ប្រជាពលរដ្ឋ សម្ដែងការ ពេញចិត្តទៅលើ ការអភិវឌ្ឍ ព្រះចៅអធិការ វត្តកំពង់ពពិល

ប្រជាពលរដ្ឋ សម្ដែងការ ពេញចិត្តទៅលើ ការអភិវឌ្ឍ ព្រះចៅអធិការ វត្តកំពង់ពពិល

វត្តកំពង់ពពិល ស្ថិតក្នុង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដើមឡើយ ហាក់ពុំមាន ការអភិវឌ្ឍ អ្វីឡើយ ក្រៅពីឃើញ តែសាលា ឆាន់ទ្រុឌទ្រោម ព្រោះវិហារ និងកុដិ ព្រះចៅ  អធិការវត្ត ដែលមាន ស្ថានភាព បាក់បែក ទៅហើយ ។ ក្រោយព្រះចៅ អធិការវត្ត ព្រះនាមកែ យឺន សុគតទៅ ដោយមានការ អភិវឌ្ឍផ្លូវជាតិ លេខ៨អា ក្រោមការ គ្រប់គ្រង ព្រះចៅអធិការ បន្តព្រះនាម ផាត់ សុភារ័ត្ន បានជំរុញ កែលម្អកសាង វត្តកំពង់ពពិល ឲ្យមានការ រីកចំរើន គួរជាទីពេញចិត្ត ដល់ពុទ្ធបរិស័ទ ជិតឆ្ងាយ ។

សមិទ្ធិផល ក្រោមការ គ្រប់គ្រងរបស់ ព្រះចៅអធិការវត្ត ផាត់ សុភារ័ត្ន ដែលបច្ចុប្បន្ន  ទទួល គោរម្យងារ ជាព្រះគ្រូ សិរីបញ្ញោ បានប្រែក្លាយ សាលាឆាន់ ដែលមាន លក្ខណៈ ទ្រុឌទ្រោម ទៅជាសាលា ឆាន់ប្រកបដោយ គុណភាព សោភ័ណភាព និងអនាម័យ ដែលអាច ទ្រទ្រង់ ពុទ្ធបរិស័ទ ជិតឆ្ងាយបាន ដល់ទៅ មួយពាន់នាក់ ។ ផ្នែកខាងក្រោម សាលាឆាន់ មានរៀបចំ បន្ទប់ដាក់ឥវ៉ាន់ ជាច្រើនប្រភេទ និងកន្លែងទុក ដាក់កង់ម៉ូតូ គ្រប់ប្រភេទ ថែមទៀតផង ។

ទោះបីថា បរិវេណ វត្តកំពង់ពពិល ហាក់មាន វិសាលភាព តូចចង្អៀត ដែលតម្រូវឲ្យ ព្រះចៅអធិការវត្ត សម្រេចកសាង មហាកុដិ ដ៏ទំនើប ដើម្បីផ្ដល់ ភាពងាយស្រួល ដល់ព្រះសង្ឃ ជាច្រើនអង្គ អាចគង់នៅ សិក្សារៀនសូត្រ ប្រកបដោយ បរិយាកាស ងាយស្រួល ក្នុងការប្រតិបត្តិ ធម៌វិន័យ ស្របតាម ពុទ្ធឱវាទ ។ ដើម្បីជំរុញ ព្រះសង្ឃទទួល បានការអប់រំ ពីព្រះធម៌ និងវិន័យ ដែលជា តួអង្គសាវគ្គ ដើម្បីផ្សព្វផ្សាយ ព្រះធម៌ជូន ដល់ពុទ្ធបរិស័ទ ជិតឆ្ងាយ ព្រះគ្រូសិរីបញ្ញោ ផាត់ សុភារ័ត្ន បានកសាង សាលាពុទ្ធិក បឋមសិក្សា កែ យឺន ដែលមិនត្រឹមតែ អាចឲ្យ ព្រះសង្ឃអាច សិក្សាពីធម៌វិន័យ បានប៉ុណ្ណោះទេ ប៉ុន្តែសាលាក៏ ជាឃ្លាំង តម្កល់ទុកនូវ សៀវភៅធម៌ ដ៏មានសារៈសំខាន់ ទាំងក្នុង បច្ចុប្បន្ន និងបន្តទៅ អនាគត សម្រាប់ ព្រះសង្ឃ ជំនាន់ ក្រោយៗទៀត ។

ដោយសារ ស្ថានភាពវត្តកំពង់ពពិល មានវិសាលភាព តូចចង្អៀត ចំណែក បរិវេណវត្ត គឺជាប់នឹង ទីប្រជុំជន ផ្សារកំពង់ពពិល ៥០ភាគរយ ទៅហើយ ទើបព្រះគ្រូ សិរីបញ្ញោផាត់ សុភារ័ត្ន សម្រេចកសាង របងវត្ត ដែលនៅជាប់ នឹងទីប្រជុំជន ដែលមាន កំពស់រហូត ដល់ជាង ២ម៉ែត្រ ។ ចំណែកថវិការ ដែលបានមក ពីការកសាង របងវត្តគឺ ផ្ដើមចេញពី សទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទ ជិតឆ្ងាយ ដែលបាន បរិច្ចាគបច្ច័យ ដូចមានរាយនាម នៅតាមប្លង់របង ជាភស្ដុតាង ស្រាប់ ។ ចំពោះ គុណប្រយោជន៍ នៃការកសាង របងវត្ត ដែលនៅជាប់ និងទីប្រជុំជន លក់ដូរម្ហូបអាហារ ត្រីសាច់ បន្លែបង្ការ គ្រប់ប្រភេទ គឺជាចំណែក ដល់ការប្រតិបត្តិ ធម៌វិន័យ ស្របតាមគន្លង ពុទ្ធឱវាទ គឺសេចក្តីស្ងប់ ទើបអាច លះបង់នូវ កិលេសបាន ។

ពុទ្ធបរិស័ទ ជិតឆ្ងាយ ដែលបាន ចូលមក ប្រតិបត្តិនូវ វត្តកំពង់ពពិល តែងបាន សម្តែងនូវការ កោតសរសើរ ចំពោះព្រះគ្រូ សិរីបញ្ញោ ផាត់ សុភារ័ត្ន ព្រះចៅ អធិការវត្ត កំពង់ពពិល មិនដាច់ពី មាត់ថា ទោះបី ព្រះអង្គមាន ព្រះជន្មនៅ តិចក្ដី ប៉ុន្តែភាព  ឈ្លៀសវៃ ក្នុងការកសាង និងប្រតិបត្តិ ក្នុងវិស័យ ទ្រទ្រង់ ពុទ្ធសាសនា ពិតជាមាន ស្នាដៃដ៏ធំធេង មិនអាច កាត់ថ្លៃបាន ពិតប្រាកមែន ៕

received_2190125441265986

received_341134459990798

ព្រះគ្រូសិរីបញ្ញោ ផាត់ សុភារ័ត្ន ជាព្រះចៅអធិការ វត្តកំពង់ពពិល

received_173941216858971

received_522023838269233

received_168056424119385

received_510584212754544

received_699837140398253

received_1752142371574794

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.