បន្ទាប់ពី លេចចេញ ព្រឹត្តិការណ៍ បាញ់បង្ក្រាប ចាប់ចង វាយទាត់ធាក់ ក្រោមហេតុផល អនុវត្ត សាលក្រម ស្ថាពរ របស់ តុលាការកំពូល បង្កឲ្យមាន ការរិះគន់ ចំៗថា ក្រោមអំណាច គណបញ្ជាការ ឯកភាពខេត្ត ព្រះសីហនុ តើជាការ អនុវត្តសាលក្រម ឬអនុវត្ត ផ្គាប់ចិត្ត ឧកញ៉ាគង់ ទ្រីវ ឲ្យពិតប្រាកដ ។ ព្រោះបើ ផ្អែកលើ គោលការណ៍ សិទ្ធមនុស្ស ក្នុងប្រទេស ក៏ដូចជា សិទ្ធមនុស្ស ជាសកល នៅពេលភាគី ណាបាត់បង់ សមត្ថភាព ក្នុងការតបត ដូចក្នុង រូបភាពជា ភស្ដុតាង ស្រាប់គឺ សមត្ថកិច្ច មិនអាចបន្ត សកម្មភាព វាយដំទៅ លើជននោះ បានឡើយ ។
ផ្អែកតាម សកម្មភាព ដូចឃើញ ក្នុងរូបភាព ជាភស្ដុតាងស្រាប់ គឺមានតែ លោកយន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងជា គណបញ្ជាការ ឯកភាពខេត្តទេ ទើបអាច បកស្រាយ លើទង្វើ ទាំងអស់ នេះបាន ។ ព្រោះបើ គ្រាន់តែ អនុវត្តសាលក្រម មិនគួរឈាន ដល់ការប្រើ អាវុធបាញ់ ឲ្យរបួស រួមទាំងប្រើ អំណាច ទាត់ធាក់ មនុស្សដែល ជាប់ចំណង អង្គុយដេក នៅលើដី បែបហ្នឹង នោះទេ!?… ។