កម្លាំងកងរាជ អាវុធហត្ថ ខេត្តក្រចេះ បង្ក្រាបរថយន្ត ដឹកឈើពីរឡាន

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨ កម្លាំងអាវុធហត្ថ ៨នាក់បានចុះ​     បង្ក្រាប​រថយន្ត ដឹកឈើ គ្មានលិខិតស្នាម ចំនួនពីរគ្រឿង នៅភូមិគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ​ ។ ជាលទ្ធផល​ ឃាត់បានរថយន្ត ម៉ាកសាំយ៉ុង ពីរគ្រឿង ដឹកឈើ ប្រភេទ ក្ដាបន្ទះចម្រុះ និងដឹកឈើ សុក្រម ។

វត្ថុតាងរថយន្ត ដឹកឈើ ទាំងពីរគ្រឿង ត្រូវបានបញ្ជូន មករក្សាទុក នៅសង្កាត់ រដ្ឋបាលព្រៃឈើ ព្រែកប្រសព្វ និងធ្វើរបាយការណ៍ ជូនលោក ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តទុកជា ភស្ដុតាងស្រាប់ ។ ប្រភពនៅ មិនទាន់បញ្ជាក់ ឲ្យដឹងពីឈ្មោះមេឈ្មួញ ឈើនៅឡើយទេ ហើយចំនួនឈើ ក៏នៅមិនទាន់ បានធ្វើការ វាស់វែងនៅឡើយដែរ ដែលតម្រូវឲ្យ មានការឃ្លាំមើល ជាប្រចាំ ជៀសវាង ការបាត់បង់ ដោយប្រការ ណាមួយទាន! ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2020 La Presse Nationale. All rights reserved. XHTML / CSS Valid.