ដោយ: លី សុះម៉ន
ខេត្តព្រះសីហនុ-ជនរងគ្រោះចំនួន 4 នាក់ដែលជនជាតិចិនដូចគ្នាបង្គាំងជំរិតទារប្រាក់នានាថ្ងៃទី 30 សិបកញ្ញាកន្លងទៅនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុរំដោះបានហើយនិងបានថតខ្លួនជនសង្ស័យចំនួន 6 នាក់យកមកសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធី។
ជុំវិញការចុះបង្ក្រាបនិងរំដោះខ្លួនជនជាតិចិនដែលជាជនរងគ្រោះក្នុងករណីបង្ខាំងមនុស្សខុសច្បាប់នេះ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានប្រាប់បណ្ដាញព័ត៌មានឱ្យ ដឹងជាបឋមថា កងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបបានករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នា កាលពីរសៀលថ្ងៃទី30ខែកញ្ញា ឆ្នាំ2019 នៅចំណុចក្នុងបុរីសុខសាន្ត ក្រុម14 ភូមិ5 សង្កាត់លេខ4 ក្រុងព្រះសីហនុ ក្នុងនោះកម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាប និងឃាត់ខ្លួនជនសង្សយ័បានចំនួន 6 នាក់។ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរំដោះជនរងគ្រោះចំនួន 4 នាក់ ភេទប្រុស ជាជនជាតិចិន ដែលក្រុមជនសង្ស័យចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ដោយប្រើទារុណកម្ម ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនមាន៖
-ទូរសព្ទដៃ ចំនួន០6គ្រឿង
-ខ្នោះដៃចំនួន០4គូរ
-រថយន្តចំនួន០1គ្រឿង
-ប្រាក់ដុល្លាចំនួន15០០$ ព្រមទាំងសម្ភារ:មួយចំនួនទៀត ។ បច្ចុប្បន្នជនសង្សយ័ទាំង៦នាក់ សមត្ថកិច្ចកងរាជអាវុធហត្ថកំពុងសាកសួរសាវតាបន្ត ដើម្បីបំពេញនិតិវិធីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕