បើកល្បែងស៊ីសង នៅក្រុងសៀមរាប និងស្រុកពួក ដែលមានមេខ្លោង ឈ្មោះភា សង្ស័យលោក ស្នងការទទួល ផលប្រយោជន៍

វង់ល្បែងស៊ីសង នៅក្រុងសៀមរាប ក្បែរស្តាតចាស់ និងមួយកន្លែងទៀត នៅស្រុកពួក កំពុងសម្រុក បើកលេង យ៉ាងរំភើយ ដែលមានមេខ្លោង ឈ្មោះភា ហាក់គ្មាន​ សមត្ថកិច្ចក្រុង ស្រុកខេត្ត ចុះបង្រ្កាប ឲ្យស្របទៅនឹងគោលនរយោបាយ ភូមិឃុំមាន សុវត្ថភាពឡើយ ។ ព្រោះល្បែងស៊ីសង បង្កើតឲ្យមាន អំពើហិង្សា ក្នុងគ្រួសារ និងអំពើ ចោរកម្មឆក់ប្លន់ បង្កការភ័យខ្លាច ដល់ប្រជាពលរដ្ឋ ទើបតម្រូវឲ្យ សមត្ថកិច្ច ស្រុកខេត្ត ត្រូវអនុវត្ត ឲ្យមានប្រសិទ្ធភាព ។

ប្រភព លើប្រជាពលរដ្ឋ បានបញ្ជាក់ថា ជនល្មើស បើកល្បែងស៊ីសង ឈ្មោះភា បានរត់ការ ដាក់លុយ ក្រោមតុឲ្យ សមត្ថកិច្ចក្រុង ស្រុករួមទាំង ស្នងការខេត្ត អស់ហើយទើប បទល្មើស ល្បែងស៊ីសង ទាំងពីរកន្លែងនេះ ពុំឃើញមាន សមត្ថកិច្ច ចុះបង្រ្កាប ។ ម្យ៉ាងវិញទៀត ស្របពេល ស្ថានការប្រទេសជាតិ ជួបគ្រោះអាសន្ន ដោយមេរោគឆ្លង កូរ៉ូណាវីរុស តម្រូវឲ្យ សមត្ថកិច្ចនិង អាជ្ញាធរធ្វើការ ផ្សព្វផ្សាយ កុំឲ្យមានការ ប្រមូលផ្ដុំមនុស្ស គួរណាស់លោក ស្នងការ ក្រោមអំណាច លោកទិត្យ-ណារ៉ុង មិនគួរមើលឃើញ ផលប្រយោជន៍ ក្រុមល្បែងធំជាង វិធានការរបស់ប្រមុខរាជ រដ្ឋាភិបាលឡើយ ។

សង្ឃឹមថា ខេត្តសៀមរាប ក្រោយអំណាច ឯកឧត្តម ទៀ-សីហា ជាគណៈបញ្ជាការ ខេត្តពិតជា មិនទុកឲ្យ បទល្មើសល្បែង ស៊ីសងក្នុងដែន ខេត្តទេសចរណ៍ បង្កឲ្យមាន ចោរកម្ម លួចឆក់ប្លន់ ពិសេសគឺ ដើម្បីការពារ ជំងឺឆ្លងដែលពិភពលោក កំពុងរួមគ្នា ការពារដោះស្រាយ ឲ្យមាន ប្រសិទ្ធភាព ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.