មហាជន មានចម្ងល់ ចំពោះគណ បញ្ជាការ ឯកភាព ខេត្តព្រះសីហនុ ដែលរួចផុត ពីការអនុវត្ត អភិក្រមទី៥

មហាជន មានចម្ងល់ ចំពោះគណ បញ្ជាការ ឯកភាព ខេត្តព្រះសីហនុ ដែលរួចផុត ពីការអនុវត្ត អភិក្រមទី៥

ស្ថិតនៅក្នុង រជ្ជកាល អតីត លោកហេង ចន្ថា ជាអភិបាល ខេត្តបន្ទាយមានជ័យ ក៏កើតមាន ករណីប្រើ កម្លាំងប្រដាប់ អាវុធបង្ក្រាប ទៅលើ ប្រជាពលរដ្ឋ ដែលប្រមូល ផ្ដុំគ្នាតវ៉ា បង្កឲ្យ មានអ្នក រងរបួសដូចករណីនៅខេត្តព្រះសីហនុនេះដែរ ។ ប៉ុន្តែករណី បង្ក្រាបនៅ ខេត្តបន្ទាយមានជ័យ នាកាលនោះ ត្រូវបាន សម្ដេច នាយករដ្ឋមន្ត្រី ព្រមានចំៗថា ក្នុងតួនាទី លោកហេង ចន្ថា ជាគណៈបញ្ជាការ ឯកភាពខេត្ត ឆ្លើយថា មិនបានដឹងរឿង កម្លាំង សមត្ថកិច្ច ចុះបង្ក្រាប គឺសម្ដេច ទើបតែឃើញ អភិបាលខេត្ត មួយនេះទេ ដែលប្រើពាក្យ បែបនេះ ។

តើករណី ប្រើកម្លាំង សមត្ថកិច្ចរួម ទាំងយោធា ខេត្តព្រះសីហនុ ដែលបង្កឲ្យ មានការរិះគន់ ពីមហាជន រហូតរាជរដ្ឋាភិបាល ប្រើកណ្ដាប់ដៃ ដែកអនុវត្ត អភិក្រមទី៥ ដើម្បីវះកាត់ ដកតំណែង អភិបាលរង ខេត្តពីរនាក់ចេញ ប៉ុន្តែរឿង ដែលមហាជន មានចម្ងល់ គឺលោកយន្ត មីន ដែលជា អភិបាលនៃ គណៈអភិបាល ខេត្តព្រះសីហនុ និងជា គណៈបញ្ជាការ ឯកភាពខេត្ត មិនបានមក ទទួលខុសត្រូវ ចំពោះកំហុស ឆ្គងទៅវិញ ។

ក្រុមអ្នកវិភាគ តាមហាង កាហ្វេខ្មៅ ក្លែមទឹកតែ ចិនអស់ ច្រើនប៉ាន់ បានឆ្កាងដៃ ឆ្កាងជើង លើកឡើង ប្រហាក់ ប្រហែលគ្នាថា រឿងកំហុស ដូចគ្នា តែទទួល លទ្ធផលខុសគ្នា គឺមកតែពី មន្ត្រីមួយមាន ខ្នងបង្អែកស្ដើង និងមន្ត្រី មួយទៀត មានខ្នង បង្អែកក្រាស់ ទើបធ្វើឲ្យ មានការដាក់ ទោសទណ្ឌ ក៏វាខុសៗគ្នា ទៅតាមហ្នឹងដែរ ។ ជាក់ស្ដែង ករណីអតីត អភិបាលខេត្ត បន្ទាយមានជ័យ និងអភិបាល ខេត្តព្រះសីហនុ បច្ចុប្បន្ន ជាភស្ដុតាង ស្រាប់ ៕

Screenshot_2019-03-03-09-41-04-1

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.