ព្រៃអភិរក្ស រងការ កាប់បំផ្លាញ ជ្រកក្រោម គោលនយោបាយ ស្ដាបាតអាង

ទោះបីថា ករណី ផ្ដល់សិទ្ធ ស្ដាបាតអាង ទំនប់វារីអគ្គិសនី សេសាន្តក្រោមពីរ ដោយតម្រូវឲ្យ មានការធានា របស់លោក ឧកញ៉ាគិត ម៉េង ប្រធានក្រុមហ៊ុន ANG & ASSOCIATION LAUNGES Co, Ltd. ប៉ុន្តែស្ថិតក្នុង ស្ថានភាព ជាក់ស្ដែង ក្រុមហ៊ុនបាន ឆ្លៀតឱកាស ប្រមូលឈើ ចេញពី ដែនអភិរក្ស ដើម្បីស្វែងរក ផលប្រយោជន៍ ទាំងបំពាន ទៅវិញ ។ រហូតមកដល់ ពេលនេះ ទំនប់វារីអគ្គិសនី សេសាន្តក្រោមពីរ បានបិទទ្វារ ទឹកអស់ទៅហើយ ក៏សង្កេតឃើញ ​សកម្មភាពលោក ម៉ឹក សុផាន់ណារ៉េត ហៅ ឧកញ៉ាជ័យ តែងធ្វើ សកម្មភាព ដឹកជញ្ជូនឈើ រាប់ម៉ឺនម៉ែត្រគូប ចូលឃ្លាំង ស្ដាបាតអាង រួចធ្វើ សកម្មភាព អារជ្រៀកឈើ នាំចេញទៅ ស្រុកយួន ថែមទៀតផង ។

តាមការអះអាង របស់ ប្រជាពលរដ្ឋ នៅឃុំស្ដៅ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ឈើដែល គេកេណ្ឌ ប្រជាពលរដ្ឋ រាប់រយនាក់ ឲ្យទៅកាប់នៅ ស្រុកវ៉ឺនសៃ ខេត្តរតនៈគិរី និងដែន ឧទ្យានជាតិ វីរៈជ័យ នៅស្រុក សៀងប៉ាង ជាប់ព្រំដែនឡាវ គឺដឹកនាំយក មកចូលឃ្លាំង បាតអាង ដែលស្ថិតនៅ ខាងជើង ទំនប់វារីអគ្គិសនី ៣គីឡូម៉ែត្រ ប៉ុណ្ណោះ ។ ប្រសិនបើ ករណី ស្ដាបាតអាង របស់ក្រុមហ៊ុន លោកគិត ម៉េង ឆ្លៀតឱកាស បំផ្លាញព្រៃ អភិរក្ស ដើម្បីស្វែងរក ផលប្រយោជន៍ ទៅហើយនោះ ប្រវត្តសាស្ត្រ នៃការបាត់បង់ ព្រៃអភិរក្ស ពិតជាត្រូវ ចារទុកក្នុង បញ្ជីខ្មៅលើ បទឧក្រិដ្ឋកម្ម ព្រៃឈើ នាពេលអនាគត ជាមិនខាន ៕

Picture1

Picture2

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.