ប្រភពជាច្រើន បានធ្វើការ អះអាងយ៉ាង ច្បាស់ៗថា រាល់ឯកសារ ក្រុមហ៊ុន ដែលនាំទំនិញ ចូលតាមច្រក អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ ទោះស្របច្បាប់ ក្ដីក៏ត្រូវ ចំណាយឲ្យ មន្ត្រីគយតាម ជំនាញក្រោម អំណាចលោកលឹម សម្បត្តិ ចាប់ពី៣៥ដុល្លា រហូតដល់ ៧០ដុល្លា ឯណោះ ។ ចំណែកទំនិញ ដែលបង់ពន្ធ នាំចូល មិនគ្រប់គឺ ជាករណី មួយផ្សេងទៀត ដែលតម្រូវឲ្យ ក្រុមហ៊ុនត្រូវ ចំណាយលុយ ផ្សេងទៀត ដោយមិនចាំបាច់ មានវិក្ក័យបត្រ អ្វីទាំងអស់ ដែលគេហៅថា លុយក្រោមតុ (គឺពុករលួយ) ។
ថ្មីៗនេះ សម្ដេចនាយក រដ្ឋមន្ត្រី បានព្រមាន ទុកជាមុនថា នឹងអនុញ្ញាតិ ឲ្យអង្គភាព ប្រឆាំងអំពើ ពុករលួយ ចូលរួមក្នុង ការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅ ចំពោះអំពើ ពុករលួយនៅ តាមស្ថាប័នរដ្ឋ ដើម្បីធានា ដល់កំណើន សេដ្ឋកិច្ចជាតិ និងអ្នកវិនិយោគ ឲ្យមានទំនុកចិត្ត លើប្រព័ន្ធ គ្រប់គ្រងរដ្ឋ ។
បើផ្អែកលើ ព័ត៌មាន ដែលលេចធ្លាយ ជាច្រើន តាមរយៈ សារព័ត៌មាន គឺជាមូលដ្ឋាន បង្ហាញឲ្យ អង្គភាពប្រឆាំង អំពើពុករលួយ អាចមើលឃើញ ពីតម្រុយ ដើម្បីស៊ើបអង្កេត ទៅលើសាខាគយ និងរដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ក្រោមអំណាច លោកលឹម សម្បត្តិ បានយ៉ាងមាន ប្រសិទ្ធភាព ។ ព្រោះដាវអាជ្ញាសឹក ដែលនាយករដ្ឋមន្ត្រី ទើបប្រកាស ផ្ដល់សិទ្ធិអំណាច ឲ្យអង្គភាព ប្រឆាំងអំពើពុករលួយ ដែលមាន ឯកឧត្ដម បណ្ឌិតឱម យិនទៀង ជាប្រធាន ពិតជាអាចស្វែងរក សកម្មភាព អវិជ្ជមានដែល ផ្ដើមចេញពី អំពើពុករលួយ ក្នុងស្ថាប័នគយ នៅអាកាសយានដ្ឋាន អន្តរជាតិ ស្របតាម គោលនយោបាយ កែទម្រង់ស៊ីជម្រៅ របស់ប្រមុខ រាជរដ្ឋាភិបាល ឲ្យទទួលបាន ជោគជ័យ ជាក់ជា មិនខានឡើយ ៕