គយចល័ត សាលាក្រហម កំពុងប្រមូលលុយ ពុករលួយ ច្រកហោប៉ៅ

បន្ទាយមានជ័យ÷ ក្រុមឈ្មួញដែលរកសុីដឹកទំនិញតាមរថយន្តតូចធំ គ្រប់ប្រភេទចេញពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់អង្គភាពសារព័ត៌មានកាសែតជាតិ ដឹងជាបន្តបន្ទាប់ថា សព្វថ្ងៃនេះពួកគាត់បានដឹកទំនិញ តាមប្រភេទរថយន្តសាំុំយ៉ុង រថយន្តនីសាន់ ម៉ូតូសណ្តោង និងរថយន្តធំៗមួយចំនួនទៀត គឺត្រូវបានលោក មករា មេគយចល័តសាខាខេត្តបន្ទាយមានជ័យ ដែលបានដាក់ទីតាំងនៅចំនុចសាលាក្រហម ស្ថិតនៅក្នុងភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ បានតម្រូវអោយពួកគាត់បង់លុយក្រៅផ្លូវការដោយពុំមានចេញនៅវិក័យប័ត្រនោះទេ ។

ប្រភពបន្តថា ការបង់លុយអោយទៅគយចល័តរបស់សាខាខេត្តបន្ទាយមានជ័យនៅចំនុចសាលាក្រហមនេះ គឺក្នុង០១គ្រឿង ចាប់ពី៣០០០០ (បីមុឺនរៀល) ៨០០០០ (ប្រាំបីមុឺន) ១០០០០០ (ដប់មុឺនរៀល) និងរហូតទៅដល់២៥០០០០( ម្ភៃប្រាំមុឺនរៀល) ក៏មានដែរ ។ប្រភពបន្ថែមថា បើសិនពួកគាត់មិនចូលទៅបង់លុយទេនោះ គឺប្រាកដជាមានរថយន្តប្រដេញជិះតាមចាប់ប្រផាត់ប្រភីងជាមិនខាន ហើយកុំសង្ឃឹមថា អាចរួចខ្លួនឡើយ បើមិនបង់លុយអោយមន្រ្តីគយទាំងនោះ។

ក្រុមឈ្មួញលើកឡើងថា ពួកគាត់រាល់ថ្ងៃនេះគឺពិបាករកសុីខ្លាំងណាស់ដោយសារតែត្រូវបង់លុយអោយទៅគយតាមដងផ្លូវច្រើនកន្លែងពេក កន្លែងខ្លះ៣០០០០ (បីមុឺនរៀល) ទៅ១០០០០០ (ដប់មុឺនរៀល) ធ្វើអោយពួកគាត់ចំនិញបានតិចតូចស្ទើរតែដាក់ខ្យល់ទៅហើយ។

សូមបញ្ជាក់ថា ពាក់ព័ន្ធទៅនិងភាពមិនប្រក្រតីរបស់លោក មករា មេគយចល័តរបស់សាខាខេត្តបន្ទាយមានជ័យនៅចំនុចសាលាក្រហម ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺកន្លងទៅមានគេហទំព័រក្នុងស្រុកជាច្រើនបានធ្វើការចុះផ្សាយផងដែរ៕ ដើម្បីអោយថ្នាក់លើ និងស្ថាប័នពាក់ព័ន្ធបើកការស៊ើបអង្កេតរាល់សកម្មភាពពុករលួយជាលក្ខណ:ប្រព័ន្ធរបស់លោក មករា និងបក្សពួក ។

មហាជនជាច្រើនសូមអំពាវឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តម ឱម យិនទៀង ប្រធានប្រឹងអំពើពុករលួយ គួរតែបើកការស៊ើបអង្កេតអោយបានសុីជម្រៅចំសកម្មភាពពុករលួយលក្ខណ:ប្រព័ន្ធរបស់លោក មករា មេគយចល័តសាខាខេត្តបន្ទាយមានជ័យនេះជាបន្ទាន់ផងចុះ ព្រោះមេគយរូបនេះកំពុងល្បីល្បាញខាងធ្វើស្រែលើខ្នងរាស្រ្ត។

ពាក់ព័ន្ធទៅនិងបញ្ហាដូចខាងលើនៅព្រឹកថ្ងៃទី០២ ខែឧសភាឆ្នាំ២០១៩អង្គភាពសារព័ត៌មានកាសែតជាតិ មិនអាចស្វែងរកធ្វើការបំភ្លឺ បាននោះទេព្រោះមិនមានលេខទូរស័ព្ទ ដូច្នេះអង្គភាពយើងរង់ចាំការបំភ្លឺពីលោកមករា រៀងរាល់ម៉ោងធ្វើការ៕

Screenshot_2019-05-02-15-26-58-1

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2019 La Presse Nationale. All rights reserved. XHTML / CSS Valid.