ក្រុមហ៊ុនផានអ៊ីម៉ិចចាប់ផ្តើមធ្វើសកម្ម ភាពរំលោភ​យក​ដី​ពលរដ្ឋ​នៅ​ភូមិ​ព្រែកក្តី

ក្រុមហ៊ុនផានអ៊ីម៉ិចចាប់ផ្តើមធ្វើសកម្ម ភាពរំលោភ​យក​ដី​ពលរដ្ឋ​នៅ​ភូមិ​ព្រែកក្តី

លោក យាង ស្រេង និង ភរិយាឈ្មោះ ធីម ភួង ដែល ទទួលបានដីរបបស្រែប្រាំងនៅ ភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮចំនួន ០៣របប ដែលមានក្បាលដី ២០ម៉ែត្រ ៤ តឹក ស្មើនឹង៣០៦០ម៉ែត្រការ៉េ ក្នុងអំឡុងឆ្នាំ១៩៩៧ បានលក់ ទៅឱ្យក្រុមហ៊ុនផានអ៊ីម៉ិចចំនួន មួយរបបស្មើនឹងជាង ៦ម៉ែត្រ ក្បាលដី ។ ស្រាប់តែនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៣ គ្រឿងចក្រក្រុមហ៊ុនផានអ៊ីម៉ិច បានធ្វើសកម្មភាពឈូសឆាយ មកលើដីស្រែប្រាំងរបស់លោក យាង ស្រេង ទាំង ៣របប ស្មើ នឹង ២០ម៉ែត្រ ៤តឹក ក្បាលដី ដោយអះអាងថាដីដែលឈូស ឆាយ គឺក្រុមហ៊ុនបានទិញពី ម្ចាស់ដីអស់ហើយ ។
លោក អ៊ីង រស់ អតីតមេ ភូមិព្រែកក្តីបានរៀបរាប់ប្រាប់ ឱ្យដឹងនៅក្នុងសកម្មភាពឈូស ឆាយដីរបស់ក្រុមហ៊ុនថា រយៈ កាលកន្លងមក ក្រុមហ៊ុនបាន ទិញដីនេះពីម្តាយក្មេកលោក យាង ស្រេង ពិតប្រាកដមែន ប៉ុន្តែទិញត្រឹមតែមួយរបបស្មើ នឹងជាង៦ម៉ែត្រក្បាលដីប៉ុណ្ណោះ ហើយសកម្មភាពឈូសឆាយ យកដីលោក យាង ស្រេង ទាំង៣របប គឺរំលោភយកទាំង ស្រុងទៅលើសិទ្ធិកាន់កាប់របស់ ប្រជាពលរដ្ឋហើយ ។ ចំណែក លោក មាស សុផល មេភូមិ ព្រែក្តី ដែលបន្តពីលោក អ៊ីង រស់ បានបញ្ជាក់ឱ្យដឹងតាមទូរ ស័ព្ទថា ការឈូសឆាយរំលោភ យកដីពីក្រុមហ៊ុនផានអ៊ីម៉ិច គឺ ខុសច្បាប់ទាំងស្រុងហើយ ពីព្រោះដីស្រែប្រាំងម្តាយក្មេក លោក យាង ស្រេង លក់ឱ្យតែ មួយរបបប៉ុណ្ណោះ ម្តេចក៏មក ឈូសឆាយយកដីគេទាំង ៣ របបបែបហ្នឹងទៅវិញ ។ រហូត មកដល់ពេលនេះ លោកបាន សំណូមពរឱ្យគណៈកម្មការ ទិញដីរបស់ក្រុមហ៊ុនផានអ៊ីម៉ិច ធ្វើការដោះស្រាយជាមួយ ម្ចាស់ដីឱ្យបានច្បាស់ ព្រោះដី ស្រែប្រាំងដែលនៅសល់ពីលក់ គឺលោក យាង ស្រេង និងប្រពន្ធ បានធ្វើជារៀងរហូតមក ដូច្នេះ ការជីកប្រឡាយព័ទ្ធយកដី ដោយក្រុមហ៊ុនផានអ៊ីម៉ិចគឺ បំពានទៅលើសិទ្ធិកាន់កាប់ដី ពលរដ្ឋស្របច្បាប់ហើយ ។
នៅក្នុងបង្កាន់ដៃទទួលពាក្យ ស្នើសុំកាន់កាប់ដីដែលទទួល ស្គាល់ដោយការិយាល័យកសិកម្មស្រុក ដោយបង្កាន់ដៃទី ១ កំណត់ទំហំដីសរុបទាំង ៣របប មានចំនួន ៣០៦០ម៉ែត្រការ៉េ និងថ្នាលព្រោះស្រូវ ដែលមាន ទំហំ ១៤៣ ម៉ែត្រការ៉េ គឺមាន តែដីចំណែកមួយរបបក្នុងចំនួន ៣របប ដែលម្តាយក្មេកលោក យាង ស្រេង បានលក់ទៅឱ្យ ក្រុមហ៊ុនផានអ៊ីម៉ិច ។
តាមការឆ្លើយបំភ្លឺពីមេការ តំណាងឱ្យលោកជំទាវ ស៊ុយ សុផាន បានបញ្ជាក់ថា ដីដែល ក្រុមហ៊ុនឈូសឆាយកាលពីថ្ងៃ ទី១០ ខែឧសភា ឆ្នាំ២០១៣គឺ បានទិញពីប្រជាពលរដ្ឋរួចរាល់ ហើយគ្មានអ្វីដែលត្រូវជួយដោះ ស្រាយគ្នាទៀតនោះឡើយ ។
មិនដឹងថា ករណីទិញដី ១ ចំណែករំលោភយកដល់ទៅ ៣ ចំណែកបែបហ្នឹង អាចត្រូវពឹង ផ្អែកទៅលើស្ថាប័នណាមួយឱ្យ ជួយដោះស្រាយបាននោះទេ ប៉ុន្តែលោក យាង ស្រេង កំពុង សុំលិខិតបញ្ជាក់ពីសំណាក់ អាជ្ញាធរភូមិឃុំដើម្បីដាក់ពាក្យ ប្តឹងចូលអង្គភាពប្រឆាំងអំពើ ពុករលួយព្រោះការរំលោភយក ដីដោយប្រើហេតុផលទិញមិន ត្រឹមត្រូវក៏អាចចាត់ទុកជាអំពើ ពុករលួយបានដែរ ហើយអ្នក ដែលពាក់ព័ន្ធ គឺអាចជាមេការ តែម្តងដែលប្រឌិតភស្តុតាងយក ទៅឱ្យក្រុមហ៊ុនដើម្បីទទួលបាន ផលប្រយោជន៍ផ្ទាល់ខ្លួន ។ តើ ការបំភ័ន្តបន្លំស្វែងរកផលប្រយោជន៍មិនអាចចាត់ទុកបាន ថា ជាអំពើពុករលួយដូចម្តេច កើតដែលតម្រូវឱ្យក្រុមហ៊ុនត្រូវ តែឈូសលុបប្រឡាយប្រគល់ ដីទៅអោយក្រុមគ្រួសារលោក យាង ស្រេង វិញ ព្រោះវាប៉ះ ពាល់ធ្ងន់ធ្ងរណាស់ សម្រាប់ អារម្មណ៍ប្រជាពលរដ្ឋស្រប ពេលដែលប្រមុខរាជរដ្ឋាភិបាល កំពុងប្តេជ្ញាចិត្តក្នុងការកែទម្រង់ ដីធ្លីហើយក៏ជាពេលវេលាដែល ការបោះឆ្នោតសកលឈានចូល ជិតមកដល់ផងនោះ ។ ម៉្យាង វិញទៀតបើក្រុមហ៊ុនមិនអាច ឈូសលុបប្រឡាយបានគឺអាច នៅសល់លទ្ធភាពក្នុងការចរចា ទិញលក់តាមហាងឆេងដីតែ ម្តងក៏បាន ព្រោះការចង់ចាញ់ ឈ្នះដោយការរំលោភគឺពិតជា បានធ្វើឱ្យលោកមេភូមិព្រែកក្តី មានការខ្វាយខ្វល់ណាស់ដើម្បី ធ្វើខ្លួនជាសកម្មជនក្នុងការស្វែង រកសម្លេងឆ្នោតជូនគណបក្ស កាន់អំណាចបច្ចុប្បន្ននេ៕

care

ac
ដោយ ៖ ជាតិ

Filed in: ព័ត៌មានសង្គម
© 8016 La Presse Nationale. All rights reserved. XHTML / CSS Valid.