោះ អ្នកដែលនៅ ពីក្រោយការ កាប់បំផ្លាញ ដើមច្បោះ ទាំង186ដើម ទាមទារសំណង ។

ប្រជាពលរដ្ឋ នៅភូមិ កក់កាថង ដែលធ្លាប់ ទទួលអនុផល ព្រៃឈើ កន្លងមក គឺនៅ សេសសល់ តិចតួចណាស់ បូករួមទាំង ព្រៃឈើក្នុង តំបន់ដែល អប្សារា គ្រប់គ្រង ក៏ទទួលរង នូវការកាប់ បំផ្លាញផងដែរ ។ ដោយមើល ឃើញវិនាស កម្មព្រៃឈើ រងការកាប់ បំផ្លាញទើប កម្លាំងចម្រុះ បានចុះបង្រ្កាប បញ្ជូនគោយន្ដ និងឈើទៅ រក្សាទុកនៅ សង្កាត់រដ្ឋបាល ព្រៃឈើ គូលែន ដោយគ្មាន ការយោគយល់ តទៅទៀត ស្របទៅតាម គោលនយោបាយ រក្សាព្រៃឈើ ឲ្យនៅគង់វង្ស ដើម្បីជា ប្រយោជន៍ ការពារបរិស្ថាន បៃតងស្រប តាមបទដ្ឋាន ជាតិនិង អត្តរជាតិ កំពុងដាក់ ការព្រួយបារម្ភ ទៅលើការ ប្រែប្រួល អាកាសធាតុ បង្កឲ្យមាន ភាពរាំងស្ងួត ទឹកជំនន់ និងប្រឈម កម្ដៅផែនដី កើនឡើង ប្រសិនបើ គ្មានការ ទប់ស្កាត់ ធនធាន ធម្មជាតិទេនោះ ។

 

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2020 La Presse Nationale. All rights reserved. XHTML / CSS Valid.