កាំកុងត្រូល ប៉ោយប៉ែត ចាប់គ្រឿងក្នុងជ្រូក យកទៅលក់

បន្ទាយមានជ័យ: កាំកុងត្រូល ក្រុងប៉ោយប៉ែត កាន់តែមាន ភាពល្បីល្បាញ ជាបន្តបន្ទាប់ ទាក់ទងទៅនិង អំពើពុករលួយ ។ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩:៣០ នាទីព្រឹកមន្ត្រី កាំកុងត្រូល ក្រុងប៉ោយប៉ែត មានគ្នាចំនួន៣នាក់ បានធ្វើការ ឃាត់គ្រឿងក្នុងជ្រូក ដែលគ្មានការវិចខ្ចប់ និងគ្មានអនាម័យ នៅទីលាន ត្រួតពិនិត្យបាន ១៥០០គីឡូក្រាម ចំណែកកម្មករ អូសរទេះ បានរត់គេចខ្លួន បាត់ ស្រមោលភ្លាមៗ បន្ទាប់មក មន្រី្តជំនាញ បានយកទៅ ស្នាក់ការ កាំកុងត្រូល ដើម្បីធ្វើការ ត្រួតពិនិត្យ។

នៅថ្ងៃខែឆ្នាំ ដដែលលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា កាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានឲ្យ សារព័ត៌មានយើង ដឹងតាមទូរស័ព្ទថា គ្រឿងក្នុងជ្រូក ១៥០០គីឡូក្រាម ដែលចាប់បាននោះ គឺលទ្ធផលក្រោយ ត្រួតពិនិត្យ បានឲ្យដឹងថា ពុំមាន សារធាតុគីមី នោះទេ ដោយគ្រាន់តែ ក្រុមឈ្មួញ មិនបានវិចខ្ចប់ ឲ្យបានល្អ និងគ្មានអនាម័យ តែប៉ុណ្ណោះ ។ លោកបន្តថា ខាងមន្ត្រីជំនាញ របស់លោកបានរង់ចាំ ម្ចាស់ចូលខ្លួន ទៅដោះស្រាយ តែពុំឃើញ មានអ្នកណាម្នាក់ ចូូលខ្លួនទៅដោះស្រាយ នោះទេ។

នៅថ្ងៃដដែល បើយោងតាម ប្រភពមួយបាន ឲ្យដឹងថា គ្រឿងក្នុងជ្រូក ១៥០០គីឡូក្រាម ក្រោយពីធ្វើការ ត្រួតពិនិត្យ និងរង់ចាំម្ចាស់ អស់រយៈពេល ពេញ១ថ្ងៃមិនឃើញ ចូលខ្លួន ដោះស្រាយ មន្រ្តីកាំកុងត្រូល មានគ្នា៣នាក់ ក៏បានដឹកជញ្ជួន គ្រឿងក្នុងជ្រូកយកទៅ ឲ្យក្រពើសុី ។ ក៏ប៉ុន្តែអ្វីដែល ហួសចិត្តនោះ ស្រាប់តែមាន ប្រភពលេចឮ មកថា មានមន្រ្តីកាំកុងត្រូល ម្នាក់ក្នុងចំណោម ៣នាក់ បានឆ្លៀត ឱកាសយកលុយពី ម្ចាស់ចិញ្ចឹមក្រពើ ១២០០០០០រៀល (មួយលានពីរសែនរៀល) ជាថ្នូរទៅនិង គ្រឿងក្នុងជ្រូក ។

ពាក់ព័ន្ធការ ចោទប្រកាន់ ដូចខាងលើ លោក សាន វិជ្ជាសារ៉ាវុធ បានឲ្យ សារព័ត៌មានយើង ដឹងថា ចំពោះមន្ត្រី ក្រោមឱវាទ របស់លោក ដែល លឺថាបានយក គ្រឿងក្នុងជ្រូក ទៅឲ្យម្ចាស់ ចិញ្ចឹមក្រពើ ហើយយកលុយ ១២០០០០០រៀល (មួយលាន ពីរសែនរៀល) នោះគឺលោក មិនបានដឹង នោះទេ  ៕

Screenshot_2018-12-08-21-15-38-1

Screenshot_2018-12-08-20-58-36-1

Screenshot_2018-12-08-20-58-18-1

Screenshot_2018-12-08-20-58-02-1

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2019 La Presse Nationale. All rights reserved. XHTML / CSS Valid.