ភ្ញៀវទៅស្នាក់នៅ រីសតមានយីហោ (360 RESORT) បានទៅដាក់ ពាក្យបណ្ដឹង នៅស្នងការដ្ឋាន នគរបាល ខេត្ដព្រះសីហនុ ថាបានបាត់ គ្រឿងអលង្ការ មានតម្លៃ និង ភ្ញៀវខ្លះទៀត បានបាត់លុយជាច្រើន ម៉ឺនដុល្លារ ថ្មីៗនេះក៏មាន ភ្ញៀវទៅស្នាក់នៅរីសត យីហោ (360 RESORT) បានបាត់ គ្រឿងអលង្ការ និងលុយរាប់ម៉ឺនដុល្លា រហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយជាសំណងជូនគាត់នៅឡើយ។ ប៉ុន្តែករណីនេះ លោក ឆាយ ចាន់ធី មេការរីសត បានប្រាប់អ្នកសារព័ត៌មានយើងថា បញ្ហានេះលោកបានទុកឲ្យសមត្ថកិច្ចជាអ្នកស្រាវជ្រាវ ថាតើភ្ញៀវរបស់លោក បានបាត់របស់និងលុយមែនឬអត់។ ជុំវិញបញ្ហានេះ លោក ឧត្ដមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌបានថ្លែងថា ករណីនេះលោក បានឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវហើយ។ យោងតាមកំណត់បណ្តឹងរបស់ឈ្មោះ ស្រ៉ី សារ៉ាវុឌ្ឍ ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែកំណើត ថ្ងៃទី17 ខែមេសា ឆ្នាំ1993 ដែលមានស្រុកកំណើតនៅភូមិសួងលិច ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បានរៀបរាប់ថា កាលពីថ្ងៃទី 16 ខែតុលា ឆ្នាំ 2019 វេលាម៉ោង 21 និង 20 នាទីគាត់បានចូលទៅស្នាក់នៅសណ្ឋាគារ 360 បន្ទប់លេខ 102 ស្ថិតនៅភូមិ 2 សង្កាត់ 3 ក្រុងព្រះសីហនុខេត្តព្រះសីហនុក្រោយពីចូលស្នាក់នៅគាត់បានងូតទឹកផ្លាស់ប្ដូរសំលៀកបំពាក់ទៅហូបបាយនៅខាងក្រៅវេលាម៉ោង 23 និង 00 នាទីនិងបានត្រឡប់មកវិញនៅវេលាម៉ោង 1 និង 30 នាទីយប់ថ្ងៃទី 17 ខែតុលាឆ្នាំ 2019 នៅពេលត្រឡប់ដល់បន្ទប់វិញដោយមានការហត់នឿយក៏បានសម្រាកដោយមិនបានបើកទ្វាកញ្ចក់ចេញទៅវេរ៉ង់ដាខាងក្រៅទេ។ លុះដល់វេលាម៉ោង 4 និង 30 នាទីខ្ញុំបានក្រោកឡើងបានឃើញបន្ទប់មានភាពរប៉ាត់របាយ ទូរខោអាវ ថតតុនៅជិតក្បាលដំណេក និងទូទឹកកកត្រូវបានបើកចំហរ ហើយទ្រព្យសម្បត្តិរបស់គាត់ដែលដាក់នៅក្បាលដំណេកត្រូវបានបាត់ ក្នុងនោះរួមមាន -នាឡិកាដាំពេជ្រម៉ាក CARTIER ចំនួន 1 គ្រឿង (គិតជាប្រាក់តម្លៃ 10,000 ដុល្លារ) -ទូរស័ព្ទម៉ាក Iphone 11 pro max ពណ៌មាស ចំនួន 02 គ្រឿង (គិតជាប្រាក់តម្លៃប្រហែល 2,700ដុល្លារ) -ទូរស័ព្ទម៉ាក Iphone XS ពណ៌ខ្មៅ 01 គ្រឿង (គិតជាប្រាក់តម្លៃប្រហែល 1,100 ដុល្លារ) -លុយប្រហែល 400 ដុល្លារ លោកក៏បានសូមអោយសមត្តកិច្ចជួយពន្លឿននូវរឿងខាងលើដល់ខ្លួនគាត់ និង ភ្ញៀវដ៏ទៃទៀតផង ដើម្បីរកមុខជនខិលខូច ៕
ភ្ញៀវដេករីស្សត៣៦០ ខេត្តព្រះសីហនុ ប្ដឹងបាត់របស់ និងលុយអស់ រាប់ម៉ឺនដុល្លា

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម