តាម​ការ​បញ្ជាក់ពី​លោក ប៊ុន សេរី ជាឪពុក គឺ ប៊ុន រតនៈ មានគោល​បំណង​បុកហីយ​រត់គេច ទើប​បណ្តាល​ឱ្យស្លាប់​និង​​របួស​ច្រើន

តាម​ការ​បញ្ជាក់ពី​លោក ប៊ុន សេរី ជាឪពុក គឺ ប៊ុន រតនៈ មានគោល​បំណង​បុកហីយ​រត់គេច ទើប​បណ្តាល​ឱ្យស្លាប់​និង​​របួស​ច្រើន

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្ត រ៉ង់រ៉ូវែ ពណ៌​ខេ្មៅ ពាក់ស្លាកលេខ 2AA 6777 បើកបរដោយឈ្មោះ ប៊ុន រតនៈ​មានតួនាទីជា​មន្ត្រីគណ​នេយ្យ​សាលា​រាជ​ធានី​ភ្នំពេញ បណ្តាល​ឱ្យអ្នកជិះម៉ូតូ ៣ នាក់ស្លាប់ និង ៣ នាក់ទៀតរងរបួស កាលពីថ្ងៃទី ២០ ខែកក្កដា វេលាម៉ោង៥ និង ២០ នាទីល្ងាច  នៅតាម​​បណ្តោយ​​ផ្លូវជាតិ​លេខ ១ ត្រង់ចំណុច​មុខវត្ត​ចំប៉ា ត្រូវលោក សេង ចន្ទថន ប្រធាន​ផ្នែក​វាស់​វែង​គ្រោះថ្នាក់​ចរា​ចរណ៍​អះអាង​ក្រោយ​ពេល​ពិនិត្យថា  គឺជា​កំហុស​រថយន្ត​ដែល​​បើកចូល​​ចំ​ណែក​ផ្លូវម៉ូតូ ។បើផ្អែកតាមចម្លើយរបស់លោក ប៊ុន សេរី ជា​ឪពុក ដែលចេញមុខទៅធានាកូនប្រុសឱ្យនៅក្រៅឃុំ មិនបានសម្រេចនៅស្នងនគរបាលរាជធានីភ្នំពេញ ក៏បាន​បញ្ជាក់​ឱ្យដឹងផងដែរថា គ្រោះថ្នាក់គឺបណ្តាលមកពីកូន ប្រុសគាត់បើកឡានគេចពីម៉ូតូមួយគ្រឿងនៅពេលយប់ មានភ្លៀង​ធ្លាក់​មេឃងងឹត ទើបមិនមិនឃើញ ។

ផ្អែកតាមចម្លើយសមត្ថកិច្ច គឺ ប៊ុន រតនៈ ជិះរំលោភលើចំណែកផ្លូវម៉ូតូរួចស្រេចទេហើយ ម៉្យាងវិញទៀត បើផ្អែកលើការ អះអាងរបស់លោក ប៊ុន សេរី ជាឪពុកថា មេឃកំពុងភ្លៀង ហើយមានស្ថានភាពងងឹងខ្លាំងផងនោះ គឺល្បឿនរថយន្តមិន អាចបើកលឿនបានទេ ទោះបីមានការប៉ះទង្គិចក៏អាចរក្សាស្ថានភាពទប់ល្បឿនរថយន្តបានយ៉ាងងាយ ហើយគ្រោះ​ថ្នាក់​ក៏មិនអាចកើតមានតិចតួចបំផុត ។ ប៉ុន្តែរថយន្តលោក ប៊ុន រតនៈ បានបង្កទៅបុកម៉ូតូជាច្រើនគ្រឿង បង្កឱ្យមាន​អ្នកស្លាប់​រហូតដល់ ៣ នាក់ និងរបួស ធ្ងន់ស្រាល ៣ នាក់ផងដែរនោះ គឺពិតជាចេតនាមានការប៉ះទង្គិច ហើយដោយមិនទទួល​ខុស​ត្រូវ មានបំណងរត់គេច ទើបបង្កឱ្យមានគ្រោះថ្នាក់ រហូតដល់មានអ្នកស្លាប់ និងរបួសដល់ទៅ ៦ នាក់យ៉ាងដូច្នេះ ។

ផ្អែកតាមច្បាប់ចរាចរណ៍ ដែលរដ្ឋសភាបានអនុម័ត មិនគួរលើកលែងទោសដល់ជនបង្កណាមួយដែលមានចេតនា ដូច​ករណី ប៊ុន រតនៈ ជាភស្តុតាងស្រាប់ ។ ទោះបីត្រកូល ប៊ុន រតនៈ ជាគ្រួសារមានប្រាក់ស្តុកស្តម្ភក៏មិនគួរបង្កើតឱ្យ មាន​និរទណ្ឌ​ភាពតាមរយៈការប្រើប្រាស់លុយនោះដែរ ព្រោះវាជាគំរូអាក្រក់ដល់កូនចៅអ្នកមានប្រាក់អាងអំណាចដ៏ទៃទៀត យកគំរូតាម ៕

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 0521 La Presse Nationale. All rights reserved. XHTML / CSS Valid.