សង្វៀន ជល់មាន់ បង្កប់ល្បែង អាប៉ោងបើក លេងនៅសង្កាត់ ស្ទឹងមានជ័យ៣

ទីតាំងសង្វៀន ជល់មាន់ មួយកន្លែង ដែលមានទាំង អាប៉ោងបៀរ ផងនោះ កំពុងបើកលេង ជារៀងរាល់ថ្ងៃ នៅចំណុច ត្រពាំងឈូក ជាប់របង ខាងក្រោយសួន ឧស្សាហកម្ម កាណាឌីយ៉ា ក្នុងភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទោះបីអភិបាល រាជធានីភ្នំពេញ លោកឃួង ស្រេង ដាក់បទបញ្ជា យ៉ាងដាច់ខាត មិនឲ្យកើតមាន សង្វៀនជល់មាន់ អាប៉ោងបៀរ នៅគ្រប់បណ្ដា ខណ្ឌទាំង១៤ យ៉ាងណាក្ដី ប៉ុន្តែស្ថិតក្រោម អំណាចគណ បញ្ជាការឯកភាព ខណ្ឌមានជ័យ ហាក់ធ្វើមិនដឹង មិនលឺចំពោះ ចំណាត់ការ អភិបាលរាជធានី ភ្នំពេញឡើយ ។

ដូចឃើញ ក្នុងរូបភាព ជាភស្ដុតាង ស្រាប់មេសង្វៀន ជល់មាន់ ឈ្មោះម៉ាប់ បានប្រើតង់ បើកសង្វៀន ជល់មាន់ និងអាប៉ោងបៀរ ឲ្យអ្នកញៀន ល្បែងចូលលេង ដោយសេរី ។ បើមេខ្លោង ឈ្មោះម៉ាប់ បើកឲ្យ អ្នកញៀនល្បែង ចូលលេង ដោយសេរី បានរឿងអី សមត្ថកិច្ចប៉ុស្ដ៍ នគរបាលសង្កាត់ ស្ទឹងមានជ័យ៣ និងអធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ អាចមើលរំលង ទៅកើតវា ដូចជាមិនសម ទាល់តែសោះ លុះត្រាណា តែទទួល សំណូកពី មេសង្វៀន ជល់មាន់ ទើបអាចបើក លេងបាន ។

បើករណី ល្បែងស៊ីសង ជល់មាន់ អាប៉ោងបៀរ នៅតែបន្ត លេងបាន ដោយសេរី ក្រោមរូបភាព ឃុបឃិតគ្នា ជាមួយ សមត្ថកិច្ចនោះ បទបញ្ជា គណបញ្ជាការ ឯកភាព រាជធានីភ្នំពេញ ពិតជាគ្មានន័យ អ្វីទាំងអស់ ។ ហើយផលអាក្រក់ ដែលនៅតែ បន្តកើតមាន គឺចោរកម្ម លួចឆក់ប្លន់ និងសកម្មភាព ជួញដូរ គ្រឿងញៀន គឺនៅតែបន្ត កើតឡើង ដែលជាក្ដី ព្រួយបារម្មណ៍ ចំពោះ ប្រជាពលរដ្ឋ នៅរាជធានី ភ្នំពេញតែម្ដង ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2019 La Presse Nationale. All rights reserved. XHTML / CSS Valid.