ប្រាំបួន​ដាវ​សាំម៉ូរ៉ៃ​ប៉ូលិស​បញ្ជូន​ទៅ​ដេក​ពេទ្យ ចេញ​មក​វិញឃើញ​ជន​បង្ករ​មាន​សេរី​ភាព

ប្រាំបួន​ដាវ​សាំម៉ូរ៉ៃ​ប៉ូលិស​បញ្ជូន​ទៅ​ដេក​ពេទ្យ  ចេញ​មក​វិញឃើញ​ជន​បង្ករ​មាន​សេរី​ភាព

ក្រុង​ប៉ោយ​ប៉ែត ៖ ជនរង​គ្រោះម្នាក់ បានអះ​អាង​ប្រាប់ ក្រុមអ្នក​​សារ​ព័ត៌​មាន ​ដើម្បី​អោយ​ជួយ​ចុះ​ផ្សាយ និងរក​យុត្តិធម៌​​ខណៈ​​ខ្លូនគេ​បាន​ចេញ​ពីផឹក​ស៊ី កន្លែង​ម្ហូប​ពិសេស ត្រូវ​ក្រុម​ផឹកស៊ី ជា មួយ​និង​បក្ខ​ពួកបី​ទៅ​បួននាក់ យកដាវ​សាំម៉រ៉ៃកាប់​ទៅ​លើខ្លូន ចំនួន​ប្រាំបួន​កាំបិត ដោយប៉ុនប៉ង​សម្លាប់ ជនរ​ង​គ្រោះរត់ គេច​ទាន់  ។

ហេតុការណ៍ នេះបានកើតឡើង​កាលពីវេលាម៉ោងជាង ៧ យប់ ថ្ងៃទី ២១ មិថុនា ឆ្នាំ២០១៣ នៅលើផ្លូវបេតុង មុខវត្តថ្មី ឋិតក្នុង​ភូមិបាលេលិលេយ្យ  សង្កាត់ ក្រុងប៉ោយប៉ែតបន្ទាយមានជយ័  ។

បើតាមការអះអាងរបស់ជនរងគ្រោះឈ្មោះយ៉ាន់  ដួងភេទប្រុសអាយុ២៧ឆ្នាំមុខរបជាកម្មកដេរស្បែកជើងផ្សាររុង​ក្លឿ​(ថៃ) រស់នៅភូមិក្បាលស្ពាន សង្កាត់ក្រុងកើតហេតុបានប្រាប់ក្រុមអ្នកពត៍មានកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ កាល​ពីថ្ងៃកើតហេតុខាងលើ ខ្លួនជាជនរងគ្រោះបានហូបសាច់ពិសេស(សាចឆ្កែ)នៅម្ដុំវត្តថ្មីជាមួយឈ្មោះ ធូ  ឈ្មោះ នី    ឈ្មោះអៀងនិងបក្សបួកពីបីនាក់ទៀតដល់ហូបអស់ស្រាប្រមាណជាមួយដប ខ្លួន (ជនរងគ្រោះ)​ក៏ធ្វើដំណើរ​ត្រលប់​មក​ផ្ទះ ។ លុះដល់កន្លែងកើតហេតុខាងលើ មានជនសង្ស័យចំនួនបួនទៅប្រាំនាក់ ដែលជាបក្សពួករបស់ឈ្មោះ ធូ បាន​យក​ដាវ​សាំម៉ូរៃកាប់មកលើខ្លួនចំនួន ៩ កាំបិតប៉ុនប៉ងសម្លាប់ ដូចជា ត្រូវដៃ បីកាំបិត ខ្នងបីកាំបិត  ក្បាលបីកាំបិត គ្រាដែល​ពួក​គេកំពុងធ្វើសកម្មភាព ខ្លួនបានរត់គេចខ្លួនទៅពួននិងប៉ោយប៉ែតថោន ពេលគេចខ្លួន ប៉ូលិសសង្កាត់​បានតាមរក​យក​ខ្លួនមក​ដាក់ប្រជា​ការពារក្បែសាលា​ព្រុំនិមិត្ត បន្ទាប់មកប៉ូលិសបានហៅរថយន្ត​របស់អង្គការម៉ា​ដឹកយកមកសង្រ្គោះ​នៅ​មន្ទីរពេទ្យបង្អែកតែមន្ទីរពេទ្យនេះមិនទទួលព្រោះជម្ងឺមានសភាពធ្ងន់ក៍បញ្ជូនបន្តទៅមន្ទីពេទ្យបង្អែកកម្ពុជា ជប៉ុន​មង្គល​បូរី ។

ជនរងគ្រោះបន្តថា ក្រោយពីកើតហេតុប៉ូលិសរដ្ឋបាលសង្កាត់ប៉ោយប៉ែត​បានតាមឃាត់ខ្លួន​ជនបង្ករបានគ្នាបីនាក់​នៅ​សល់់​បក្សពួកពីនាកទៀតបានរត់គេចខ្លួននឹកស្មានថាប៉ូលិសសង្កាត់គាត់ចាត់ការបន្តតាមផ្លូវច្បាប់ដឹង អីពេលខ្លួនចេញ​ពីមន្ទីរពេទ្យវិញឃើញជនបង្ករមានសេរិភាព  ហើយបើតាមអ្នកជិតខាងនិយាយប្រាប់ថា ជនបង្ករឈ្មោះ ធូដែលហៅខ្លួន​ទៅផឹកនោះបានបង់អោយសម្ថកិច្ចខាងលើអស់ខ្សែករមួយខ្សែតែបក្សពួកពីនាក់ទៀត ក្នុងម្នាក់ឭអស់ប្រាក់​ចំនួន​២០០០០ បាត(ថៃ) តែពេលនេះខ្លួនសូមអោយសម្ថកិច្ចពាក់ពន្ធ័មេត្តាជួយស្រាវជ្រាវចាប់​ជនល្មើស​បីនាក់​និងបក្សពួក​មកផ្ដន្ទាទោសតាមច្បាប់ព្រមទាំងបង់ជំងឺចិត្តួអោយរូបខ្លួនចំនួនបួនលានរៀល  ។ ពលរដ្ឋបាននិយាយ​ថា ពេលប្រជាជន​មានទុក្ខរត់រកសមត្ថកិច្ចអោយ​ជួយចុះបើសម្ថកិច្ចចាប់ជនដៃដល់បានហើយ បែរជាផ្សំគំនិតទទួល​ផលពីជន​ល្មើស តើ​អោយប្រជាជនទៅពឹងនរណា ?

បើចាប់ជនដៃដល់ ដើម្បីតែយកប្រាក់ទៅហើយនោះ មិនមានន័យថា​នគរបាលសង្កាត់ប៉ោយប៉ែត​ជាបងធំនៃ​ជនល្មើស​ទេឬអីទាន !៕

Filed in: ព័ត៌មានសង្គម
© 2868 La Presse Nationale. All rights reserved. XHTML / CSS Valid.