មេឈ្មួញឈើ ឈ្មោះបុល សម្រុកដឹកឈើ រាល់ថ្ងៃកាត់ ខេត្តក្រចេះ ស្របពេល កម្លាំងបង្ក្រាប នៅមណ្ឌលគិរី

មេឈ្មួញឈើ ឈ្មោះបុល សម្រុកដឹកឈើ រាល់ថ្ងៃកាត់ ខេត្តក្រចេះ ស្របពេល កម្លាំងបង្ក្រាប នៅមណ្ឌលគិរី

រថយន្តទួរីស ពណ៌លឿង ជាច្រើនគ្រឿង របស់មេឈ្មួញ ឈើឈ្មោះ បុល កំពុងបង្កើន សកម្មភាព ដឹកជញ្ជូនឈើ ចេញពីចំណុច អូរគ្រៀង និងស្រែស្បូវ ដឹកឆ្លងកាត់ ខេត្តក្រចេះ ចូលទៅ ស្រុកឆ្លូង ជារៀងរាល់ថ្ងៃ ស្របពេល កម្លាំងថ្នាក់ជាតិ បើកយុទ្ធនាការ បង្ក្រាបបទ ល្មើសព្រៃឈើ នៅឯខេត្ត មណ្ឌលគិរី ។ រថយន្តទួរីស ពណ៌លឿង របស់មេឈ្មួញ ឈើដុះស្លែ ឈ្មោះបុល ដឹកជញ្ជូនឈើ ឆ្លងកាត់ ខេត្តក្រចេះ គឺបានដោះ ផ្លាកលេខចេញ ទាំងអស់ ក្នុងចេតនា ផ្ដល់សញ្ញាឲ្យ មន្ត្រីជំនាញ បានដឹងពី មុខសញ្ញា ឈ្មួញឈើ ។

ប្រភពបាន បញ្ជាក់ថា មេឈ្មួញឈើ ដុះស្លែប្រចាំ ខេត្តក្រចេះ ឈ្មោះបុល គឺមាន ទំនាក់ទំនង ជាមួយនាយ សង្កាត់រដ្ឋបាល ព្រៃឈើឆ្លូង ឈ្មោះផូង ឃុនឡាយ ជាខ្នងបង្អែក ទើបអាចដឹក ឈើទាំង កណ្ដាលថ្ងៃ កាត់ខេត្តក្រចេះ ដោយគ្មាន ការបង្ក្រាប ។ ដូចឃើញ ក្នុងរូបភាព នេះស្រាប់ ទោះបីមាន ប្រតិបត្តិការ ចុះបង្ក្រាប បទល្មើស ព្រៃឈើ ពីគណកម្មការ ថ្នាក់ជាតិ ឡើងកក្រើក នៅខេត្ត មណ្ឌលគិរីក្ដី ប៉ុន្តែសកម្មភាព ដឹកជញ្ជូន ឈើរបស់ មេឈ្មួញឈ្មោះ បុល នៅតែអាច ដឹកជញ្ជូនឈើ ឆ្លងកាត់ ខេត្តក្រចេះ ចូលទៅ ខេត្តត្បូងឃ្មុំ បានដោយសេរី ។

មានមតិ រិះគន់ថា បើគ្មានការ ឃុបឃិតពី សមត្ថកិច្ច និងមន្ត្រីជំនាញ ក្នុងខេត្តក្រចេះ ទេនោះ មេឈ្មួញឈើ ឈ្មោះបុល ក៏មិនអាចធ្វើ សកម្មភាព ដឹកជញ្ជូន ទាំងកណ្ដាលថ្ងៃ បែបហ្នឹង បានដែរ ។ ជាក់ស្ដែង ឡានដឹកឈើ ឆ្លងកាត់ខេត្តក្រចេះ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ធ្វើដំណើរ តាមស្រុកឆ្លូង ឆ្ពោះទៅខេត្ត ត្បួងឃ្មុំ បានដោយរលូន បែបហ្នឹងគឺ ពិតជាមាន ករណីឃុបឃិត ពីមន្ត្រីជំនាញ ពិសេសគឺ នាយសង្កាត់ រដ្ឋបាល ព្រៃឈើឆ្លូង ក្រោមអំណាច លោកផូង ឃុនឡាយ  ៕

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.