ដោយ ៖ វណ្ណា
ប៉ោយប៉ែត ៖ ជនរងគ្រោះម្នាក់មានឈ្មោះ ផាត់ សង្វាត ភេទ ប្រុស អាយុ ៤៧ ឆ្នាំមុខរបបជាកម្មករស់នៅភូមិក្បាលស្ពាន ១ សង្កាត់ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ បានអះអាងប្រាប់អ្នក សារព័ត៌មាននៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៣ ថា កាលពី ថ្ញៃទី ១៥ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅ ខ្លួនជាជនរងគ្រោះបានជិះម៉ូតូម៉ាកសង់សេ ១២៥ ពណ៏ខ្មៅ សេរីឆ្នាំ២០០៦ អត់ មានស្លាកលេខជិះទៅធ្វើការនៅប្រទេសថៃជារៀងរាល់ថ្ងៃ ដោយ យកម៉ូតូរបស់ខ្លួនទៅផ្ញើ និងឈ្មោះលោក ឡឹក អូន ភេទប្រុស អាយុជាងហុកសិបឆ្នាំ អនុសេនីយ៏ទោជាមន្ត្រីប៉ូលិសចូលនិវត្ត ហើយកន្លែងផ្ងើ ជិតច្រកទ្វាអន្តជាតិប៉ោយប៉ែត ដែលឈមនឹង ទឹកដីថៃ(ផ្សាររុងក្លឿ)ស្រុកអារញ័ ដែលឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ ក្រុងខាងលើខ្លួនបានចូលទៅធ្វើការនៅផ្សារ រុងក្លឿ ប្រទេសថៃ លុះពេលល្ងាចក៏ត្រលប់ពីរធ្វើការមកយកម៉ូតូជិះទៅផ្ទះហើយបានយកក្រដាស់ដែលអ្នកទទួលបញ្ញើដើរ ទៅរកម៉ូតូក៏បាត់ បានសួរលោក ឡឹក អូន ជាអ្នកទទួលបញ្ញើ គាត់បានឆ្លើយថា ចាំបន្តិចលុះចាំរហូតដល់ម៉ោងប្រាំ អ្នករកស៊ីផ្ញើរនៅទីនោះយកម៉ួតូអស់ទើបដឹងថាម៉ូតូរបស់ខ្លួនបាត់ ។
ជនរងគ្រោះខាលើបន្តទៀតថាស្រប់ពេលនោះខ្លួនក៏មកផ្ទះសិន ដើម្បីអោយអ្នកទទួលបញ្ញើខាងលើរកម៉ូតូខ្លួនអោយ ឃើញ ក្រែងមានបងផ្អូនគាត់យកជិះច្រលំ តែអ្នកទទួលបញ្ញើពុំផ្ដល់ដំណឹង និងរកដំណោះ ស្រាយ លុះដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣ ពេលទៅសួរម្ដងទៀត មិនរកដំណោះស្រាយបែជាលោក ឡឹក អូន បានឆ្លើយថា ទៅប្តឹងឯណា ក៏ទៅ។
ជនរងគ្រោះបញ្ជាក់ថា នៅថ្ងៃដដែលខ្លួនបានមកដាក់ពាក្យបណ្ដឹងនៅកន្លែងកងរាជអាវុធ ហត្ថក្រុងដើម្បីអោយជួយរកយុត្តិធម៏ ថាអ្នកទទួលបញ្ញើំម៉ូតូធ្វើអោយបាត់ម៉ូតូមិនទទួលខុសត្រូវ ។
លោក ហម ម៉ុត មេបញ្ញាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានមានប្រសាស៏តាមទូរសព្ទ៏ថា ចំពោះករណីខាលើ លោកបានទទួលពាក្យបណ្ដឹង ពីជនរងគ្រោះហើយតែពេលនេះ លោកកំពុងធ្វើការស្រាវជ្រាវ និងកោះហៅអ្នក ពាក់ ព័ន្ធមកសួរ ៕