ឡានដឹកឈើ មេឧក្រិដ្ឋជន ព្រៃឈើ គង់ ក្រឹង ដឹកចេញពី ច្រកសំពោច ទាំងថ្ងៃ

ឡានដឹកឈើ មេឧក្រិដ្ឋជន ព្រៃឈើ គង់ ក្រឹង ដឹកចេញពី ច្រកសំពោច ទាំងថ្ងៃ

  

        នៅរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១ និង២៥នាទី រថយន្ត ដឹកឈើ ប្រណិត របស់ មេឧក្រិដ្ឋជន ព្រៃឈើ គង់ ក្រឹង បានដឹកចេញពី ច្រកសំពោច តាមផ្លូវជាតិ លេខ៧ ក្នុងទឹកដីស្រុក ស្នួល ឆ្ពោះទៅកាន់ ច្រកត្រពាំងស្រែ ។ ទោះបីឡាន មេឧក្រិដ្ឋជន ព្រៃឈើ គង់ ក្រឹង ដឹកទាំង កណ្ដាលថ្ងៃ ក៏ពុំឃើញ មានសមត្ថកិច្ច កងរាជអាវុធហត្ថ និងមន្ត្រី ជំនាញហ៊ាន ចុះបង្ក្រាបឡើយ ។

ការដឹកជញ្ជូន ឈើឆ្ពោះទៅ កាន់ទីតាំង ច្រកត្រពាំងស្រែ ដែលគ្រប់គ្រង ក្នុងដែន អំណាច គង់ ក្រឹង ដោយរលូន បានទាំង កណ្ដាលថ្ងៃ បែបហ្នឹង លុះត្រាតែ មានការ ឃុបឃិតគ្នា ជាប្រព័ន្ធ ។ ដូចឃើញ ក្នុងរូបភាព ជាភស្ដុតាងស្រាប់ ការអនុវត្ត បង្ក្រាប បទល្មើស ព្រៃឈើ ក្នុងដែនអំណាច លោកវ៉ា ថន តាមបទបញ្ជា សម្ដេច នាយករដ្ឋមន្ត្រី ត្រូវធ្វើឲ្យ ដូចភ្លៀងរលឹម កំពុងធ្លាក់ចុះ ទៅរក ការអនុវត្ត បែបភ្លើងចំបើង ទៅវិញ ៕

 

Picture1

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.