ប្រភពច្បាស់ការ បានបញ្ជាក់ ឲ្យដឹងថា មេឧក្រិដ្ឋជន ព្រៃឈើ ឈ្មោះហ៊ូវ ជីវ៉ៃ បាននាំគ្រឿង ចក្រ៨គ្រឿង ចូលទៅក្នុង ព្រៃសហគមន៍ ភូមិបាដល ឃុំអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី ដើម្បីកាប់បំផ្លាញ ដឹកចេញទៅ លក់នៅប្រទេស វៀតណាម ។ សកម្មភាព កាប់បំផ្លាញ ព្រៃសហគមន៍ បាដល ត្រូវបានគេ អះអាងយ៉ាង ច្បាស់ថា មានការ ឃុបឃិតពី ឈ្មោះប៉ិច ផ្ដល់លុយ ទៅឲ្យប្រធាន សហគមន៍ ឈ្មោះ រចំស្មើល ចំនួនបី ម៉ឺនដុល្លា ។
ស្ថិតក្រោម រូបភាព ឃុបឃិត ជាមួយ ប្រធាន សហគមន៍ ភូមិបាដល ត្រូវបានគេ អះអាងថា មេឈ្មួញឈើ ឈ្មោះប៉ិច ឈ្មោះស៊ីនឿន និងឧក្រិដ្ឋជន ព្រៃឈើដុះស្លែ នៅខេត្តរតនៈគិរី ឈ្មោះហ៊ូវ ជីវ៉ៃ បានចូល កាប់ទន្ទ្រាន ព្រៃសហគមន៍ ភូមិបាដល មានរយៈពេល ២ខែមកហើយ ។ ដូចឃើញ ក្នុងរូបភាព នេះស្រាប់ ទោះបីមានការ ប្រើពាក្យ លក់ទិញព្រៃ សហគមន៍ពី ប្រធានសហគមន៍ យ៉ាងណា ក៏ដោយ សុទ្ធសឹងតែ ជារឿងធ្វើ ឡើងដើម្បី ស្វែងរកផល ប្រយោជន៍ បំពានច្បាប់ តែប៉ុណ្ណោះ ។
ដោយសារមេ ឧក្រិដ្ឋជនឈ្មោះ ហ៊ូវ ជីវ៉ៃ ធ្លាប់មាន ទំនាក់ទំនង ដឹកជញ្ជូនឈើ ប្រណិតចូលទៅ ប្រទេសវៀតណាម ដោយមានការ ឃុបឃិត ពីសមត្ថិកិច្ច និងអាជ្ញាធរ ខេត្តរតនៈគិរី ជាខ្នងបង្អែក នេះហើយទើប មេឈ្មួញ ឈ្មោះប៉ិច និងឈ្មោះ ស៊ីនឿន ត្រូវចាប់ដៃ ជាមួយមេ ឧក្រិដ្ឋជន ដុះស្លែឈ្មោះ ហ៊ូវ ជីវ៉ៃ ដើម្បីធានា សុវត្ថិភាព ក្នុងការបំផ្លាញ ព្រៃសហគមន៍ ឲ្យទទួល បានជោគជ័យ ។
គោលនយោបាយ អភិរក្សព្រៃ សហគមន៍ មិនមែនថា លោកគឹម រស្មី មេបញ្ជាការ កងរាជ អាវុធហត្ថ ខេត្តរតនៈគិរី និងលោក ថង សាវុន គណបញ្ជាការ ឯកភាពខេត្ត មិនដឹងមិន យល់នោះទេ ។ ព្រោះដើម្បី ធានាដល់ ការថែរក្សា ធនធានធម្មជាតិ ព្រៃឈើក្នុង សហគមន៍ ទើបរាជរដ្ឋាភិបាល តម្រូវឲ្យ មានសហគមន៍ អភិរក្ស ព្រៃឈើ ។
មិនដឹងថា លោកគឹម រស្មី និងលោកថង សាវុន បានដឹង ឬសម្ងំធ្វើ មិនដឹង ចំពោះ ករណីឃុបឃិត គ្នាកាប់បំផ្លាញ ព្រៃសហគមន៍ ភូមិបាដល ឃុំអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ឬយ៉ាងណា នោះទេ ទើបសកម្មភាព ក្រុមអាវ៉ៃ មេឈ្មួញឈើ ដុះស្លែ ត្រូវស្ងាត់ បែបហ្នឹង ។ សង្ឃឹមថាស្ថិត ក្នុងដែនអំណាច របស់នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ កងយោធពល ខេមរៈភូមិន្ទ និងជាមេ បញ្ជាការកងរាជ អាវុធហត្ថ លើផ្ទៃប្រទេស ដែលទទួលបាន ការទុកចិត្តពីប្រមុខ រាជរដ្ឋាភិបាល តែងតាំតួនាទី បន្ថែមជាប្រធាន គណកម្មការបង្ក្រាបបទល្មើសព្រៃឈើ ពិតជាមិនធ្វើ ឲ្យគោល នយោបាយ ការពារព្រៃឈើ របស់សម្ដេច នាយករដ្ឋមន្ត្រី អស់សង្ឃឹម នោះឡើយ ។ ព្រោះបើរង់ចាំ ចំណាត់ការ លោកថងសាវុន ដែលមានតួនាទី ជាអនុប្រធាន គណកម្មការ បង្ក្រាបបទល្មើស ព្រៃឈើ និងលោកគឹមរស្មី មេបញ្ជាការ ប៉េអឹម ខេត្តជា សេនាធិការ ក្នុងការអនុវត្ត គឺដូចរំពឹង ទៅលើផ្កាយ លើមេឃ ព្រោះតែផល ប្រយោជន៍បាន បិទបាំងភ្នែក អស់លោក ទាំងនោះឲ្យ មើលលែង ឃើញសកម្មភាព អស់ទៅហើយ ៕
អាជ្ញាធរ និងសមត្ថកិច្ច ខេត្តរតនៈគិរី ឃុបឃិតគ្នា កាប់បំផ្លាញ ព្រៃសហគមន៍

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម