ដោយ ៖ ជាតិជាយដែន
ប៉ោយប៉ែត ៖ អំពើហឹង្សាមួយបានកើតឡើងទៅលើស្រ្តីជាជន ក្រីក្រម្នាក់បានខ្ចីលុយអ្នកស្រុក ទៅទិញអង្ករដាំបាយ ឲ្យកូនហូប លុះត្រលប់មកផ្ទះវិញ ត្រូវស្រ្តីដៃឆើតលប់វាយឲ្យសន្លប់ បញ្ជួនទៅមន្ទីរពេទ្យបង្អែកទាំងល្ងាច បង្កអោយមានភាពភ្ញាក់ផ្អើល ។ ហេតុការណណ៍នេះកើតឡើង នៅវេលាម៉ោង៥.២៥ នាទីល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចក្រោយ ផ្សារសមាគមន៍ក្បែរផ្ទះជនរងគ្រោះ ឋិតក្នុងភូមិចាន់គិរី សង្កាត់ ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។
បើតាមការអោយដឹងពីសមត្ថកិច្ចប្រាប់កន្លែងកើតហេតុថាជនរងគ្រោះមាន ឈ្មោះ យាន ធី ភេទស្រ្តីអាយុ៣០ឆ្នាំ មុខរបស៊ីឈ្នួលតាមតុគុយទាវ ស្នាក់នៅភូមិកើតហេតុ ត្រូវស្ត្រីជាជនដៃដល់វាយ រហូតបែកមុខបែកមាត់ បណ្ដាល អោយសន្លប់ ចំពោះជនដៃដល់ជាស្ត្រីជើងឆើតនោះមានឈ្មោះ សឹង ស្រី ពុំ អាយុ ប្រហែលជា៤១ឆ្នាំ មុខរបបមិន ពិតប្រាកត់ស្នាក់នៅភូមិកើតហេតុខាងលើ។
ប្រភពបញ្ជាក់ថា ជនរងគ្រោះព្យាយាមដើរគេចដែរ តែគេចមិនផុតត្រូវគេតាមវាយជិតដល់ផ្ទះ ។ កាលពីប៉ុន្មានថ្ងៃ មុនប្ដីរបស់ជនបង្ករបានចាក់ឃោសនារំខានដល់អ្នកស្រុកមិនថាថ្ងៃយប់ ចេះតែបង្កហេតុថាជនរងគ្រោះជេរគណ បក្សរបស់ខ្លួន (បក្សសង្គ្រោះជាតិ) កាលពីថ្ងៃទី១៨ ខែកក្ដកា ឆ្នាំ២០១៣ ប្ដីរបស់ជនបង្ករឈ្មោះ សំ វណ្ណរា បានបង្ខំ អោយជនរងគ្រោះផ្ដិតមេដៃតែកាផ្ដិតមេដៃនោះ មិនដឹងមូលហេតុអីលុះដល់ថ្ងៃកើតតហេតុ ជនរងគ្រោះទៅទិញ អង្ករដាំបាយ លុះត្រលប់មកវិញ ត្រូវជនបង្ករតាមវាយចាប់បោកទៅនិងដី បណ្ដាលអោយសន្លប់ឈឹងតែម្ដង ហើយ ជនរងគ្រោះត្រូវបានមេភូមិកើតហេតុហៅរថយ្តកាម៉ា យកទៅសង្គ្រោះបន្តរនៅមន្ទីរពេទ្យមង្គលបូរីកម្ពុជាជប៉ុន ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជម្លោះដែលបង្កឡើងដោយសារជនរងគ្រោះ ជេរប្រមាថទៅលើការឃោសនាគណ បក្ស សង្រ្គោះជាតិរយៈពេលកន្លងមក ៕