ប្រភពច្បាស់ ការមួយបាន បង្ហើបឲ្យ ដឹងថា ចំណាត់ការ លោកអៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ដែលប្រើអំណាច ទាំងកំរោល ចាប់វាយខ្នោះ អ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ស្របពេល ដែលអ្នក សារព័ត៌មាន ចុះថតគំនរឈើ ដែលស្ដុកទុក រាប់រយដើម នៅចុងព្រលាន យន្តហោះខេត្ត ខេត្តស្ទឹងត្រែង ។ ទោះបី លោកអៀង វ៉ាន់ឌី ចាប់អ្នកកាសែត បញ្ជូនមក បញ្ជាការ កងរាជអាវុធហត្ថ កសាងសំណុំ រឿងបញ្ជូន មកសាលា ដំបូងខេត្ត ដើម្បីគម្រាមក្ដី តែត្រូវ ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្ត សម្រេចដោះលែង ព្រោះតែពុំ មានភស្ដុតាង អាចដាក់ បន្ទុកទៅលើ អ្នកកាសែត នោះឡើយ ។
នៅយប់ថ្ងៃទី១១ ខែឧសភា ដដែលនោះ ស្ថិតក្នុង ស្ថានភាព ស្រវឹងផង លោកអៀង វ៉ាន់ឌី បានប្រើ អំណាចចាប់ ក្រៀកមន្ត្រី យោធាជាន់ខ្ពស់ ២នាក់ទៀត ដែលស្ថិតនៅ ចម្ងាយពី គំនរឈើ រាប់រយដើម ប្រហែល ១គីឡូម៉ែត្រតែប៉ុណ្ណោះ ។ ក្រោយមក ក៏តម្រូវឲ្យ កូនចៅពិនិត្យ ទឹកនោម មន្ត្រីយោធា ទាំងពីរនាក់ ដើម្បីស្វែងរក សារធាតុញៀន ឆ្កុយរបស់ គាត់ទៅ ។ ទោះបីដឹងថា មន្ត្រីយោធា ជាន់ខ្ពស់ ទាំងពីររូប មានបេសកកម្ម ចុះប្រតិបត្តិការណ៍ រួមទាំងឯកសារ និង សម្ភារៈមួយចំនួន ក្ដីដែលមជ្ឈដ្ឋាន អ្នកឃើញ ហេតុការណ៍ បានសម្ដែង នូវការហួសចិត្តថា មិនគួរចាប់បញ្ជូន ទៅទីបញ្ជាការ នោះទេ គួរពិនិត្យ នៅនឹងកន្លែង ទើបជារឿង សមរម្យ ។
សកម្មភាព លោកអៀង វ៉ាន់ឌី ខាងលើ ត្រូវបាន មហាជន ដាក់ការ សង្ស័យថា ជាករណី កាងឈើហ៊ុប រាប់រយដើម ដែលត្រូវបាន គេអះអាងថា ជាឈើ ដែលអូស ចេញពី បាតអាង ទំនប់វារី អគ្គីសនី សេសាន ក្រោមពីរ យកមករក្សាទុក នៅចុងព្រលាន យន្តហោះខេត្ត ស្ទឹងត្រែង ។
ប្រភពច្បាស់ ការកន្លង មកបានឲ្យ ដឹងថា ករណីក្រុមហ៊ុន រ៉ូយ៉ាល់ ទទួលបន្ទុក ស្ដាបាតអាង ត្រូវបានគេដឹង យ៉ាងច្បាស់ថា មានការលួចបន្លំ នាំឈើចេញ ពីតំបន់អភិរក្ស ព្រៃឈើចូល មកក្នុងបាតអាង ដើម្បីផ្លាស់ប្ដូរ រូបភាពពី បទល្មើស ព្រៃឈើឲ្យ ទៅជាឈើ ស្របច្បាប់ ស្ថិតក្រោម គោលនយោបាយ ស្ដាបាតអាង វារីអគ្គីសនី សេសានក្រោមពីរ ។ តើមានហេតុផល បែបណា នៅពីក្រោយ គំនរឈើហ៊ុប រាប់រយដើម ដែលស្ដុកទុក នៅចុងព្រលាន យន្តហោះ ខេត្តស្ទឹងត្រែង ទើបធ្វើឲ្យ លោកអៀង វ៉ាន់ឌី ចាប់វាយខ្នោះ អ្នកសារព័ត៌មាន ទាំងកំរោល រហូតដល់ ចាប់មន្ត្រីយោធា ពីររូបទៅ ទីបញ្ជាការ កងរាជអាវុធហត្ថ បែបហ្នឹងវិញ ។ ព្រោះវាដូចជា គាប់ជួនគ្នា ខ្លាំងណាស់ ស្របពេល ដែលយប់នោះ អ្នកសារព័ត៌មាន ទាំងអស់ នៅក្នុងខេត្ត ត្រូវបានគេ អញ្ជើញឲ្យ ចូលរួមពិសារ អាហារសាមគ្គី ដើម្បីបង្ហាញពី ភាពស្និទ្ធស្នាល ជាមួយមន្ត្រី ក្នុងខេត្តស្ទឹងត្រែង ថែមទៀតផង ។
មានការ បញ្ជាក់ថា ប្រសិនបើ សកម្មភាព បង្ក្រាបអ្នកកាសែត ចាប់មន្ត្រី យោធា២នាក់ និងជប់លៀង អ្នកកាសែត ក្នុងថ្ងៃតែមួយ ដើម្បីរក្សា សុវត្ថិភាព លួចដឹកឈើ ហ៊ុបចេញទេ នោះ គឺអ្នកដែល ត្រូវវាយខ្នោះ ចុងក្រោយ ពុំមែនជា អ្នកសារព័ត៌មាន និងមន្ត្រីយោធា ទាំងពីរនាក់ នោះទេ! ៕