មាសចំនួនជាងបីតំលឹង និងប្លាកទីន ប្រាំតំលឹង​ ម្ចាស់​កំពុង​លក់ទឹក​ក្រូច​អោយស្រី្តចំណាស់​ ត្រូវ​បក្ខពួក​បន្លំយក​ពុំរុំខាន​សមត្ថ​កិច្ច

មាសចំនួនជាងបីតំលឹង និងប្លាកទីន ប្រាំតំលឹង​ ម្ចាស់​កំពុង​លក់ទឹក​ក្រូច​អោយស្រី្តចំណាស់​ ត្រូវ​បក្ខពួក​បន្លំយក​ពុំរុំខាន​សមត្ថ​កិច្ច

ដោយ ៖ ជាតិជាយដែន
ក្រុងប៉ោយប៉ែត ៖ គ្រឿង​អល័ង្កា​ជាង​ប្រាំបីតំលឹង សរុបទឹកប្រាក់ ជាងដប់​ម៉ឺនបាត ម្ចាស់កំពុងលក់ទឹកក្រូចឲ្យស្រ្តីវយ័ចំណាស់​មិន​ស្គាល់អត្តសញ្ញាណ ត្រូវបក្សពូក​របស់ស្រីរូបនោះ​ចូលលួចយក​ទៅ​បាត់យ៉ាងរលូន ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២.០០នាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ នៅផ្សាររ៉ាថ្មី ភូមិ​ប៉ោយប៉ែត សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន​ជ័យ ។

បើតាមការអះអាងពីស្រី្តរងគ្រោះជាអាជីវករលក់មាសប្ដូប្រាក់ និងគ្រឿងទេស ឈ្មោះ​ហួយ​ជ្រុយ អាយុ ៤៩ ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ ប្រាប់ថា មុនហេតុការណ៍ កើតឡើង មានស្រ្តីវ័យ​ចំណាស់​ម្នាក់​ដែលរូបគាត់​មិនបានស្គាល់​​អត្តសញ្ញាណ មាន​ពាក់មួកឃ្លុប និងម៉ាសមុខ ចូលទិញ​ទឹកក្រូច​ចំនួន​ដប់​កំប៉ុង តែពេល​នោះ រូបគាត់​បាន​ចេញ​ពីតូប ទៅវិចខ្ចប់ ស្របពេល​​វិចខ្ចប់ ក៏មានបក្ខ​ពួក​របស់​ស្រ្តីរូបនោះ ជាមនុស្ស​ប្រុស បានចូល​យកអស់​មាសសុទ្ធ​ចំនួនជាង​បីតំលឹង​ផ្លាកទីន ចំនួន​​ប្រាំ​​តំលឹង សរុប​ជាទឹក​ប្រាក់ អស់​ចំនួន​​ជាង​​ដប់​ម៉ឺន​បាត​​ប្រាក់​ថៃ ហើយ​របស់របរ​ដែលបាត់​នោះ គាត់មិន​​បានដាក់​​លក់​ទេ គឺ​គាត់លាក់​ទុកនៅនឹង​កំណាត់​ជួតជើង លុះពេល​ចូលមក​តូបលក់​វិញឃើញ កំណាត់​ដែលលាក់​ទុកខុស​ពីធម្មតា ក៏មាន​ការ​​សង្ស័យ រូបគាត់​បានរក​មើលក៏​បាត់ពេល​នោះ ជន​សង្ស័យ​​ និងបក្ខពួក​ក៏​ជិះម៉ូតូ​ទៅបាត់ ។

ក្រោយ​​ហេតុ​ការណ៍ គេ​សង្កេត​​ឃើញ​កំលាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ចុះ​ធ្វើ​កំណត់​​ហេតុ​​ ដើម្បីស្រាវ​​ជ្រាវ​រក​​មុខ​​សញ្ញា។

(បញ្ជាក់) នៅក្រុងប៉ោយប៉ែតល្បែងស៊ីសងគ្រប់ប្រភេទ ហាក់បីដូច​ជាកើតមាន​យ៉ាង​អនាធិប​តេយ្យ​​សុទ្ធសឹងជា​​សមត្ថ​កិច្ច​ជិះរថយន្តទំនើប ដែលកំពុងតែ​អនុវត្តខុស​គោលការណ៍​ភូមិឃុំមានសុវត្តិភាព ហើយការលេងល្បែងរបស់មន្ត្រី ឬ​សមត្ថ​​កិច្ចអស់ទាំងនោះនៅជិតសាសង្កាត់ផ្សារកណ្ដាល មកត្បូងប្រមាណជា ១៥០ ម៉ែត ។ ប្រជាពលរដ្ជបាន​លើកឡើង​ថា បើសមត្ថកិច្ចជាអ្នកញៀនល្បែង តើឲ្យធ្វើជា​គំរូគេដូច​ម្តេចកើត ទើបចោរកម្មកើត​ឡើងដោយ​សារចាញ់​ល្បែង​ ហើយ​ក៏ហ៊់ានធ្វើ​នៅអ្វីៗ​គ្រប់​យ៉ាង ៕

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 8345 La Presse Nationale. All rights reserved. XHTML / CSS Valid.