មេឃុំ ព្រែកឫស្សី ជាអ្នកប្លន់ ដីរាស្ត្រ

មេឃុំ ព្រែកឫស្សី ជាអ្នកប្លន់ ដីរាស្ត្រ

បន្ទាប់ពី ធ្វើការចុះផ្សាយ អត្ថបទ «អាជ្ញាធរឃុំ ព្រែកឫស្សី ស្រុកល្វាឯម បង្កវិនាសកម្ម ដីធ្លីធ្វើឲ្យ ពលរដ្ឋឈឺចាប់» រួចមក ត្រូវបាន តំណាងក្រុមហ៊ុន ជា ឬទ្ធី បញ្ជាក់តប មកកាន់ ម្ចាស់ដីថា ក្រុមហ៊ុន ទិញដីរបស់ លោកឧកញ៉ា ជា ឬទ្ធី ពុំមានចេតនា ជំទាស់ចំពោះ ទំហំដី ប្រជាពលរដ្ឋ ទាំង៥គ្រួសារ នោះទេ! ។ ប៉ុន្តែបញ្ហា គឺនៅត្រង់ លោកឆូ សម្បត្តិមេឃុំ ព្រែកឫស្សី គាត់តែង​ ជំទាស់ថា ដីប្រជាពលរដ្ឋ ទាំង៥គ្រួសារនោះ គឺមានចូលដី គ្រួសារយ៉ាន ណន ទៀតទើប ពិបាក ដោះស្រាយ ។

ប្រជាពលរដ្ឋ ទាំង៥គ្រួសារ សូមបញ្ជាក់ ឲ្យបានច្បាស់ថា បើមានពាក់ព័ន្ធ ទៅនឹងដី គ្រួសារយ៉ាន ណន ហេតុអ្វីមិនដែល ឃើញក្រុម គ្រួសារយ៉ាន ណន មកជំទាស់ ឃើញតែ ឈ្មោះឆូ សម្បត្តិ ប្រើអំណាច ជាមេឃុំមក ជំទាស់ជំនួស ទៅវិញ ។ ម្យ៉ាងវិញទៀត គ្រួសារយ៉ាន ណន ធ្លាប់ធ្វើដី កាប់ឆ្ការជាប់ នឹងដីពួកគាត់ តាំងពីឆ្នាំ១៩៨០ មកម្លេះ រហូតដល់ឆ្នាំ ១៩៨៣ គ្រួសារយ៉ាន ណន បានមករស់នៅ ភ្នំពេញ ហើយដីដែលយ៉ាន ណនធ្លាប់កាប់ឆ្កា បានមួយឆ្នាំក៏ ទុកចោល ទើបគ្រួសារជា ខេង មកធ្វើបន្ត ហើយបានលក់ ទៅឲ្យ ឧកញ៉ាជា ឬទ្ធី អស់ទៅហើយ ។

ប្រជាពលរដ្ឋ ទាំង៥គ្រួសារ ដែលជាម្ចាស់ដី សុំឲ្យក្រុមហ៊ុន ឧកញ៉ា ជា ឬទ្ធី ទៅហៅ គ្រួសារយ៉ាន ណន មកដោះស្រាយគ្នា ទើបជារឿងត្រឹមត្រូវ មិនត្រូវស្ដាប់សម្ដី មេឃុំឈ្មោះឆូ សម្បត្តិ មកអះអាង ជំនួសម្ចាស់ដី គេបែបហ្នឹង គឺមានតែ លោកមេឃុំនេះឯង ជាអ្នកមាន គម្រោងប្លន់ យកដីពួកគាត់ ។ ម្យ៉ាងវិញទៀត បើវាជាដី គ្រួសារយ៉ាន ណន មែនគឺឲ្យពួកគាត់ មកចង្អុល ព្រំដីគាត់ នៅភូមិព្រែកជ្រៃ មិនមែនត្រូវស្ដាប់ សម្ដីមេឃុំ ដែលគ្រាន់តែ ចង់ស្វែងរក ផលប្រយោជន៍ តាមអំណាច ខ្លួនមកអះអាង ជំនួសគេឯង បែបហ្នឹង នោះទេ ។

ប្រជាពលរដ្ឋ​ ទាំង៥គ្រួសារ សំណូមពរ ដល់លោក អភិបាលនៃ គណៈអភិបាល ស្រុកល្វាឯម និងអភិបាល នៃគណអភិបាល ខេត្តកណ្ដាល មេត្តាជួយរក យុត្តិធម៌ឲ្យ ពួកគាត់ផង ។ ព្រោះបើប្រើ មេឃុំដែល អាងអំណាច មកឲ្យដោះស្រាយ បែបហ្នឹង ប្រជាពលរដ្ឋ ពិតជាក្ដៅ ក្រហាយ តម្រូវឲ្យ ថ្នាក់លើគួរ អនុវត្តអភិក្រម ទី៥ ដើម្បីវះកាត់ មិនថា ខ្លាឬ កណ្ដុរកន្លាត នោះទេ ទើបការកែ  ទម្រង់របស់ រាជរដ្ឋាភិបាល ទទួលបាន ជោគជ័យ ។ ជាក់ស្ដែង សកម្មភាព អាងអំណាច របស់មេឃុំព្រែកឫស្សី ឈ្មោះឆូ សម្បត្តិ ជាភស្ដុតាងស្រាប់ ៕

IMG-20190116-WA0002

IMG-20190116-WA0005

IMG-20190116-WA0001

 IMG-20190116-WA0002-1

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.