មេឈ្មួញឈើ ឈ្មោះម៉ាប់ សម្រុកដឹកទៅ ស្រុកយួនតាម ច្រកដាក់ដាំ ដោយមានការ ឃុបឃិតពី អភិបាល ខេត្តមណ្ឌលគិរី

មេឈ្មួញឈើ ឈ្មោះម៉ាប់ សម្រុកដឹកទៅ ស្រុកយួនតាម ច្រកដាក់ដាំ ដោយមានការ ឃុបឃិតពី អភិបាល ខេត្តមណ្ឌលគិរី

ករណីដឹកឈើ ប្រណិតទៅ ប្រទេសវៀតណាម របស់មេឈ្មួញ ឈ្មោះម៉ាប់ តាមច្រកដាក់ដាំ ខេត្តមណ្ឌលគិរី ត្រូវបានគេ ដឹងថាឈ្មោះ អាសឿន ជាអ្នកចំណាយ ដើម្បីបិទបាំង កុំឲ្យមានការ ចុះផ្សាយពី អ្នកសារព័ត៌មាន ។ ទោះបីថា សកម្មភាព ដឹកជញ្ជូនឈើ របស់មេឈ្មួញ ឈ្មោះម៉ាប់ ត្រូវបាន សារព័ត៌មាន ខ្លះបញ្ជាក់ថា លោកស្វាយ សំអ៊ាង គណៈ បញ្ជាការ ឯកភាពខេត្ត មណ្ឌលគិរី អសមត្ថភាព ក្នុងការទប់ស្កាត់ បទល្មើស ព្រៃឈើក្តី ប៉ុន្តែការពិត បើគ្មានការ ឃុបឃិតពី អភិបាល នៃគណៈ អភិបាលខេត្ត មណ្ឌលគិរីទេ មេឈ្មួញឈើ ឈ្មោះអាម៉ាប់ ក៏មិនអាច ដឹកជញ្ជូនឈើ ចេញបានដែរ ។

ប្រសិនបើ បទល្មើស ព្រៃឈើនៅ តែបន្តឲ្យ មានករណី ឃុបឃិតគ្នា ជាប្រព័ន្ធ ដើម្បីស្វែងរក ផល ប្រយោជន៍ ទេនោះ ពាក្យថា អភិបាលខេត្ត អសមត្ថភាព វាគ្រាន់តែជា ចំណែកមួយ ក្នុងការបិទបាំង អំពើ ពុករលួយ របស់លោកស្វាយ សំអ៊ាងតែប៉ុណ្ណោះ ។ ព្រោះបើ លោកស្វាយ សំអ៊ាង ជាបុគ្គល អសមត្ថភាព មែននោះ ក៏ប្រមុខ រាជរដ្ឋាភិបាល មិនផ្ដល់តួនាទី ឲ្យធ្វើជា អភិបាលនៃ គណៈអភិបាល ខេត្តមណ្ឌលគិរី និងជា គណៈបញ្ជាការ ឯកភាពខេត្ត ដែលមានសិទ្ធ អំណាចបញ្ជា ទាំងយោធា ក្នុងខេត្តកង រាជអាវុធហត្ថ ក្នុង​ខេត្ត រួមទាំង នគរបាលក្នុង ខេត្តទាំងមូល នោះឡើយ ។

ម្យ៉ាងវិញទៀត បើបុគ្គល ស្វាយ សំអ៊ាង អសមត្ថភាព មែននោះ ហេតុអ្វីក៏ មិនលាឈប់ ពីតំណែង អភិបាលខេត្ត ដើម្បីទុកឱកាស ឲ្យអ្នកមាន​ សមត្ថភាព គេធ្វើវិញ ទើបអាច បញ្ឈប់ អាវប្បធម៌ ឃុបឃិតគ្នា ស្វែងរកផល ប្រយោជន៍ រួចប្រើពាក្យថា អសមត្ថភាព ឬមើលមិន ឃើញពី ករណីបទល្មើស ព្រៃឈើ បែបហ្នឹង ទៅកើត ហើយស្ដាប់ មើលទៅ គឺពិតជារឿង ដែលគួរឲ្យ ខ្មាស់អៀន ខ្លាំងណាស់ទាន! ៕

Screenshot_2019-03-03-09-20-24-1

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.