សង្វៀនបញ្ជល់មាន់ អាប៉ោង យូគី សមត្ថកិច្ច និងអាជ្ញាធរ ខេត្តរតនៈគិរី ស្ងាត់ស្ងៀម ដើម្បីទទួលបាន ផលប្រយោជន៍

សង្វៀនបញ្ជល់មាន់ អាប៉ោង យូគី សមត្ថកិច្ច និងអាជ្ញាធរ ខេត្តរតនៈគិរី ស្ងាត់ស្ងៀម ដើម្បីទទួលបាន ផលប្រយោជន៍

ដោយ៖ សារ៉ាន់ នេត

នៅចំណុចចំការស្វាយចន្ទីក្នុងភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុងបាននិងកំពុងបើកសង្វៀនបញ្ជល់មាន់ អាប៉ោង និងយូគីយ៉ាងគគ្រឹកគគ្រេងដោយពុំឃើញមានសមត្ថកិច្ចនិងអាជ្ញាធរចុះបង្ក្រាបឡើយ ។ ជនល្មើសដែលរៀបចំសង្វៀនល្បែង៣ប្រភេទនៅក្នុងចំការស្វាយចន្ទីគឺជាមន្ត្រីប៉ូលីសខេត្តរតនៈគិរីឈ្មោះហ្វុងដែលមានមេការឈ្មោះជាង តន និងឈ្មោះមករាជាអ្នករត់ការបិទមាត់ព័ត៌មានកុំឲ្យចុះផ្សាយថែមទៀតផង ។

ប្រភពគួរឲ្យ ជឿទុកចិត្តបាន គឺមេបាញ់ អាប៉ោងត្រូវ បង់ប្រាក់ឲ្យ ឈ្មោះហ្វុង ជាមន្ត្រីប៉ូលីស ខេត្តចំនួន ៣០០០០០០៛ (បីលានរៀល) ក្នុងមួយថ្ងៃ។ ចំណែក មេយូគី ត្រូវបង់ឲ្យ ឈ្មោះហ្វុងចំនួន ៧០០០០០០៛ (ប្រាំពីរលានរៀល) ក្នុងមួយថ្ងៃ។ លុយដែល ប្រមូលបាន ពីមេអាប៉ោង និងមេយូគី គឺឈ្មោះហ្វុង យកទៅរត់ការ ឲ្យសមត្ថកិច្ច និងអាជ្ញាធរខេត្ត ជារៀងរាល់ថ្ងៃ ។ ចំណែកផលលាភ បានពីសង្វៀនជល់មាន់ គឺជនល្មើស រៀបចំបង់ចែក តាមធំតាមតូចដូច បានរៀបរាប់ឈ្មោះ ខាងលើជា ភស្តុតាងស្រាប់ ។

ស្ថិតក្នុង ស្ថានភាពបច្ចុប្បន្ន ការប្រមូលផ្ដុំ បើកល្បែងស៊ីសង មិនត្រឹមតែ ប្រឆាំងនឹងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ប៉ុណ្ណោះទេ ដែលបង្កឲ្យ មានអំពើហឹង្សា ក្នុងគ្រួសារនិងចោរកម្ម លួចឆក់ប្លន់ ដែលប្រជាពលរដ្ឋ បារម្ភពីសុខសុវត្ថិភាព ។ ព្រោះកត្ដា មេរោគកូរ៉ូណា ដែលប្រមុខ​ រាជរដ្ឋាភិបាល បានដាក់ចេញ នូវវិធានការ មិនឲ្យមានការ ប្រមូលផ្ដុំគ្នានៅចំពោះមុខ ជំងឺឆ្លងដែល រាតត្បាតរហូត មានករណីបិទ ច្រកព្រំដែន ជុំវិញប្រទេស ទៅហើយមិនគួរណា រដ្ឋអំណាច ខេត្តរតនៈគិរី ដែលមានលោកថង សាវុន ជាចោហ្វាយខេត្ត រួមទាំងស្នងការខេត្ត ដែលមាន លោកឧត្ដមសេនីយទោ យិន សំណាង ជាប្រធានត្រូវ គិតគូពីលាភសក្ការៈ ដោយមិនខ្វល់ពី ចំណាត់ការ អប់រំផ្សព្វផ្សាយ ជូនដល់ ប្រជាពលរដ្ឋ នោះឡើយ ។

មានការរិះគន់ថា ប្រសិនបើ មន្ត្រីថ្នាក់ក្រោមជាតិ មិនខ្វល់ពី ចំណាត់ការ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីតែ ផលប្រយោជន៍ ទេនោះ ប្រសិទ្ធិភាព ដែលបានរៀបចំ ចងក្រងលើវិធានការ ទប់ស្កាត់អំពើហឹង្សា ក្នុងគ្រួសារ និងចោរកម្ម លួចឆក់ប្លន់ បង្កអសន្តិសុខ ពិសេសគឺជំងឺឆ្លង ដែលពិភពលោក កំពុងព្រួយបារម្ភ ជាសកលពិតជា ពុំទទួលបាន ជោគជ័យឡើយ ។ បានជាហ៊ាន សន្និដ្ឋានថា មិនទទួលបាន ជោគជ័យ ពីព្រោះតែ ការអនុវត្ត ដូចករណី បើល្បែងស៊ីសង ប្រជុំក្បាលគ្នា រាប់រយនាក់ នៅចំការស្វាយចន្ទី គឺមានលក្ខណៈ ផ្ទុយស្រឡះ ពីវិធានការ របស់ប្រមុខ រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.