ចូលម៉ាស្សា បង្ខំស្រី ឲ្យដេក

ចូលម៉ាស្សា បង្ខំស្រី ឲ្យដេក

ក្រុងប៉ោយប៉ែត៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋ មកថា មានបុរសម្នាក់ ត្រូវបានគេ ស្គាល់អត្តសញ្ញាណ ថាមានឈ្មោះ ធឿន ជាយោធា ហើយពេល ស្រវឹងបានចូល ទៅម៉ាស្សា នៅក្នុងហាងមួយ ដែលមានឈ្មោះថា «លីនណា កោសជប់ ម៉ាស្សា» ហើយបាន គំរាមវាយ នារីម្នាក់ (សុំលាក់ឈ្មោះ) ដែលជាបុគ្គលិក កោសជប់ ក្នុងហាង ខាងលើ ។  ហេតុការណ៍នេះ បង្កឲ្យមា នការភ្ញាក់ផ្អើល នៅរសៀល ម៉ោង២ និង៣០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨  ស្ថិតនៅក្នុង ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ តាមប្រភពពី ប្រជាពលរដ្ឋ ម្នាក់បាន ឲ្យដឹងថា ដំបូងឡើយ មានយោធាម្នាក់ (ជនបង្ក) បានចូល ទៅក្នុងហាង លីនណា កោសជប់ ម៉ាស្សា ហើយឲ្យ នារីរងគ្រោះ ជាអ្នកម៉ាស្សា ឲ្យខណៈពេលនោះ ប្តីរបស់នារី រងគ្រោះ ក៏បានខលទូរស័ព្ទ ទៅហើយ បានឈ្លោះ ប្រកែកគ្នា តាមទូរស័ព្ទ មួយសន្ទុះ ក៏ស្រាប់តែ លោក ធឿន បានលូកមាត់ ហើយស្តីបន្ទោស និងដេញនារី កោសជប់ ម្នាក់នោះឲ្យ ចេញកន្លែង ហាងដែល នារីរងគ្រោះ បំរើកាងារ តែត្រូវនាង បដិសេធ ហើយនិយាយថា (ពូគ្មានសិទ្ធិអី ដេញខ្ញុំចេញ នោះទេ ទាល់តែម្ចាស់ហាង ទើបមានសិទ្ធិ ដេញចេញ) ។  ខណៈពេលនោះ ក៏បណ្តាល ឲ្យយោធាទំនើង ខាងលើខឹង យ៉ាងខ្លាំងហើយ បានទាញ កៅអីវាយ នារីរងគ្រោះ តែត្រូវម្ចាស់ ហាងនាំគ្នា ចាប់ឃាត់ទាន់ ពេលនោះ យោធាម្នាក់នោះ ក៏បានយក ដបទឹកសុទ្ធ គប់ក្បាល តែត្រូវ ជនរងគ្រោះ គេចផុត ។ តាមប្រភព ខាងលើ បានបន្ត អោយដឹង ទៀតថា លោក ធឿន ដែលត្រូវបាន គេដឹងថា ជាយោធាម្នាក់ ធ្លាប់បង្ក បញ្ហាជាមួយ នារីរងគ្រោះ ជាច្រើនសារ មកហើយ កាលនាង បំរើការ កោសជប់នេះ នៅកន្លែង ចាស់ជិត (ខារ៉ាអូខេរាជសី) ក្រោយពីតែងតែ បបួលនារី កោសជប់ ខាងលើទៅ រួមភេទ តែត្រូវនាង បដិសេធ ហេតុនេះ ហើយទើប បណ្តាលឲ្យយោធា ទំនើងលោ្មភកាម ម្នាក់នេះខឹង និងតាមរករឿង បង្កបញ្ហាដល់ នារីរងគ្រោះ មិនឈប់មិនឈរ ដោយបាន គំរាមវាយ និងចាំបង់លុយ តាមក្រោយ ។ ប្រភពបន្តថា យោធា ទំនើងល្មោភកាម ម្នាក់នេះបាន អួតអាងថា គេមិនខ្លាច អ្នកណាទាំងអស់ ព្រោះសមត្ថកិច្ច ណាក៏ស្គាល់ គេដែរ ហើយម្យ៉ាងវិញទៀត សមត្ថកិច្ច មួយចំនួន សុទ្ធតែជា មិត្តភក្ដិរបស់គេ គ្មានអ្នកណា ហ៊ានធ្វើអី គេនោះទេ។  តាមប្រភព បានបន្តឲ្យ សារព័ត៌មានជាតិ ឲ្យដឹងថា ហេតុការណ៍នេះ មិនមែនទើបតែ លើកដំបូងនោះទេ ដែលលោក ធឿន អាងអំណាច របស់ខ្លួនជា យោធាទៅ គំរាមកំហែង នារីកោសជប់ ម្នាក់នេះ១ម្តង ទៅ២ម្តង រួចមកហើយ កាលពីនាង បំរើការងារ នៅកន្លែងចាស់ ជិតខារ៉ាអូខេ រាជសី ម្យ៉ាងវិញទៀតនោះ នារីរងគ្រោះ ម្នាក់នេះក៏ ត្រូវបានបង្ខំចិត្ត ចេញពីកន្លែងចាស់ មកបំរើកាងារ កន្លែងថ្មី តែត្រូវយោធា ទំនើងម្នាក់នេះ តាមរករឿង ឥតឈប់ឈរ ។ ដោយសារតែ អាងអំណាច របស់ខ្លួន ដើរបង្កបញ្ហា ដល់អ្នក ទន់ខ្សោយ បែបនេះហើយ ទើបធ្វើឲ្យ មហាជនជាច្រើន បាននាំគ្នា សម្តែងនូវការ ហួសចិត្ត និងភ័យខ្លាច នូវអំណាចរបស់ យោធាម្នាក់នេះ ព្រោះខ្លាច ថ្ងៃណាមួយ គំរាមវាយ និងអាង ចាំបង់លុយ តាមក្រោយ ។ មហាជន ចោទសួរថា តើថ្នាក់លើ គួរចាត់ការ យ៉ាងដូចម្ដេច ចំពោះបុគ្គល ដែលផ្ដល់គំរូ អាក្រក់ និងជាផ្នែកមួយ បំពុលសង្គម ម្នាក់នេះ បើអាង អំណាចរបស់ខ្លួន ហើយតាមរករឿង នារីរងគ្រោះ មិនឈប់ មិនឈរ បែបនេះ ៕

IMG-20180929-WA0011

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.