របាយការណ៍ ចាស់គម្រឹល ត្រូវបាន លាតត្រដាងដោយ គណកម្មការ ចំពោះកិច្ចនៅ ខេត្តបន្ទាយមានជ័យ

ក្រោយការស្លាប់ អ្នកតវ៉ារឿងដីធ្លី នៅខេត្ត បន្ទាយមានជ័យ ឈ្មោះទុយ ស្រស់ អាយុ៣៤ឆ្នាំ ត្រូវបាន មន្ត្រីជំនាញ ក្នុងខេត្តសុទ្ធសឹងតែ បានអះអាងក្នុង របាយការណ៍ថា ជនរងគ្រោះ គឺស្លាប់ដោយ ដាច់ស្រា (ញៀនស្រា) ។ របាយការណ៍ ដែលមហាជន យល់ឃើញថា ពុំមានលក្ខណៈ ត្រឹមត្រូវ ទាល់តែសោះ បើផ្អែកទៅលើ រូបភាពស្លាកស្នាម ជនរងគ្រោះ ដែលបង្ហោះ តាមបណ្ដាញ សង្គមហ្វេសប៊ុក ទើបលេចចេញ ជាប្រតិកម្ម ចោទប្រកាន់ចំៗថា មានចេតនា ធ្វើរបាយការណ៍ ក្លែងបន្លំ ដោយសុំឲ្យ មានអន្តរាគមន៍ ពីសម្ដេច នាយករដ្ឋមន្ត្រី ។

ពិនិត្យឃើញ របាយការណ៍ មន្ត្រីជំនាញ រួមទាំងអភិបាល ខេត្តបន្ទាយមានជ័យ ហាក់នឹកភ្នក ពេលធ្វើ​សង្គ្រាម ក្នុងទស្សវត្សន៍ ឆ្នាំ៨០គឺ អ្នកដែលមាន បុណ្យស័ក្ដិធំ ភាគច្រើនតែង ព្រមានតាម របៀបលេងសើច មកកាន់ អ្នកតូចទាប ជាងខ្លួនថា បាញ់មួយឬពីរចោល រួចធ្វើរបាយការណ៍ ថាពស់ចឹក គឺចប់ ។ មានការ ងឿងឆ្ងល់ថា រហូតមកដល់ បច្ចុប្បន្នដែល សង្គមជាតិមួយ ងើបចេញពី សង្គ្រាមរ៉ាំរ៉ៃ ក្លាយជា ប្រទេសដែល ទទួលបាន សន្ដិភាពជាង ២០ឆ្នាំទៅហើយ នៅប្រើរូបភាព ក្នុងរបាយការណ៍ ចាស់គម្រឹល បែបហ្នឹង ទៅកើត ។

ពិតណាស់ថា នាយករដ្ឋមន្ត្រី មានតួនាទី ច្រើនណាស់ មិនថាទំនាក់ទំនង ក្រៅប្រទេស រួមទាំងកិច្ចការ​អភិវឌ្ឍន៍ គ្រប់ផ្នែក ក្នុងប្រទេស ។ ប្រសិនបើ គ្មានអន្តរាគមន៍ ពីនាយករដ្ឋមន្ត្រី ឲ្យបង្កើត គណកម្មការ ចុះស្រាវជ្រាវទេនោះ តើយុត្តិធម៌អាច កើតមានតាម ការទាមទារ ពីជនរងគ្រោះ ដែរឬទេ?

រីឯករណី តំណាងពលរដ្ឋ ១៥០គ្រួសារ ដាក់ពាក្យប្ដឹង មន្ត្រី៦រូបរួមមានៈ ១.លោកអ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ២.លោកស្រីចក់ ពួក អនុប្រធាន សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ៣.លោកយឿន គង់ អនុប្រធាន សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ៤.លោកជា ផល្លី ប្រធានរដ្ឋបាល ព្រៃឈើ ខេត្តបន្ទាយមានជ័យ ៥.លោកព្រឹម សាលី ប្រធានពន្ធដា ខេត្តបន្ទាយមានជ័យ និង៦.លោកបោន ប៉ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទៅកាន់តុលាការ សាលាដំបូងខេត្ត គឺមានតែ ប្រជាពលរដ្ឋ នៅទីនោះទេ ដែលដឹងច្បាស់ ពីសកម្មភាព ចុងចោទ បានច្បាស់ ចំណែក សារព័ត៌មាន គ្រាន់តែជាអ្នក ទទួលដំណឹងដោយ ប្រយោលតែប៉ុណ្ណោះ ។ ព្រោះចម្លើយ ពិតប្រាកដគឹ សាលក្រម តុលាការ ដែលបានជំនុំជំរះ តាមបណ្ដឹង ដើមចោទទាំង៣នាក់ តែប៉ុណ្ណោះ មិនអាចធ្វើការ បកស្រាយឲ្យ លើសពីនេះ បានឡើយ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2020 La Presse Nationale. All rights reserved. XHTML / CSS Valid.